សំណង់ និងអលចនទ្រព្យស្រូបយក ១៨% នៃឥណទានវិស័យធនាគារសរុប ៣៨ ប៊ីលានដុល្លារ

ការផ្តល់ឥណទានពីធនាគារពាណិជ្ជ និងធនាគារឯកទេស ដល់អតិថិជន មានសរុបដល់ទៅ ៣៨,៦ពាន់លានដុល្លារ គិតត្រឹមចុងឆ្នាំ២០២១ ដែលកើនឡើង ២៤,៤% ធៀបនឹងឆ្នាំចុងឆ្នាំ២០២០។

ឥណទានផ្តល់ដល់សំណង់ និងការជួញដូរអចលនទ្រព្យ រួមចំណែក ប្រមាណ ៦,៩៣ ប៊ីលានដុល្លារ ឬ១៨%។

យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា គិតត្រឹមចុងឆ្នាំ២០២១ វិស័យសំណង់ ទទួលបានឥណទាន ៩,៣% នៃឥណទានសរុប ឬស្មើនឹង ៣,៥៨ ប៊ីលានដុល្លារ ខណៈការជួយដូរអចលនទ្រព្យ រួមចំណែក ៨,៧% ឬស្មើនឹង ៣,៣៥ប៊ីលានដុល្លារ។

ធនាគារជាតិនៃកម្ពុជា បញ្ជាក់ថា ទំហំឥណទាន នៅបន្តកើនឡើងដោយសារកំណើនតម្រូវការវិនិយោគ និង ចំណាយផ្សេងៗតាមវិស័យដែលទ្រទ្រង់សកម្មភាពសេដ្ឋកិច្ច។

ទោះជាមានវិបត្តិកូវីដក្ដី ឥណទានមិនដំណើរការ (ការខកខានសង) មានត្រឹម ២% នៃឥណទានសរុប សឱ្យឃើញថាកម្ពុជានៅមានស្ថិរភាពក្នុងវិស័យធនាគារ។

 

 

 

 

- Video Advertisement -