ស្ត្រី​មាន​បំផុត​នៅ​អាស៊ី​បាត់បង់​ទ្រព្យសម្បត្តិជាង​៥០% ​ក្នុង​វិបត្តិ​អចលនទ្រព្យ​នៅ​ចិន

វិបិត្តអចលនទ្រព្យនៅចិន បណ្តាលឱ្យស្ត្រី​មាន​បំផុត​នៅ​អាស៊ី​បាន​បាត់​បង់​ទ្រព្យ​សម្បត្តិ​ជាង​ពាក់​កណ្តាល​ក្នុង​ឆ្នាំ​កន្លង​ទៅ។

មហាសេដ្ឋីស្រីដែលមានបំផុតម្នាក់នេះ ឈ្មោះថា Yang Huiyan។ នាងមានដើមកំណើតជាជនជាតិចិន ហើយជាអ្នកជំនួញផង ជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យផង ជាពិសេសជាម្ចាស់ក្រុមហ៊ុនយក្ស Country Garden Holdings ដែលជាកេរ្តិ៍ពីឪពុករបស់នាង Yang Guoqiang ក្នុងឆ្នាំ 2007 ។

ហើយនាងបានក្លាយជាស្ត្រីដែលមានជាងគេបំផុតនៅអាស៊ី បន្ទាប់ពីមានការប្រកាសចេញ ជាសាធារណៈដោយអ្នកអភិវឌ្ឍន៍នៅហុងកុងកាលពី២ឆ្នាំមុន។

ក្នុងអំឡុងវិបត្តិកាលពីឆ្នាំមុន ទ្រព្យសម្បត្តិសុទ្ធរបស់ Yang Huiyan  បានធ្លាក់ចុះជាង 52ភាគរយ គឺធ្លាក់ពី ២៣,៧ពាន់លានដុល្លារ មកនៅត្រឹម ១១,៣ ពាន់លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់ CNA នៅថ្ងៃទី២៨ កក្កដា ២០២២។

មហាជនចាប់ផ្តើមមានការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ជាខ្លាំងនៅពេលដែលក្រុមហ៊ុន Country Garden នៅហុងកុង បានប្រកាសថា ខ្លួននឹងលក់ភាគហ៊ុនថ្មីៗដើម្បីប្រមូលប្រាក់ ដោយសារភាគហ៊ុនខ្លួនមានធ្លាក់ចុះ ១៥ភាគរយ ។

មួយវិញទៀត កន្លងមកក្រុមហ៊ុន Country Garden មិនដែល ភ័យខ្លាចនឹងភាពចលាចលនៃវិបត្តិសាច់ប្រាក់នោះទេ ប៉ុន្តែថ្មីៗនេះវិញ ក្រុមហ៊ុនបែរជា  ធ្វើឱ្យអ្នកវិនិយោគភ្ញាក់ផ្អើលជាខ្លាំងជាមួយនឹងការប្រកាស ថាខ្លួនគ្រោងនឹងប្រមូលប្រាក់ឱ្យបាន ៣៤៣លានដុល្លារតាមរយៈការលក់ភាគហ៊ុនមួយផ្នែកដើម្បីសងបំណុលទៅវិញ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

គិតត្រឹមត្រីមាសទី៣-២០២២ រដ្ឋប្រមូលបាន ១០លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ

រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទុនចំនួនប្រមាណ ១០.១៥ លានដ […]

១១ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចូលដែកនិងដែកថែបសរុបជិត ៣៣០លានដុល្លារ កើន២២%

កម្ពុជា បាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប​ ៣២៧ លា […]

សម្តេច៖ តម្លៃអគ្គិសនី និងប្រេង ត្រូវរក្សារនៅដដែរ មិនឱ្យតម្លើងថ្លៃតាមអំពើចិត្តឡើយ

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា […]

ស្វែងយល់ពីសិទ្ធិជួលអចិន្ត្រៃយ៍ តើអ្នកផ្តល់សេវាជួល និងអ្នកជួលមានសិទ្ធិអ្វីខ្លះ?

អ្វីទៅជាសិទ្ធិជួលអចិន្ត្រៃយ៍? បើតាមមាត្រា ២៤៤ នៃក្រមរដ្ […]

ផ្សារទំនើប AEON៣ តម្លៃ ២៩០លានដុល្លារ គ្រោងបើកសាកល្បង ថ្ងៃទី១៥ ខែធ្នូ មុខនេះ

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុ […]