ស្ថានីយថាមពលសូឡា អនុភាព៦០មេហ្គាវ៉ាត នៅកំពង់ឆ្នាំង នឹងចាប់ផ្តើមសាងសង់នៅឆ្នាំក្រោយ

ការដ្ឋានសាងសង់ស្ថានីយថាមពលពន្លឺព្រះអាទិត្យ (សូឡា) តម្លៃ ៣៧លានដុល្លារ អនុភាព៦០មេហ្គាវ៉ាត នៅខេត្តកំពង់ឆ្នាំង គ្រោងនឹងចាប់ផ្តើមនៅដើមឆ្នាំក្រោយ។ នេះបើយោងតាមក្រសួងរ៉ែ និងថាមពល។

គម្រោងនេះនឹងសាងសង់ក្រោមកម្ចីហិរញ្ញប្បទានតម្លៃជាង ៣៧លានដុល្លារ ពីធនាគារអភិវឌ្ឍន៍អាស៊ី ADB នៅក្រោមគម្រោង Cambodia National Solar Park។

នេះជាដំណាក់កាលទី១ នៃគម្រោង Cambodia National Solar Park ដែលគម្រោងដំណាក់កាលទី២ អានុភាព ៤០មេហ្គាវ៉ាត កំពុងស្ថិតក្នុងការដេញថ្លៃរកក្រុមហ៊ុនវិនិយោគនៅឡើយ។ ប៉ុន្តែ គម្រោងទាំង២ នេះស្ថិតក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដូចគ្នា។ (អានបន្ថែម)

ឯកឧត្តម វិកទ័រ ហ្សូណា បានឱ្យដឹងថា ការដ្ឋានគម្រោងរោងចក្រទី ២ នេះ អាចនឹងចាប់ផ្ដើម នៅដើមឆ្នាំក្រោយ ព្រោះADB នៅមាននីតិវិធីវែងឆ្ងាយ។

«ជាទូទៅ បើនីតិវិធីរបស់យើង ឧទាហរណ៍ថា ពេលយើងចរចាថ្លៃគ្នាត្រូវហើយ គឺគេចាប់ផ្តើមសាងសង់ភ្លាម។ ប៉ុន្តែADB ត្រូវធ្វើតាមនីតិវិធីរបស់គេ» ឯកឧត្តមបានបន្ត។

គម្រោងដំណាក់កាលទី១ ដែលមានអនុភាព៦០មេហ្គាវ៉ាត គឺវិនិយោគដោយក្រុមហ៊ុនប្រទេសថៃ Prime Road ជាមួយនឹងតម្លៃលក់អគ្គិសនី ទៅEDC ០,៣៨៧៧ ដុល្លារ ក្នុងមួយគីឡូវ៉ាត់ម៉ោង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]