ស្ថានីយរថភ្លើងដ៏ធំជាងគេនៅអាស៊ីអាគ្នេយ៍នឹងបញ្ចប់ការសាងសង់នៅឆ្នាំក្រោយ

ប្រទេសថៃ កាលពីថ្មីនេះៗ បានប្រកាសថានឹងបញ្ចប់ការសាងសង់ស្ថានីយរថភ្លើងធំបំផុតនៅអាស៊ីអាគ្នេយ៍នៅឆ្នាំ ២០២១  ក្នុងគោលបំណងដើម្បីកាត់បន្ថយការរកកស្ទះចរាចរណ៍នៅទីក្រុងបាងកក ក៏ដូចជាជំរុញឱ្យប្រទេសថៃក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនលេញធ្លោនៅក្នុងតំបន់។

ស្ថានីយ Bang Sue Grand ត្រូវបានសាងសង់ឡើងដើម្បីជំនួសឱ្យស្ថានីយ Hua Lamphong ដែលជាស្ថានីយដ៏សំខាន់បំផុតនៅរាជធានីបាងកក នាពេលបច្ចុប្បន្ន ។

គម្រោងនេះ លាតសន្ធឹងលើផ្ទៃដី ៥២០ ហិកតា សាងសង់ជាអគារកម្ពស់ ៤ជាន់ ហើយមានស្ថានីយចតរហូតដល់ទៅ ១២ ចំណត ផ្លូវវថភ្លើង ២៤ ខ្សែ និង​រថភ្លើងចំនួន ៤០ខ្សែ។  គម្រោងនេះចាប់ផ្តើមសាងសង់តាំងពីឆ្នាំ២០១៣ មកម្លេះ ហើយក្រោយសាងសង់រួចនៅឆ្នាំក្រោយ  ស្ថានីយដ៏ធំនេះនឹងអាចទទួលអ្នកដំណើរដល់ទៅ ៦០ ម៉ឺននាក់។

ក្រៅពីសេវាកម្មប្រព័ន្ធរថភ្លើងពីខេត្តទៅខេត្តមួយ ស្ថានីយ Bang Sue ក៏នឹងមានសេវារថភ្លើងមេត្រូ(រថភ្លើងក្រោមដី) និងរថភ្លើងល្បឿនលឿន ដែលតភ្ជាប់ជាមួយនឹងអាកាសយានដ្ឋានសុវណ្ណភូមិ ដុនមឿង និងអាកាសយានដ្ឋានអន្តរជាតិអ៊ូតាពៅផងដែរ។

លើសពីនេះ ប្រទេសថៃក៏នឹងមានផ្លូវល្បឿនលឿនប្រវែង ២២០ គីឡូម៉ែត្រ តភ្ជាប់រវាងអាកាសយានដ្ឋានដុនមឿងនៃក្រុងបាងកក ទៅអាកាសយានដ្ឋានអ៊ូតាពៅនៃខេត្តរ៉ាក់យ៉ងផងដែរ។

- Video Advertisement -