ហេតុអ្វីមិនមែនភ្នំពេញ ឬបាងកក? ខណៈហូជីមិញជាប់ជាក្រុងកំពូល ទាក់ទាញវិនិយោគច្រើនបំផុតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក

រាជធានីភ្នំពេញជាទីក្រុងដែលធំជាងគេនៃប្រទេសកម្ពុជា បាននិងកំពុងជួបប្រទះនូវកំណើនគួរឱ្យកត់សម្គាល់ទាំងនគរូបនីយកម្ម (ការពង្រីកទំហំ) លំហូរការវិនិយោគផ្ទាល់ពីបរទេស (FDI) សំណង់អគារខ្ពស់ៗ និងគម្រោងអភិវឌ្ឍន៍អចលនទ្រព្យខ្នាតយក្សយ៉ាងច្រើន។ ទោះយ៉ាង​ណា​ក៏​ដោយ នៅ​ពេល​ប្រៀបធៀបអំពីមាឌនៃការវិនិយោគ​ (Volume of Investment) ទៅ​និង​ទីក្រុង​សំខាន់ៗ​ក្នុង​តំបន់​អាស៊ាន ភ្នំពេញ​នៅ​តែមាន​ចំនួន​តិច​តួច​នៅ​ឡើយ។ ផ្ទុយទៅវិញ បាងកក ដែលជារាជធានីដ៏អ៊ូអររបស់ប្រទេសថៃ ដែលកំពុងលេចធ្លោជាចំណុចទាក់ទាញដ៏សំខាន់សម្រាប់អ្នកវិនិយោគបរទេសដែលស្វែងរកនិវាសនដ្ឋានប្រណីតៗ ជាពិសេសខុនដូ ដោយការលក់បានកើនឡើងជាង ២០០% ក្នុងរយៈពេលថ្មីៗនេះ បើតាមរបាយការណ៍ CBRE Thailand ។ គួរកត់សម្គាល់ថា តម្លៃផ្ទះរបស់ទីក្រុងបាងកកជាប់ចំណាត់ថ្នាក់ក្នុងចំណោមតម្លៃសមរម្យបំផុតនៅក្នុងទីក្រុងសំខាន់ៗនៅលើពិភពលោក ដូចដែលបានបង្ហាញដោយការវិភាគរបស់ក្រុមហ៊ុន CBRE នៅលើគេហទំព័រ RE Talk Asia ។

ទោះជាយ៉ាងណាក៏ដោយ រាជធានីនៃប្រទេសថៃនេះ នៅតែមិនជាប់ចំណាត់ថ្នាក់ក្នុងចំណោមទីក្រុងកំពូលទាំង ១០ សម្រាប់ការវិនិយោគឆ្លងព្រំដែនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកសម្រាប់ឆ្នាំ ២០២៣។ ប៉ុន្តែ​ហេតុអ្វី​បាន​ជាទីក្រុងរបស់​វៀតណាម​ជាប់​ចំណាត់ថ្នាក់​ក្នុង​បញ្ជី​កំពូលនេះ? លើសពីនេះ មិនមែនតែក្រុងមួយទៀត គឺក្រុងដល់ទៅពីរហាណូយ និងហូជីមិញ។ រដ្ឋធានីតូក្យូជាប់លេខ១ បួនឆ្នាំៗជាប់គ្នា ហើយសម្រាប់ឆ្នាំនេះ ក្រុងសិង្ហបុរីជាប់លេខ២ ហើយក្រុងហូជីវមិញជាប់លេខ៣។ ខាង​ក្រោម​នេះ​គឺ​ជា​ការពិត​មួយ​ចំនួន​ដែល​មិន​អាច​ប្រកែក​បាន​ថា​ទីក្រុង​ហូជីមិញ​មានគុណសម្បត្តិវិនិយោគខុស​ពី​ទីក្រុង​បាងកក ទោះ​បីវាមានទំហំតូចជាងក៏ដោយ៖

តម្លៃអចលនទ្រព្យខ្ពស់៖ ការពិនិត្យឡើងវិញដំបូងអំពីតម្លៃអចលនទ្រព្យនៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ បង្ហាញថា តម្លៃគឺខ្ពស់ជាងបើប្រៀបធៀបជាមួយទីក្រុងប្រហាក់ប្រហែលគ្នានៅអាស៊ី។

ត្បិតថារីកចម្រើនយឺតតែគ្រឹះសេដ្ឋកិច្ចរឹងមាំ៖ រងផលប៉ះពាល់ពីវិបត្តិកូវីដ១៩ និងវិបត្តិសេដ្ឋកិច្ចសាកលដូចគ្នា តែជន្ទល់សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមហាក់មានភាពរឹងមាំជាង ព្រោះជាសេដ្ឋកិច្ចសេរីផង និងពាក់កណ្តាលផែនការផង ហើយទីផ្សារអចលនទ្រព្យកំពុងកើនឡើងជាលទ្ធផល។ សេដ្ឋកិច្ចរបស់វៀតណាម មានភាពធន់ និងងាយងើបឡើងវិញជាង ខណៈសេដ្ឋកិច្ចថៃច្រើនតែរំខានដោយបញ្ហានយោបាយ។ ទីផ្សារអចលនទ្រព្យ M&A (Real Estate Mergers and Acquisitions) កំពុងរីកចម្រើននៅក្នុងទីក្រុងសំខាន់ៗដូចជា ទីក្រុងហូជីមិញ ហាណូយ Binh Duong និង Dong Nai ។

តម្លៃផ្ទះដែលមានតម្លៃសមរម្យបង្កើតឱកាសវិនិយោគ៖ តម្លៃផ្ទះនៅប្រទេសវៀតណាមត្រូវបានគេចាត់ទុកថាមានតម្លៃសមរម្យបើប្រៀបធៀបទៅនឹងទីតាំងអចលនទ្រព្យល្អៗផ្សេងទៀតដែលពេញនិយមដោយជនជាតិចិន ដូចជាទីក្រុងបាងកកជាដើម។ អចលនទ្រព្យលំដាប់ខ្ពស់នៅប្រទេសវៀតណាមអាចមានតម្លៃដល់ទៅ ៥០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈដែលនៅទីក្រុងបាងកក វាអាចមានតម្លៃដល់ទៅ ១៥០០០  ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ៖ ផែនការរបស់វៀតណាមក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនក៏ជាកត្តារួមផ្សំសម្រាប់អ្នកវិនិយោគអចលនទ្រព្យបរទេសផងដែរ។ ទីក្រុងវៀតណាមជាច្រើនដូចជាទីក្រុងហូជីមិញជាដើមកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយដែលរឹតតែពិសេសនោះ គឺលក្ខណៈភ្ជាប់បញ្ចូលគ្នាជាមួយទីក្រុងផ្សេងទៀត ហើយផែនការធ្វើឱ្យប្រសើរឡើងនូវលំនៅឋាន សាលារៀន មន្ទីរពេទ្យ និងផ្លូវថ្នល់កំពុងដំណើរការ។

ទីក្រុងដែលរីកចម្រើនលឿន៖ ទីក្រុងហូជីមិញគឺជាទីក្រុងមួយក្នុងចំណោមទីក្រុងដែលមានការរីកចម្រើនលឿនបំផុតរបស់អាស៊ី ហើយវាជាមជ្ឈមណ្ឌលសម្រាប់អាជីវកម្ម និងសហគ្រិនភាព។ ជាក់ស្តែង អ្វីក៏ដោយដែលមានសារៈសំខាន់ក្នុងអាជីវកម្មដែលកើតឡើងនៅក្នុងប្រទេសវៀតណាម គឺឆ្លងកាត់ទីក្រុងហូជីមិញ ដែលធ្វើឲ្យទីផ្សារអចលនទ្រព្យរបស់ខ្លួនពេញនិយមពីជនបរទេស និងវិនិយោគិនបរទេស។ ម្យ៉ាងវិញទៀត ទីក្រុងហាណូយ ផ្តល់នូវអារម្មណ៍ប្លែកខុសពីទីក្រុងហូជីមិញ ហើយទីផ្សារអចលនទ្រព្យក៏ខុសគ្នាខ្លាំងផងដែរ។

ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនក្នុងទីក្រុង៖ ទីក្រុងធំៗពីររបស់វៀតណាមគឺ HCMC និងហាណូយ កំពុងវិនិយោគយ៉ាងខ្លាំងក្លាលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនក្នុងទីក្រុង ចរាចរណ៍អន្តរតំបន់ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត។

ការកើនឡើងនៃវណ្ណៈកណ្តាល៖ ការកើនឡើងនៃវណ្ណៈកណ្តាលរបស់ប្រទេសវៀតណាមបានជំរុញឱ្យមានការកើនឡើងនូវតម្រូវការសម្រាប់អចលនទ្រព្យប្រកបដោយគុណភាព ដោយកំណត់ដំណាក់កាលសម្រាប់ទីផ្សារលំនៅឋានដ៏រឹងមាំ។ ដោយសារ​វណ្ណៈ​កណ្តាល​បន្ត​ពង្រីក​ខ្លួន ​ដូច្នេះ​ក៏​មាន​ចំណង់​ចំណូលចិត្ត​ផ្ទះ​ដែលមានលក្ខណៈទំនើប និង​រចនាបថប្រណីតដែលសមរម្យជាងមុនថែមទៀត​ដែរ។

ទីតាំងយុទ្ធសាស្ត្រ និងការតភ្ជាប់ក្នុងតំបន់៖ តាមភូមិសាស្ត្រនយោបាយ ក្រុងហូជីមិញ ស្ថិតនៅចំច្រកយុទ្ធសាស្ត្រទៅកាន់អាស៊ីអាគ្នេយ៍ និងអាស៊ីប៉ាស៊ីហ្វិចតែម្តង។ ទីក្រុងហូជីមិញផ្តល់នូវការតភ្ជាប់ពិសេស និងបណ្តាញហេដ្ឋារចនាសម្ព័ន្ធយ៉ាងទូលំទូលាយទាំងសម្រាប់ក្រុងសំខាន់ៗផ្សេងទៀតរបស់វៀតណាម និងទាំងសម្រាប់ប្រទេសអាស៊ីប៉ាស៊ីហ្វិចផ្សេងទៀតចូលមកអាស៊ានដីគោក។ លទ្ធភាពចូលទៅកាន់ទីផ្សារក្នុងតំបន់ និងសកលលោកដ៏ពិសេសនេះ បង្កើនការទាក់ទាញទីក្រុងនេះ ជាគោលដៅពេញចិត្តសម្រាប់អ្នកវិនិយោគអន្តរជាតិ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB ប្រកាស​ពង្រីកទំហំហិរញ្ញប្បទានរបស់ខ្លួនដល់ $៣៦ពាន់លាន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នៅអាស៊ីប៉ាស៊ីហ្វិក

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការជំរុញការអភិវឌ្ឍ […]

ការដកខ្លួនរបស់ទីភ្នាក់ងារ USAID ត្រួសត្រាយផ្លូវសម្រាប់ការពង្រីកឥទ្ធិពលរបស់ចិននៅកម្ពុជា និងអាស៊ាន

ការបង្កកជំនួយ USAID ភ្លាមៗក្រោមរដ្ឋបាលអាមេរិកថ្មីរបស់លោ […]

សេដ្ឋកិច្ច​ចិនជួបវិបត្តិថ្មី ជះឥទ្ធិពលដល់ទីផ្សារ​អចលន​ទ្រព្យ​និងគម្រោងអភិវឌ្ឍន៍សំខាន់ៗនៅអាស៊ាន

ទំហំពាណិជ្ជកម្មតម្លៃប្រមាណ ៧២២ពាន់លានដុល្លាររ វាងចិន និ […]

ទីផ្សារអចលនទ្រព្យអាស៊ីអាគ្នេយ៍ ត្រៀមខ្លួនសម្រាប់កំណើន ដែលមិនធ្លាប់មានពីមុនមក

ទិដ្ឋភាពអចលនទ្រព្យអាស៊ីអាគ្នេយ៍ កំពុងជួបប្រទះការផ្លាស់ប […]