អគារកំពស់៦ជាន់មួយទៀតបាក់នៅខេត្តកែប សម្លាប់មនុស្ស ៧នាក់ និង២៥នាក់រងរបួស

អគារកំពស់ ៦ជាន់ កំពុងស្ថិតនៅក្នុងការសាងសង់ស្ថិតនៅក្រុងកែប បានបាក់រលំកាលពីរសៀលថ្ងៃទី៣ ខែមករា ដែលបណ្តាលឲ្យមនុស្សប្រមាណ៧នាក់ស្លាប់ និង២៥នាក់ផ្សេងទៀត រងរបួស ខណៈក្រុមការងារសង្រ្កោះជួយជនរងគ្រោះ កំពុងបន្តការរុករក។

ហេតុការណ៍បាក់រលំអគារដែលកំពុងដំណើរការសាងសង់កំពស់ ៦ជាន់ កើតឡើងនៅម៉ោង ៤ និង១៥នាទីរសៀល មានទីតាំងស្ថិតនៅ ភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។

យោងតាមសេចក្តីប្រកាសព័ត៌មានរដ្ឋបាលខេត្តកែប នៅថ្ងៃព្រឹកថ្ងៃទី៤ ក្រុមការងារចម្រុះ និងអាជ្ញាធរមូលដ្ឋាន កំពុងតែបន្តសកម្មភាពរុករក និងជួយសង្រ្គោះជនរងគ្រោះដែលកំពុងជាប់ក្នុងគំនរបាក់បែក។

គិតត្រឹមម៉ោង ៥នាទីព្រឹកថ្ងៃទី៤ ខែមករា  ក្រុមការងារបានជួយសង្រ្គោះបានជួយមនុស្សចេញពីក្នុងគំនរបាក់បែក មានចំនួន ២៥នាក់ ក្នុងនោះ ស្លាប់៧នាក់។ នេះបេីយោងតាមហ្វេសប៊ុកសម្តេចតេជោ ហ៊ុនសែន។

ជុំវិញហេតុការណ៍បាក់រលំអគារនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្កើតគណៈកម្មការធ្វើកោសល្យវិច័យអគារបាក់រំលំ ត្រួតពិនិត្យលក្ខណសម្បត្តិ របស់អ្នកសាងសង់ និងធ្វើរបាយការណ៍លទ្ធផលជូនក្រសួង។

សំណង់អគារកំពស់៦ជាន់ ជាកម្មសិទ្ធិ ឈ្មោះ ឯក សារុន ប្តី និងឈីវ សុធី ប្រពន្ធ ស្តិតនៅក្រុងកែប។

ជុំវិញប្រតិបត្តិការ ជួយសង្រ្គោះនេះ ត្រូវបានបញ្ជារផ្ទាល់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។

គួរបញ្ជាក់ថា កាលពីខែមិថុនា ឆ្នាំ២០១៩ ក៏មានករណីបាក់រលំអគារកំពស់៧ជាន់ នៅក្រុងសីហនុ ដែលបានសម្លាប់មនុស្សចំនួន ២៨នាក់ និង២៦នាក់រងរបួស៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០ […]

ជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុប […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេ […]

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេ […]

សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់នៅកម្ពុជា​ ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុន […]