អគារមនី្ទរពេទ្យព្រះអង្គឌួងថ្មី តម្លៃជាង ៨លានដុល្លារ នឹងបើកដំណើរការ ក្នុងខែមីនានេះ

គិតមកដល់ពេលនេះ អគារព្យាបាលត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ នៅមន្ទីរពេទ្យព្រះអង្គឌួង តម្លៃ៨លានដុល្លារ ក្រោមជំនួយរបស់សាធារណរដ្ឋកូរ៉េ បានសាងសង់រួចជាស្ថាពរហើយ ខណៈអគារនេះគ្រោងនឹងសម្ពោធដាក់ដំណើរការនៅខែមីនា ឆ្នាំ២០២២ នេះ។

នេះបើយោងតាម ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល ក្នុងកិច្ចចុះពិនិត្យគម្រោងសាងសង់ ផ្ទាល់កាលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២។

ឯកឧត្តម ម៉ម ប៊ុនហេង បានឱ្យដឹងថា «យើងខ្ញុំ ក៏នឹងគោរពស្នើសុំការអញ្ជើញពីសម្តេចតេជោ ដើម្បីអញ្ជើញមកសម្ពោធបើកឱ្យដំណើរការអគារមនី្ទរពេទ្យព្រះអង្គឌួងថ្មី នៅក្នុងខែមីនានេះ ដើម្បីឆ្លើយតបទៅតម្រូវការប្រជាពលរដ្ឋឱ្យកាន់តែប្រសើរថែមទៀត»។

គួរបញ្ជាក់ថា អគារថ្មីនេះ បានសាងសង់ឡើងក្រោមជំនួយឥតសំណង ៨លានដុល្លារ របស់កូរ៉េខាងត្បូង តាមរយៈទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិកូរ៉េ (KOICA) ហើយបានបើកការដ្ឋានសាងសង់កាលពីខែមីនា ឆ្នាំ២០២០។ (អានបន្ថែម)

អគារមនី្ទរពេទ្យព្រះអង្គឌួងថ្មីនេះ ត្រូវបានបំពាក់សម្ភារទំនើបបំផុត និងចាំបាច់នានា ដើម្បីពិនិត្យព្យាបាល និងវះកាត់ ធ្វើយ៉ាងណាបង្កើនគុណភាពសេវាកម្ម ក្នុងមន្ទីពេទ្យព្រះអង្គឌួងឱ្យល្អប្រសើរមួយកម្រិតទៀត៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អគារសុខាភិបាលថ្មី៣នៅក្រុងព្រះសីហនុ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

អគារតេជោព្យាបាលជំងឺកូវីដ-១៩ អគារមន្ទីរពិសោធន៍ និងអគារផល […]

ក្រសួង២ រួមគ្នាបង្កើតមណ្ឌលសុខភាពថ្មី ១៣កន្លែង និងពង្រឹងសមត្ថភាពមណ្ឌលសុខភាពនៅទូទាំងប្រទេស

ក្រសួងសុខាភិបាល និងក្រសួងមហាផ្ទៃសម្រេចបង្កើតមណ្ឌលសុខភាព […]

ឡប្រព្រឹត្តកម្មសំណល់វេជ្ជសាស្រ្តសម្រាប់ ៥ខេត្ត នៅអង្គស្នួលបើកសម្ពោធជាផ្លូវការហើយ

ឡប្រព្រឹត្តកម្មសំណល់វេជ្ជសាស្ត្រចំនួន ៥ខេត្ត របស់ក្រុមហ […]

មន្ទីរពេទ្យតេជោ សែន កោះធំ តម្លៃ ១០លានដុល្លារ សង់បានជិត ៣៧%ហើយ

គិតមកទល់បច្ចុប្បន្ន ការដ្ឋានសាងសង់អគារមន្ទីរពេទ្យតេជោ ស […]

អគារចត្តាឡីស័កនៅខេត្តបាត់ដំបងតម្លៃជាង ១៧ម៉ឺនដុល្លារ ដាក់ឲ្យដំណើរការហើយ

អគារចត្តាឡីស័កមួយកន្លែងនៅខេត្តបាត់ដំបង តម្លៃជាង ១៧ម៉ឺនដ […]

កូរ៉េផ្ដល់កម្ចីជាង ៦៦លានដុល្លារ សាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល

រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ បានផ្តល់ឥណទានសម្បទានជាង៦៦លានដ […]