អគារសុខាភិបាលថ្មី៣នៅក្រុងព្រះសីហនុ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

អគារតេជោព្យាបាលជំងឺកូវីដ-១៩ អគារមន្ទីរពិសោធន៍ និងអគារផលិតអុកស៊ីសែននៅក្រុងព្រះសីហនុ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងអមដំណើរដោយឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី២០ កញ្ញា ២០២២។

អគារតេជោព្យាបាលជំងឺកូវីដ-១៩ អគារមន្ទីរពិសោធន៍ និងអគារផលិតអុកស៊ីសែន ស្ថិតនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសហីនុ។

គួររម្លឹកដែរថាអគារតេជោព្យាបាលជំងឺកូវីដ-១៩មួយខ្នង មានកម្ពស់មួយជាន់ មានទំហំ ៩០ x ៣០ម៉ែត្រ គ្រឹះសសរបេតុង ដំបូលប្រកស័ង្គសី ដែលបានចាប់ផ្តើមសាងសង់នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ និងបញ្ចប់ជាស្ថាពរនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២  ។

អគារព្យាបាលនេះត្រូវបានសាងសង់ឡើងក្រោមការបរិច្ចាគថវិកាដោយស្ម័គ្រចិត្តពីសប្បុរសជនជាតិ និងអន្តរជាតិ ចំនួន១.៧៤២.៨៣០ដុល្លារអាមេរិក។

ដោយឡែក អគារមន្ទីរពិសោធន៍ មួយខ្នង មានទទឹង ១៥.៨ X ២៩ម៉ែត្រ ត្រូវបានសាងសង់ឡើងក្រោមជំនួយឧបត្ថមដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ចំនួន ២៧០.០០០ដុល្លាអាមេរិក​ និងឧបករណ៍វិភាគមេរោគកូវីដ-១៩ ជាជំនួយមនុស្សធម៌រដ្ឋាភិបាលចិន ជូនរាជរដ្ឋាភិបាលកម្ពុជា។

លោកជំទាវ ម៉ែន សំអន បាននកោតសរសើរដល់រដ្ឋបាលខេត្តព្រះសីហនុដែលបានខិតខំពុះពារគ្រប់ឧបស័គ្គ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងបានកសាងនូវសមិទ្ធិផលថ្មីៗជាច្រើន តួរយ៉ាងដូចជាអគារសុខាភិបាលទាំង៣ខាងលើ សម្រាប់បម្រើឱ្យតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រោងចក្រវេចខ្ចប់វ៉ាកសាំងកូវីដ១៩ នឹងចាប់ផ្តើមសាងសង់នៅខែវិច្ឆិកាខាងមុខ

រោងចក្រច្រក និងវេច្ចខ្ចប់វ៉ាក់សាំងបង្ការជំងឹកូវីដ១៩ជាលើ […]

រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការធំៗ៣ដើម្បរក្សារលំនឹងអាជីវកម្មធុរកិច្ច

ក្នុងកាលៈទេសៈដ៏លំបាកនេះ រដ្ឋាភិបាលកម្ពុជាបានសហការជាមួយវ […]

មណ្ឌលព្យាបាលជំងឺកូវីដ-១៩ តេជោសន្តិភាព សម្រេចការសាងសង់បាន ៣០% ហើយ

មណ្ឌលព្យាបាលជំងឺកូវីដ-១៩ តេជោសន្តិភាព សម្រេចការសាងសង់បា […]

សន្ទស្សន៍តម្លៃអចលនទ្រព្យលំនៅឋានមានស្ថិរភាពល្អក្នុងឆ្នាំ២០២១ ទោះស្ថិតក្នុងវិបត្តិកូវីដ១៩ក្តី

សន្ទស្សន៍តម្លៃអចលនទ្រព្យលំនៅដ្ឋាន (RPPI) ត្រូវបានចងក្រង […]

កម្ពុជានឹងវេចខ្ចប់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Sinovac នៅក្នុងប្រទេសខ្លួនផ្ទាល់តែម្តង

ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីចុះ […]

រដ្ឋនឹងបោះទុនសង់រោងចក្រវ៉ាក់សាំងខ្លួនឯង បើក្រុមហ៊ុនបានអាជ្ញាបណ្ណហើយមិនសង់

ប្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា នឹ […]