អគ្គិសនីកម្ពុជាដាក់ដំណើរការខ្សែបញ្ជូន ១១៥គីឡូវ៉ុល កំពង់ចាម-ក្រចេះ និងអនុស្ថានីយថ្មីមួយ

អគ្គិសនីកម្ពុជា បានបើកដំណើរការខ្សែបញ្ជូន ១១៥គីឡូវ៉ុល ប្រវែងប្រមាណ១០០គីឡូម៉ែត្រ ភ្ជាប់ពីក្រុងកំពង់ចាមទៅស្រុកព្រែកប្រសព្វ នៃខេត្តក្រចេះ ព្រមជាមួយនឹង អនុស្ថានីយអគ្គិសនីព្រែកប្រសព្វ ១១៥/២២០គីឡូវ៉ុល កម្លាំង ៥០មេហ្គាវ៉ាត់ នៅក្នុងឃុំព្រែកប្រសព្វ នៃស្រុកព្រែកប្រសព្វនេះផងដែរ។

ខ្សែបញ្ជូន និងអនុស្ថានីយថ្មីនេះ ជាផ្នែកមួយនៃគម្រោងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងប្រទេសបារាំង តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (ADF) ដែលបានផ្តល់ឥណទានសម្បទានដល់អគ្គិសនីកម្ពុជា ដើម្បីបង្កើនវិសាលភាពនៃការផ្គត់ផ្គង់អគ្គិសនី។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Freshnews កាលពីថ្ងៃទី៧ ខែកញ្ញា អគ្គិសនីកម្ពុជា ក៏កំពុងសាងសង់អនុស្ថានីយ ១១៥/២២គីឡូវ៉ុល កម្លាំង៥០MVA ថែមមួយទៀត នៅក្នុងទីរួមស្រុកស្ទឹងត្រង់ ដើម្បីបង្កើនការផ្គត់ផ្គង់ទៅស្រុកស្ទឹងត្រង់ ចំការលើ និងបន្តមកស្រុកក្រូចឆ្មារ។

តំបន់ទាំងនេះ កំពុងមានការអភិវឌ្ឍន៍ខ្លាំង ជាពិសេសការដាំដុះដំណាំកសិឧស្សាហកម្ម ដែលនឹងទាក់ទាញអ្នកវិនិយោគកាន់តែច្រើនថែមទៀត និងជាការជួយបង្កើនចំណូលប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ដូច្នេះការតភ្ជាប់អគ្គិសនីគឺជារឿងចាំបាច់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]