អង្កការ WMF របស់អាមេរិក ប្រគល់ប្រាសាទចំនួន៣ ជូនកម្ពុជាវិញ ក្រោយជួសជុលរួច

អង្គការមូលនិធិប្រាសាទពិភពលោក(World Monument Fund)របស់សហរដ្ឋអាមេរិក បានប្រគល់ប្រាសាទចំនួន៣ ស្ថិតក្នុងរមណីយដ្ឋានអង្គរ ជូនអាជ្ញាធរជាតិអប្សរាគ្រប់គ្រងវិញ បន្ទាប់ពីបានជួសជុលរួចរាល់ជាស្ថាពរ។

នេះបើតាមពិធីប្រគល់-ទទួល ក្រោមអធិបតីភាពលោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ចំខួបលើកទី ៣៥ឆ្នាំ នៃបេសកកម្មរបស់អង្គការមួយនេះ។

ប្រាសារទាំង ៣នេះ រួមមាន៖ ប្រាសាទតាសោម ប្រាសាទព្រះខ័ន និងរោងទងនៃចម្លាក់សមុទ្រកូរទឹកដោះរបស់ប្រាសាទអង្គរវត្ត ត្រូវបានប្រគល់ជូនអាជ្ញាធរជាតិអប្សរាបន្តគ្រប់គ្រង និងថែរក្សាវិញ។

ក្រោយបញ្ចប់ការងារជួសជុលនេះ ក្រសួងវប្បធម៌ និងវិចិត្រ នឹងនៅតែរង់ចាំបន្តធ្វើការជាមួយអង្គការមូលនិធិប្រាសា​ទ​ពិភពលោកនេះ​ ក្នុងការងារការផ្លាស់ប្តូរជំនាញស្តីពី ការអភិរក្ស វេទិកាយុវជនសម្រាប់ការគ្រប់គ្រងបេតិកភណ្ឌ ការស្រាវជ្រាវផ្នែកបុរាណវិទ្យា និងសិក្ខាសាលារួមគ្នាដើម្បីចែករំលែកបទពិសោធន៍ជាដើម។

គួរបញ្ជាក់ថា​​ បេសកកម្មជួសជុលប្រាសាទរបស់អង្គការខាងលើនេះ បានចាប់ផ្តើមតាំងពីឆ្នាំ១៩៨៩ ជាមួយនឹងបេសកកម្មចុះវាល ដើម្បីវាយតម្លៃស្ថានភាពប្រាសាទ ដែលនេះជាការឆ្លើយតបតាមការស្នើសុំរបស់អតីតព្រះមហាក្សត្រព្រះបាទនរោត្តមសីហនុ។

បន្ទាប់មក អង្គការមូលនិធិប្រាសាទពិភពលោកក៏បានបង្កើតកម្មវិធីអភិរក្ស និងបណ្តុះបណ្តាលដ៏ទូលំទូលាយ ដោយជួយបំពេញបន្ថែមទៅលើកិច្ចខិតខំប្រឹងប្រែងរបស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ(RUFA) ដែលទើបនឹងបើកឡើងវិញនាពេលនោះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]