អាកាសយានដ្ឋានអន្តរជាតិតារាសាគរ នឹងចាប់ផ្តើមដំណើរការចុងឆ្នាំ ២០២១

ការងារសាងសង់នៃអាកាសយានដ្ឋានអន្តរជាតិតារាសាគរ ស្ថិតក្នុងខេត្តកោះកុងបានបញ្ចប់រួចរាល់ ១០០% ហើយ ខណៈក្រុមហ៊ុនគ្រោងដាក់ដំណើរការនៅចុងឆ្នាំ២០២១នេះ។

ឯកឧត្តម ស៊ីន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការនៃអាកាសចរណ៍ស៊ីវិល បានបញ្ជាក់នៅថ្ងៃទីពុធនេះថា ការងារសាងសង់ផ្នែកសំខាន់ៗនៃអាកាសយានដ្ឋាន បានបញ្ចប់កាលពីចុងឆ្នាំ ២០២០ មកម្ល៉េះ។

លោកបន្តថា បច្ចុប្បន្ន ក្រុមហ៊ុនកំពុងស្ថិតក្នុងដំណាក់កាលរៀបចំ និងការងារបច្ចេកទេសមួយចំនួន។

«ចប់អស់ហើយ ពេលនេះ នៅសល់តែលើការងារសំអាត និងការធ្វើតេស្ដបច្ចេកទេសមួយចំនួន ដែលត្រូវការពេលវេលាប្រមាណ៥-៦ខែទៀត នឹងអាចដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០២១នេះ»។

គម្រោងអាកាសយានដ្ឋានអន្តរជាតិតារាសាគរ វិនិយោគសាងសង់ដោយក្រុមហ៊ុន Tianjin Union Development Group ប្រទេសចិន ក្នុងទឹកប្រាក់ប្រមាណ ៣៥០លានដុល្លារ។

ពេលដាក់ដំណើរការ អាកាសយានដ្ឋានខ្នាតអន្តរជាតិនេះនឹងអាចទទួលការចុះចត និងហោះចេញយន្តហោះប្រភេទ Boeing 777 និង Airbus A340 ជាដើម។ (អានបន្ថែម)

- Video Advertisement -