អាជ្ញាធរខេត្តកណ្តាលពន្លឿនកែសម្រួលប្លង់ហេដ្ឋារចនាសម្ព័ន្ធស្រុកសំខាន់ៗ ៣
អាជ្ញាធរខេត្តកណ្តាល កំពុងជំរុញពន្លឿនការកែសម្រួលប្លង់មេអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅស្រុកកោះធំ ស្រុកស្អាង និងស្រុកលើកដែក ឱ្យសម្រេចបានតាមផែនការ។
បើតាមកិច្ចប្រជុំតាមរយៈZoom Meeting កាលពីថ្ងៃទី២៤ ខែមីនា គោលបំណងនៃកែការសម្រួលប្លង់ហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុកទាំង ៣ គឺដើម្បីបង្កើនសោភណភាព ពង្រឹងគុណភាពបច្ចេកទេស និងអភិវឌ្ឍឱ្យស្របតាមច្បាប់។
អភិបាលខេត្តកណ្ដាល ឯកឧត្តម គង់ សោភ័ណ្ឌ បានបញ្ជាក់ថា កិច្ចប្រជុំនេះជាប្រមូលមតិឯកភាពពីមន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធ។
«ក្រោយទទួលបានធាតុចូលគ្រប់គ្រាន់ យើងនឹងដាក់ជូនក្រសួងស្ថាប័នថ្នាក់ជាតិ ពិនិត្យ និងសម្រេចជាគោលការណ៍ លើប្លង់ហេដ្ឋារចនាសម្ព័ន្ធថ្មី ក្នុងស្រុកទាំង៣» ឯកឧត្តមបន្ដ។
- Video Advertisement -

