អាមេរិកផ្ដល់សេវាកម្មថ្មី៖ ជនជាតិខ្មែរអាចទិញអចលនទ្រព្យនៅអាមេរិកបាន តាមប្រព័ន្ធអនឡាញ

ក្រុមហ៊ុនអចលនទ្រព្យអាមេរិច Golden Gate Global និងក្រុមហ៊ុនក្នុងស្រុក Isaford Co. Ltd កាលពីថ្មីៗនេះ បានសហការគ្នាបង្កើតសេវាកម្មថ្មីមួយ ពោលគឺសម្របសម្រួលឱ្យវិនិយោគិនខ្មែរអាចទិញគេហដ្ឋាននៅសហរដ្ឋអាមេរិកបានដោយរលូន តាមប្រព័ន្ធអនឡាញ។

សេវាកម្មនេះនឹងជួយឱ្យការប្រតិបត្តិការទិញលក់ចប់សព្វគ្រប់ជាស្ថាពរក្នុងអំឡុងពេល ៣០ ថ្ងៃប៉ុណ្ណោះ ដោយអ្នកទិញមិនបាច់ស្មុគស្មាញរឿងបញ្ហារត់ឯកសារដោយខ្លួនឯងនោះទេ។ ជាមួយនឹងបច្ចេកវិទ្យាទំនើបថ្មី អ្នកទិញអាចសិក្សា និងមើលឃើញភូមិសាស្ត្រផ្ទះ ទំរង់ផ្ទះ ការតុបតែងផ្នែកខាងក្នុងនិងខាងក្រៅ ក៏ដូចជាសក្ដានុពលតំបន់ជុំវិញផ្ទះ បានដោយគ្រប់ជ្រុងជ្រោយ ៣៦០ អង់ស្សា បានប្រព័ន្ធអនឡាញផ្ទាល់តែម្ដង ដោយមិនបាច់ធ្វើដំណើរទៅប្រទេសអាមេរិកនោះទេ។

បន្ទាប់មកក្រុមហ៊ុនទាំង២ នឹងបន្តរត់ឯកសារទិញលក់ និងជួយសម្របសម្រួលគ្រប់ដំណាក់កាលរហូតដល់អ្នកក្លាយជាម្ចាស់ផ្ទះ។ លើសពីនេះ ក្រុមហ៊ុនក៏នឹងបន្តផ្ដល់សេវាកម្មក្រោយការទិញផងដែរ ឧទាហរណ៍ដូចជា ជំនួយក្នុងការស្វែងរកអ្នកគ្រប់គ្រងអចលនទ្រព្យ និងការគ្រប់គ្រងរឿងទឹកភ្លើងជាដើម។

សេវាកម្មនេះទៀតសោត គឺបង្កើតឡើងដើម្បីសម្រួល និងដោះស្រាយបញ្ហារបស់វិនិយោគិនដែលចង់វិនិយោគតែ មិនអាចធ្វើដំណើរបាន ដោយសារតែវិបត្តិកូវីដ។

គួរបញ្ជាក់ផងដែរ ការទិញជាមួយក្រុមហ៊ុនទាំង ២ នេះគឺអាចជឿទុកចិត្តបានដោយសារ Golden Gate Global គឺជាក្រុមហ៊ុនអចលនទ្រព្យដ៏ល្បីនៅអាមេរិក។ លើសពីនេះ អតិថិជនអាចជ្រើសរើសផ្ទះបានច្រើនប្រភេទ និងច្រើនកន្លែងចេញពី ១ ៣០០ គម្រោង ទូទាំងសហរដ្ឋអាមេរិក។

យោងតាមតួលេខចុងក្រោយ ទោះបីមានការរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩ នៅទូទាំងពិភពលោកក៏ដោយ ក៏តម្លៃអចលនទ្រព្យលំនៅដ្ឋាន នៅសហរដ្ឋអាមេរិកបន្តកើនឡើងជានិច្ច ដែលនេះបានធ្វើឱ្យសហរដ្ឋអាមេរិក ក្លាយជាទិសដៅឈានមុខគេ សម្រាប់អ្នកចង់វិនិយោគលើអចលនទ្រព្យនៅក្រៅប្រទេស។ (អានបន្ថែម)

ដើម្បីស្វែងយល់បន្ថែម សូមចូលទៅកាន់គេហទំព័រដោយចុចត្រង់នេះ

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់ ជីប ម៉ុង លែន បានបើកលក់ជាផ្លូវការហើយ

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់ជាផ្លូវក […]

ក្រុមហ៊ុនដែកលំដាប់ថ្នាក់លេខ១នៅកម្ពុជា បើកសម្ពោធផលិតផលថ្មី ៣ប្រភេទ

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឈរជើងយ៉ាងរឹងមាំក្នុងចំណា […]

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់​ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការថ្ងៃ ២៥វិច្ឆិកា​​ ខាងមុខនេះ

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ​សណ្ឋាគារ ហៃយ៉ាត់ […]

2023 ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី ERA នឹងពង្រីកវិលាលភាពខ្លួនឱ្យរិតតែខ្លាំងក្នុងទីផ្សារខុនដូនៅកម្ពុជា

ក្រុមហ៊ុន ERA Cambodia ដែល​ជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯក […]

តោះ! មកទស្សនាទិដ្ឋភាពនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាមួយតារាវ័យក្មេងជាច្រើនរូប

ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលកំពុងបើកដ […]