អាមេរិក និងសិង្ហបុរី ចាប់ដៃគ្នាបង្កើតប្រព័ន្ធព្យាករហានិភ័យ និងបង្កើនសុវត្ថិភាពផ្លូវរថភ្លើងស្វ័យប្រវត្តិ
ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនអាមេរិកឈានមុខគេផ្នែក software គ្រប់គ្រងគម្រោងសាងសង់បែបឌីជីថល កាលពីថ្មីៗនេះ បានចុះMoU ជាមួយក្រុមហ៊ុនប្រតិបត្តិករថភ្លើងយក្សរបស់សិង្ហបុរី SMRT ដើម្បីធ្វើការរួមគ្នាបង្កើតប្រព័ន្ធព្យាករហានិភ័យ និងបង្កើនសុវត្ថិភាពបណ្ដាញរថភ្លើងដោយស្វ័យប្រវត្តិ សម្រាប់ប្រើប្រាសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
ប្រព័ន្ធនេះ នឹងប្រើកម្មវិធី AssetWise របស់Bentley បូកផ្សំនឹងបច្ចេកវិទ្យាវិស្វកម្មចុងក្រោយរបស់ SMRT ដើម្បីជាកន្លែងស្ដុក និងវិភាគទិន្នន័យ។ ជាមួយនឹងបច្ចេកវិទ្យាថ្មីទាំងនេះ អ្នកគ្រប់គ្រង់រថភ្លើង នឹងអាចដឹង និងត្រួតពិនិត្យពីព័ត៌មានគ្រប់យ៉ាងទាក់ទិននឹងរថភ្លើង និងផ្លូវរថភ្លើងបានដោយងាយស្រួល ទាំងស្ថានភាព បញ្ហាប្រឈម និងហានិភ័យដែលមិនអាចមើលឃើញដោយភ្នែកទទេរ។
ជាក់ស្ដែង ក្រុមហ៊ុនទាំង២ បានប្រើបាស់សាកល្បងប្រព័ន្ធនេះដោយជោគជ័យរួចហើយ សម្រាប់ខ្សែរថភ្លើងជើង- ត្បូង និងកើត-លិច របស់សិង្ហបុរី ដែលជាការបោះជំហានមួយដ៏ធំក្នុងការប្ដូរខ្សែរថភ្លើង MRT ចំណាស់ជាងគេនៅសិង្ហបូរី មកជាខ្សែដែលមានប្រព័ន្ធគ្រប់គ្រងបានយ៉ាងទំនើប។
ក្រោយប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងថ្មីនេះ ក្រុមហ៊ុនបានកាត់បន្ថយអត្រាដែលអាចនឹងមានបញ្ហានៃបណ្ដាញរថភ្លើង (ឬ MKBF) មកត្រឹម រាល់១ លានគីឡូម៉ែត្រ ម្ដង។
គួរបញ្ជាក់ថា MKBF គឺជារង្វាស់បញ្ហាដែលអាចកើតឡើងក្នុងបណ្ដញរថភ្លើងនៅជុំវិញពិភពលោក ឧទាហរណ៍ដូចជា ការមកយឺតជាងពេលកំណត់លើសពី ៥ នាទី ក៏ចាត់ទុកថាជាបញ្ហាមួយដែរ។ ដូច្នេះ MKBF កាន់តែតិចគឺកាន់តែល្អ។

