អាម៉េរិក កំពុងសិក្សាពីលទ្ធភាពផ្ដល់ហិរញ្ញប្បទានសម្រាប់គម្រោងសង់ព្រលានតេជោថ្មី ដែលជិតបើកដំណើរការក្នុងកក្កដាខាងមុខនេះ

រដ្ឋាភិបាលអាម៉េរិក បានប្រកាសថាខ្លួនកំពុងសិក្សាវាយតម្លៃពីលទ្ធភាពផ្ដល់ហិរញ្ញប្បទានសម្រាប់គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ដែលគ្រោងនឹងដាក់ឱ្យដំណើរការដំណាក់កាលទី១ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia នៅថ្ងៃទី១៦ ឧសភា ឆ្នាំ២០២៥។

ប្រភពដដែលបន្តថា ស្ថាប័នសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិ(DFC) ដែលចំណុះក្រោមក្រសួងការបរទេសអាម៉េរិក ដែលបានបង្កើតឡើងដោយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ អំឡុងអាណត្តិទី១របស់លោក ដើម្បីផ្ដល់ហរិញ្ញប្បទានដល់គម្រោងវិនិយោគជននានា បានបញ្ចេញរបាយការណ៍វាយតម្លៃផលប៉ះពាល់ដល់បរិស្ថាន និងសង្គម (ESAI) នៃគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ។

ទោះជាយ៉ាងណា របាយការណ៍វាយតម្លៃផលប៉ះពាល់ដល់បរិស្ថាន និងសង្គមនេះ មិនបានបញ្ជាក់អំពីទំហំហិរញ្ញប្បទាន និងលក្ខខណ្ឌនៃការផ្ដល់ហិរញ្ញប្បទានសម្រាប់គម្រោងអាកាសយានដ្ឋានអន្តរជាតិ តេជោនៅឡើយនោះទេ។

បើតាមការបញ្ជាក់របស់អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា បានឱ្យដឹងថា ជុំវិញរឿងនេះនៅមិនទាន់អាចបញ្ជាក់បាននៅឡើយទេ ថា តើជំនួយដែលគ្រោងនឹងផ្តល់នេះ សម្រាប់ចំណាយលើការសាងសង់ក្នុងដំណាក់កាលទី២ និងទី៣ របស់ព្រលានយន្តហោះ ឬយ៉ាងណានោះទេ។ ឯកឧត្តមបន្តថា ការពិនិត្យលទ្ធភាពផ្តល់ហិរញ្ញប្បទានរបស់អាមេរិកនាពេលនេះ គឺជាហិរញ្ញប្បទានឯកជនជាមួយក្រុមហ៊ុន OCIC ដែលមានភាគហ៊ុនក្នុងការសាងសង់ព្រលានយន្តហោះថ្មីរបស់កម្ពុជា ហើយតម្រូវឱ្យក្រុមហ៊ុនខ្មែរដាក់ឯកសារផ្សេងៗដើម្បីត្រួតពិនិត្យឡើងវិញក្នុងការទទួលជំនួយហិរញ្ញប្បទាន។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តមជាមួយវិទ្យុបារាំងអន្តរជាតិ RFI។

គួររំលឹកថា បើគ្មានការប្រែប្រួលទេ អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ គ្រោងនឹងបើកដំណើរការជាផ្លូវការនូវដំណាក់កាលទី១ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ខាងមុខ។ ព្រលានយន្តហោះ​នេះ មានចម្ងាយប្រមាណ ២០ គីឡូម៉ែត្រស្ថិតប៉ែកខាងត្បូងរាជធានីភ្នំពេញស្ថិតលើទំហំផ្ទៃដី ២៦០០ហិកតា គឺជាការវិនិយោគរួមគ្នារវាងរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន OCIC៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]