អាល្លឺម៉ង់ប្តេជ្ញាបន្តជួយកម្ពុជាអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជំរុញកំណើនឧស្សាហកម្ម និងពាណិជ្ជកម្មអន្តរជាតិ

 

នៅក្នុងជំហានឆ្ពោះទៅមុខដ៏សំខាន់មួយសម្រាប់កំណើនឧស្សាហកម្ម និងពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា អាល្លឺម៉ង់បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាពនៅក្នុងប្រទេសកម្ពុជា។

នេះបើតាមជំនួបរវាងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងគណៈប្រតិភូមកពីវិទ្យាស្ថានមាត្រាសាស្ត្រជាតិអាល្លឺម៉ង់ (PTB) នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។

ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា វិទ្យាស្ថានមាត្រាសាស្ត្រជាតិអាល្លឺម៉ង់ (PTB) បានបន្តគាំទ្រកម្ពុជាចាប់តាំងពីឆ្នាំ២០១៨មក ជាពិសេសការគាំទ្រសម្រាប់មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិកម្ពុជា។

ឯកឧត្តម បានបន្តថា ក្រសួងបន្តរលើកកម្ពស់ប្រព័ន្ធរង្វាស់រង្វាល់ តាមរយៈការវាយតម្លៃទទួលស្គាល់មន្ទីរពិសោធន៍ ការកែទម្រង់ស្ថាប័ន និងការរិះរកវិធីសាស្ត្រច្នៃប្រឌិតសម្រាប់ផ្តល់សេវាមាត្រាសាស្ត្រឱ្យបានទៅដល់តំបន់ជនបទ ដែ​ល​​ជាសេវាចាំបាច់ ខណៈកម្ពុជាបន្តទទួលបានកំណើននៃ​រោងចក្រ-សហគ្រាស ​និង​ឧស្សាហូបនីយកម្ម​នៅទូទាំងប្រទេស។

ទន្ទឹមនឹងនេះ លោក Windecker បានរំលេចពីតួនាទីរបស់សហព័ន្ធអាល្លឺម៉ង់ ដែលជាដៃគូទ្វេភាគីធំបំផុតក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធគុណភាពរបស់កម្ពុជា។

លោកបានបន្តថា “ប្រព័ន្ធស្តង់ដាដែលអាចជឿទុកចិត្តបាន និងដែលមានការទទួលស្គាល់ជាអន្តរជាតិ មានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាពិសេសសម្រាប់ការត្រៀមលក្ខណៈចាកចេញពីឋានៈជាប្រទេ​ស​​ដែ​លមានការអភិវឌ្ឍតិចតួច។”

ជាចុងក្រោយ ភាគីទាំងពីរ បានបង្ហាញនូវការប្តេជ្ញាចិត្តបន្តកិច្ចសហការ ដើម្បីសម្រេចឱ្យបាននូវការវាយតម្លៃទទួលស្គាល់ជាអន្តរជាតិពេញលេញលើប្រព័ន្ធរង្វាស់រង្វាល់របស់កម្ពុជា និង​ការអភិវឌ្ឍគោលនយោបាយហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ (NQI) ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម និងការពង្រឹងសមាហរណកម្មរបស់ម្ពុជាទៅក្នុងតំបន់ និងពិភពលោក។

នៅពេលដែលប្រទេសកម្ពុជាត្រៀមខ្លួនសម្រាប់យុគសម័យផ្លាស់ប្តូរនៅក្នុងទិដ្ឋភាពឧស្សាហកម្មរបស់ខ្លួន ភាពជាដៃគូបន្តជាមួយប្រទេសអាល្លឺម៉ង់សន្យាថានឹងត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងការពង្រឹងឱកាសពាណិជ្ជកម្ម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-លុចសំបួ ចុះកិច្ចព្រមព្រៀងលើគម្រោងអភិវឌ្ឍជំនាញបច្ចេកទេសដល់យុវជននៅខេត្តចំនួន២

កិច្ចព្រមព្រៀងថ្មីផ្តោតលើខេត្តស្ទឹងត្រែង និងរតនគីរី ជាម […]

ស្ថានទូតចិននឹងជំរុញសហគ្រាសចិនកាន់តែច្រើនឱ្យមកវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងខេត្តបាត់ដំបង

ការផ្តោតលើការកែច្នៃកសិ-ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិស […]

កម្ពុជា-ឡាវ ប្ដេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចដល់គោលដៅ ៧០០លានដុល្លារ ត្រឹមឆ្នាំ២០៣០

កម្ពុជា-ឡាវ ប្ដេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចដល […]

អ្នកវិនិយោគម៉ាឡេស៊ីសម្លឹងឃើញសក្តានុពលដំណាំ២ប្រភេទនៅខេត្តតាកែវ ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រឹងខ្សែសង្វាក់តម្លៃផ្លែស្វាយ និងខ្នុរ តាមរយៈការកែ […]

អ្នកធុរកិច្ចអារ៉ាប៊ីសាអូឌីតស្វែងរកកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យសំខាន់ចំនួន៤ នៅកម្ពុជា

ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត បានឱ្យដឹងថា គណៈប្រតិភូធុរកិ […]