អាល្លឺម៉ង់សន្យាផ្តល់ជំនួយឥតសំណងប្រមាណជាង ៦៣លានដុល្លារ ដើម្បីស្តារសេដ្ឋកិច្ចកម្ពុជា

រដ្ឋាភិបាលអាល្លឺម៉ង់ បានសន្យាថានឹងផ្តល់ជំនួយឥតសំណងប្រមាណ ៦៣ លានដុល្លារអាមេរិក ដល់កម្ពុជាក្នុងការស្ដារសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២១ ដល់ ឆ្នាំ២០២២។ នេះបើយោងតាមកិច្ចប្រជុំចរចាររវាងភាគីទាំងពីរ កាលពីថ្ងៃ ៥-៦ ខែឧសភា កន្លងមកនេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងជំនួយសរុបនេះ ទឹកប្រាក់ជាង ៣១លានដុល្លារអាមេរិក នឹងប្រើលើកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុ ហើយ ៣២លានដុល្លារទៀត គឺសម្រាប់ផ្នែកបច្ចេកទេស។

គួរបញ្ជាក់ផងដែរ រដ្ឋាភិបាលអាល្លឺម៉ង់កន្លងមកបានចូលរួមជួយអភិវឌ្ឍកម្ពុជា ជាបន្តបន្ទាប់។ ជាក់ស្ដែង កាលពីខែមីនា កន្លងមកនេះ ទើបបានផ្តល់ជំនួយឥតសំណងជាង ៥លានដុល្លារអាមេរិក សម្រាប់អនុវត្តលើកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេស។

លើសពីនេះ កាលពីខែធ្នូ ឆ្នាំ២០២០ ធនាគារអភិវឌ្ឍន៍អាឡឺម៉ង់ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងសហភាពអឺរ៉ុប ក៏បានផ្តល់ហិរញ្ញប្បទានសរុប ១១៥លានដុល្លារ ដល់កម្ពុជាដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទតាមបណ្ដាខេត្តនានា នៅភាគកណ្តាលនៃប្រទេសផងដែរ។ (អានបន្ថែម)

ទាក់ទិននឹងជំនួយបរទេស ធនាគារអភិវឌ្ឍន៍អាស៊ី ឬ ADB កាលពីថ្មីៗនេះ បានប្រកាសថាខ្លួនបានត្រៀមកម្ចី និងជំនួយដល់កម្ពុជាសរុបជាង ១,៣ពាន់លានដុល្លារ សម្រាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៣ ដើម្បីយកមកគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការស្តារសេដ្ឋកិច្ចជាតិផងដែរ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

សម្តេចរំពឹងភាពរឹងមាំនៃថវិការជាតិ នឹងជួយកាត់បន្ថយកម្ចីពីបរទេសមកអភិវឌ្ឃប្រទេស ពិសេស…

ប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រមូលចំណូលក្នុងស្រុកបានកើន […]

រដ្ឋនឹងផ្តល់កម្ចី ៩៩លានដុល្លារ ដល់អគ្គិសនីកម្ពុជាដើម្បីរក្សាតម្លៃភ្លើងកុំឱ្យឡើងថ្លៃ

ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់កម្ចីដល់អគ្គិសនី […]

ADB ផ្តល់កម្ចីជិត ៦៣លានដុល្លារ ដល់កម្ពុជាកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត៩

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់កញ្ចប់ថវិការចំ […]

៩ខែ-២០២២ រដ្ឋប្រើកម្ចីអស់ ១ពាន់លានដុល្លារ ក្នុងនោះ ៥៤%សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ

គិតត្រឹមត្រីមាសទី១ ដល់ត្រីមាសទី៣ ឆ្នាំ២០២២ ក្នុងក្របខណ្ […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]