អាស៊ានត្រូវការទុនប្រមាណ ២០០០ ប៊ីលានដុល្លារ ក្នុងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

សហគមន៍អាស៊ាន ត្រូវការទុនវិនិយោគប្រមាណ ២០០០ប៊ីលានដុល្លារអាមេរិក ចាប់ពីពេលបច្ចុប្បន្នរហូតដល់ទៅឆ្នាំ២០៣០ ក្នុងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់។

នេះបើតាមការគូសបញ្ជាក់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។

សម្តេចតេជោបានបញ្ជាក់ថា ក្នុងការតភ្ជាប់នេះ មានសារៈសំខាន់នៃការជំរុញការធ្វើសំយោគឱ្យបានខ្លាំងក្លារវាងផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ និងយុទ្ធសាស្ត្រសហភាពអឺរ៉ុប និងអាស៊ី។

ជាមួយគ្នានេះ សម្តេចតេជោ បានបង្ហាញនូវទំនុកចិត្តថា ចំពោះថវិកាចំនួន ១០ប៊ីលានអឺរ៉ូរបស់សហភាពអឺរ៉ុប ដើម្បីអនុវត្ត «ច្រកចេញចូលសកលរបស់សហភាពអឺរ៉ុប» នឹងរួមចំណែកដល់ផែនការសហគមន៍កិច្ចអាស៊ានឆ្នាំ២០២៥ផងដែរ​។

ដោយឡែក សេដ្ឋកិច្ចឌីជីថលក្នុងតំបន់អាស៊ានវិញ ត្រូវបានគេរំពឹងទុកថានឹងជួយបន្ថែមកំណើនទឹកប្រាក់ប្រមាណ ១០០០ ប៊ីលានដុល្លារអាមេរិក ទៅក្នុងផលិតផលក្នុងស្រុកសរុបពីឆ្នាំ២០២០ ដល់២០៣០។

រូបភាពដោយ southeastasiainfra

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]