អឺរ៉ុបសម្រេចវិនិយោគជាង ៨៦លានដុល្លារ ដើម្បីធ្វើទំនើបកម្មកសិកម្មនៅកម្ពុជា

សហភាពអឺរ៉ុបបានប្រកាសពីការវិនិយោគដ៏សំខាន់ចំនួនជិត ៨០លានអឺរ៉ូ (ប្រហែល ៨៦លានដុល្លារ) ក្នុងគោលបំណងផ្លាស់ប្តូរវិស័យកសិកម្មរបស់កម្ពុជា និងលើកកម្ពស់លទ្ធភាពទទួលបានរបស់កសិករទាំងទីផ្សារក្នុងស្រុក និងពិភពលោក។

កិច្ច​ព្រម​ព្រៀង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ជា​ផ្លូវ​ការ​នៅ​ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ​នៅ​រាជធានី​ភ្នំពេញ ក្រោមវត្តមានរបស់ឯកឧត្ដម​សាស្ត្រាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោកស្រី Nicola Beer អនុប្រធាន​ធនាគារ​វិនិយោគ​អឺរ៉ុប (EIB)។

គំនិតផ្តួចផ្តើមនេះនឹងផ្តល់ជំនួយឥតសំណងចំនួន ១៥លានអឺរ៉ូ ពីសហភាពអឺរ៉ុប ដើម្បីគាំទ្រកម្មវិធីដ៏ទូលំទូលាយមួយដែលមានគោលបំណងជំរុញសេដ្ឋកិច្ចជនបទ និងកែលម្អពាណិជ្ជកម្មផលិតផលកសិកម្ម។ គោលដៅចម្បងរបស់កម្មវិធីនេះ រួមមាន ការធ្វើទំនើបកម្មក្នុងការអនុវត្តកសិកម្ម ការលើកកម្ពស់សន្តិសុខស្បៀង និងការពង្រឹងសក្តានុពលនាំចេញកសិផលកម្ពុជា។

បន្ថែមពីលើជំនួយរបស់សហភាពអឺរ៉ុបនេះ ត្រូវបានបន្លែមលើប្រាក់កម្ចី ៦០លានអឺរ៉ូ ពី EIB Global និងបន្ថែមចំនួន ៤,៥លានអឺរ៉ូទៀត សម្រាប់ជំនួយបច្ចេកទេស ដែលនាំមកនូវការវិនិយោគសរុបដែលគាំទ្រដោយសហភាពអឺរ៉ុបឈានដល់ ៧៩,៥លានអឺរ៉ូ (ស្មើនឹងជាង ៨៦លានដុល្លារអារមេរិក) ។

មូលនិធិនេះត្រូវបានព្យាករថានឹងលើកកម្ពស់វិស័យកសិកម្មរបស់កម្ពុជាយ៉ាងសំខាន់ ដែលអាចផ្តល់អត្ថប្រយោជន៍ដល់កសិករខ្នាតតូចចំនួន ១០ម៉ឺនគ្រួសារ កសិករខ្នាតតូចចំនួន ២៥.០០០ និងអាជីវកម្មកសិឧស្សាហកម្មចំនួន ៥០០។

គំនិតផ្តួចផ្តើមដ៏សំខាន់ៗនេះ នឹងរួមបញ្ចូលការធ្វើឱ្យប្រសើរឡើងនូវមន្ទីរពិសោធន៍កសិកម្មជាតិ ពង្រីកហេដ្ឋារចនាសម្ព័ន្ធកសិកម្មសំខាន់ៗ ដើម្បីកែលម្អស្តង់ដារអនាម័យ និងភូតគាមអនាម័យ និងការសាងសង់ស្ពាននៅលើកោះខ្សាច់ថាឡា ដើម្បីបង្កើនការដឹកជញ្ជូន និងទីផ្សារ។

លើសពីនេះ កម្មវិធីនេះត្រូវបានគាំទ្រដោយមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្ម (IFAD) ដែលបានចូលរួមចំណែកបន្ថែមចំនួន ៤៩លានដុល្លារ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ជនបទនៅកម្ពុជា។

ការវិនិយោគនេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពង្រឹងទិដ្ឋភាពកសិកម្មរបស់ប្រទេសកម្ពុជា ការធានាសន្តិសុខស្បៀង និងការលើកកម្ពស់ការប្រកួតប្រជែងនៃខ្សែសង្វាក់តម្លៃដែលបានជ្រើសរើសទាំងនៅក្នុងទីផ្សារក្នុងស្រុក និងអន្តរជាតិ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]