អូស្រ្តាលីប្រគល់គម្ពីយុទ្ធសាស្ត្រដល់កម្ពុជា ដើម្បីប្រែក្លាយក្រុងព្រះសីហនុជាទីក្រុងឆ្លាតវៃឌីជីថល

ស្ថានទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា បានប្រគល់ឯកសារយុទ្ធសាស្ត្រ និងលទ្ធផលសិក្សាគម្រោងសាកល្បងចំណតឆ្លាតវៃ ដល់រដ្ឋខេត្តព្រះសីហនុ ដើម្បីប្រែក្លាយក្រុងព្រះសីហនុជាទីក្រុងឆ្លាតវៃឌីជីថលនាពេលអនាគត។

នេះបើតាមពិធីប្រគល់-ទទួល រវាងលោក Andreas Zurbrugg ជាភារៈធារីនៃស្ថានទូតអូស្រ្តាលី និង លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២។

របាយការណ៍យុទ្ធសាស្រ្តនេះ នឹងផ្តល់ជាគំរូដល់វិស័យពាណិជ្ជកម្ម និងភាពជាដៃគូររវាងរដ្ឋ-ឯកជន ក្នុងការយកមកអនុវត្ត ដើម្បីបង្កើតប្រាក់ចំណូល សម្រាប់ពង្រីកវិសាលភាពប្រព័ន្ធគ្រប់គ្រងចំណតឆ្លាតវៃទូទាំងក្រុង។

មួយវិញទៀត​ សំណុំឯកសារនេះ នឹងផ្តល់ជាគំរូអនុវត្តដែលអាចប្រើប្រាស់សម្រាប់អភិវឌ្ឍសេវាទីក្រុងឆ្លាតវៃផ្សេងៗទៀត ដែលមានការចូលរួមពីវិស័យឯកជន។

អូស្ត្រាលី បានជ្រើសរើសខេត្តព្រះសីហនុសម្រាប់ជាទិសដៅអាទិភាព ដើម្បីអភិវឌ្ឍទីក្រុងឆ្លាតវៃ តាំងតែពីឆ្នាំ២០២០ តាមរយៈកម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ (3i) ដែលមានទំហំមូលនិធី ៥១,៧ លានដុល្លារអូស្រា្តលី។​ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០ […]

ជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុប […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេ […]

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេ […]

សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់នៅកម្ពុជា​ ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុន […]