អ្នកជំនាញអន្តរជាតិធំៗ៣ រួមគ្នាជួយបង្វឹករោងចក្រនៅកម្ពុជានូវបច្ចេកវិទ្យាគ្រប់គ្រងថាមពលថ្មី

រោងចក្រនានានៅកម្ពុជា កំពុងត្រៀមខ្លួនងាកមកប្រើប្រាស់បច្ចេកវិទ្យា និងគោលនយោបាយគ្រប់គ្រងថាមពលបែបថ្មី ដែលនឹងជួយសន្សំសំចៃថាមពល បង្កើនប្រសិទ្ធភាពផលិតកម្ម និងពិសេសឆ្លើយតបទៅនឹងនិន្នាការពិភពលោកដែលចង់កាត់បន្ថយផលប៉ះពាល់បរិស្ថាន ក្នុងសង្វាក់ផលិតកម្មសំលៀកបំពាក់។

ការងារនេះ ត្រូវបានដឹកនាំដោយភ្នាក់ងារជំនាញធំៗ៣ គឺភ្នាក់ងារ Switch Garment វិទ្យាស្ថានថាមពលនិងធនធាន (TERI) និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដោយក្រុមហ៊ុនការងាររួមនេះ បានចាប់ផ្តើមធ្វើសវនកម្មថាមពលរយៈពេលវែង តាមបណ្តារោងចក្រកាត់ដេរនានា តាំងពីដើមខែសីហា មកម្ល៉េះ។

បើយោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយកាលពីថ្ងៃទី២៤ ខែសីហា ការធ្វើសវនកម្មថាមពលនេះ នឹងវិភាគពីការប្រើប្រាស់ថាមពលដែលមានស្រាប់របស់រោងចក្រ ហើយបន្ទាប់មកនឹងជួយវិធីឱ្យរោងចក្រទាំងនោះសន្សំសំចៃថាមពលជាងមុន ព្រមនឹងការបង្កើនផលិតកម្ម។

គម្រោងនេះក៏នឹងជួយណែនាំបំភ្លឺផ្លូវ ផ្ដល់វគ្គបណ្តុះបណ្តាល និងជួយពង្រឹងសមត្ថភាពដល់រោងចក្រថា គួរតែវិនិយោគបន្ថែម ឬកាត់បន្ថយផ្នែកណា ដើម្បីសម្រេចបាននូវប្រព័ន្ធគ្រប់គ្រងថាមពលស្អាត និងមានចីរភាព។

មកទល់បច្ចុប្បន្ន រោងចក្រកាត់ដេរជាង ៣០ បានចូលរួមជាដៃគូជាមួយនឹងគម្រោង Switch Garment ហើយ ដោយគម្រោងនេះនឹងជ្រើសរើស ២០ រោងចក្រទៀត ត្រឹមចុងឆ្នាំនេះ។

យោងតាមធនាគារពិភពលោក ឧស្សាហកម្មកាត់ដេរសកល បង្កើតឧស្ម័នពុលដល់ទៅ ១០% នៃទំហំឧស្ម័នកាបូនសរុបជុំវិញពិភពលោកប្រចាំឆ្នាំ។

ដោយឡែក សម្រាប់កម្ពុជា Global Green Growth Institute បានធ្វើការប៉ាន់ប្រមាណថា ការធ្វើឱ្យប្រសើរឡើង នូវគោលនយោបាយគ្រប់គ្រងថាមពលក្នុងរោងចក្រសម្លៀកបំពាក់នេះនឹងជួយកាត់បន្ថយការបញ្ចេញឧស្ម័នពុលដល់ទៅ ១៧%។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]