អ្នកជំនាញ៖ កម្ពុជានឹងមានសន្ទុះសេដ្ឋកិច្ចលឿនបំផុតលើពិភពលោក ខណៈផលិតផលក្នុងស្រុកកើនដល់ ៦,៣% ក្នុងឆ្នាំ២០២២

ផលិតក្នុងស្រុកសរុប (ផ.ស.ស) របស់ប្រទេសកម្ពុជា នឹងកើនឡើងប្រហែល៦,៣% ក្នុងឆ្នាំ២០២២ ដែលនេះជាហេតុផលមួយធ្វើ​ឱ្យ​​​ប្រទេសនេះមានសន្ទុះសេដ្ឋកិច្ចលឿនបំផុតក្នុងពិភពលោក​។ នេះបើយោងតាមកាព្យារករណ៍ និងការលើកឡើងរបស់លោក Ivan Tan លើសាព័ត៌មាន fibre2fashion នៅថ្ងៃទី២៥ កក្កដា ២០២២។

ក្នុងរបាយការណ៍របស់ S&P Global Rating បានបង្ហាញពីការព្យាករណ៍ (GDP)កម្ពុជា ដែលអាចនឹងហក់ឡើងដល់ ៦,៣ភាគរយ ក្នុងឆ្នាំ២០២២នេះ។ កំណើននេះទៀតសោធគឺខ្ពស់ជាង​ការ​ព្យាករណ៍​រ​បស់​ធនាគារ​ពិភព​លោក ធនាគារអភិវឌ្ឍន៍​អាស៊ី និ​ង​មូល​និធិរូបិយវត្ថុអន្តរជាតិ ព្រមទាំងស្ថាប័នអន្តរជាតិ ទៅទៀត។ ទាំងអស់នេះគឺដោយសារតែការកើនឡើងនៃតម្លៃប្រេង និងទំនិញផ្សេងៗទៀតរបស់ពិភពលោក។

របាយការណ៍ដដែល បានរំពឹងទៀតថា ចំពោះអត្រាឥណទាននៅកម្ពុជា ក៏នឹងកើនឡើងក្នុងវិស័យឯកជនផងដែរ ហើយក៏នៅតែបន្តកើនយ៉ាងលឿន ជាមធ្យម២០% ជាប្រចាំឆ្នាំក្នុងរយៈពេល១២ ទៅ១៨ ខែបន្ទាប់នេះ។

លោក Ivan Tan អ្នកវិភាគឥណទានរបស់ S&P បានលើកឡើងយ៉ាងដូច្នេះថា «…យើងជឿជាក់ថា រឿងរ៉ាវនៃកំណើនរយៈពេលវែងរបស់កម្ពុជានៅតែអាចរក្សាបានយ៉ាងល្អដដែល ដោយសាររចនាសម្ព័ន្ធនៃថ្លៃដើមមានការប្រកួតប្រជែងខ្លាំង ព្រមទាំងមានចំនួនប្រជាជនវ័យក្មេងច្រើន ដែលជាចលករមួយអាចរុញច្រានប្រទេសមួយនេះឱ្យក្លាយជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនៅលើពិភពលោក” ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]