អ្នកជំនាញ៖ ស្ថានភាពទីផ្សារអចលនទ្រព្យចិននៅតែមានភាពតានតឹង ក្នុងខែឧសភានេះ

China Beige Book ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានបង្ហាញរបាយការណ៍មួយថា ខែឧសភា ២០២៣នេះ ស្ថានភាពលក់លំនៅដ្ឋាននៅប្រទេសចិនបានធ្លាក់ចុះ បើទោះជាតម្លៃមានការកើនឡើងនៅក្នុងខែមេសាក៏ដោយ។ នេះបើតាមការស្ទង់មតិរបស់ក្រុមហ៊ុនស្រាវជ្រាវលើអាជីវកម្មចំនួន ១០៨៥ កាលពីថ្ងៃទី១៨ ដល់ថ្ងៃទី២៥ ខែឧសភា។

របាយការណ៍ដដែលបានបង្ហាញថា នៅក្នុងការជួញដូចអចលនទ្រព្យ ទាំងតម្លៃ និងប្រតិបត្តិការទិញ-លក់បានធ្លាក់ចុះយ៉ាងខ្លាំង ។ រីឯស្ថានភាពសាងសង់ក៏មានលទ្ធផលមិនល្អសោះ ដោយសារមានការកាត់បន្ថយសកម្មភាពសារពើពន្ធបានធ្វើឱ្យប្រាក់ចំណូល និងផលិតកម្ម ធ្លាក់ចុះក្នុងខែឧសភានេះ”។

ជាមួយគ្នានេះដែរ រដ្ឋាភិបាលទីក្រុងប៉េកាំង បានបន្ធូរបន្ថយសម្ពាធបំណុល ដើម្បីជួយដល់អ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅប៉ុន្មានឆ្នាំចុងនេះផងដែរ។

បើតាមសេដ្ឋវិទូចិន លោក Ting Lu បាននិយាយថា ស្ថានភាពលក់ផ្ទះថ្មីៗក្នុងមួយសប្តាហ៍ (កាលពីថ្ងៃទី 28 ខែឧសភា) គឺបានត្រឹមអត្រា 11.8%ប៉ុណ្ណោះ ដែលជាការធ្លាក់ចុះយ៉ាងខ្លាំងពីកំណើន 24.8% កាលពីមួយសប្តាហ៍មុន។

លោកបន្តថា បរិមាណលក់ទាំងពីរសប្តាហ៍នេះគឺទាបជាងពេលដូចគ្នាក្នុងឆ្នាំ 2019 មុនពេលជំងឺរាតត្បាតទៅទៀត។

គួរបញ្ជាក់ថា ​ការ​ធ្លាក់​ចុះ​នៃការ​លក់អចនលទ្រព្យនេះ ​ភាគ​ច្រើន​កើត​ចេញ​ពី​ទីក្រុង​ធំៗ​របស់​ប្រទេស​ចិន ​ដែល​គេ​ហៅ​ថា​ទីផ្សារកម្រិត​លេខ​១។

រីឯ Markit iBoxx ក៏បានបង្ហាញរបាយការមួយដែរថា សម្រាប់មូលបត្របំណុលអចលនទ្រព្យដែលផ្តល់ទិន្នផលខ្ពស់របស់ប្រទេសចិនក៏បានធ្លាក់ចុះមកជិតតម្លៃដែលទាបបំផុត កាលពីខែវិច្ឆិកា ២០២២ នៅពេលដែលរដ្ឋាភិបាលទីក្រុងប៉េកាំងបានប្រកាសការគាំទ្រសម្រាប់វិស័យនេះតាមរយៈ “ផែនការ 16 ចំណុច” ។

អ្នកវិភាគ S&P Global Ratings វិញ បានលើឡើងនៅថ្ងៃទី 22 ឧសភាថា ទីផ្សាមួយនេះនៅមានភាពមិនប្រាកដប្រជា ខណៈនៅក្នុងខែមេសា ការលក់អចលនទ្រព្យជាតិបានធ្លាក់ចុះដល់ 900 ពាន់លានយន់ (126.87 ពាន់លានដុល្លារ) ទាបជាងមធ្យមភាគប្រចាំខែកាលពីឆ្នាំមុនដែលមានចំនួន 1.1 ពាន់ពាន់លានយន់។

សម្រាប់ឆ្នាំ 2023នេះ S&P រំពឹងថាការលក់អ្នកអភិវឌ្ឍន៍របស់ប្រទេសចិននឹងធ្លាក់ចុះប្រហែលពី 3% ទៅ 5% – ប្រសើរជាងការព្យាករណ៍ពីមុនដែលធ្លាក់ចុះពី 5% ទៅ 8% ។

ការព្យាករណ៍នៅឆ្នាំនេះគឺផ្អែកលើការរំពឹងទុកថាការលក់នៅក្នុងទីក្រុងធំ ៗ កើនឡើងប្រហែល 3% ខណៈពេលដែលការលក់នៅក្នុងទីក្រុងតូចៗមិនធ្លាក់ចុះលើសពី 10% ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB ប្រកាស​ពង្រីកទំហំហិរញ្ញប្បទានរបស់ខ្លួនដល់ $៣៦ពាន់លាន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នៅអាស៊ីប៉ាស៊ីហ្វិក

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការជំរុញការអភិវឌ្ឍ […]

ការដកខ្លួនរបស់ទីភ្នាក់ងារ USAID ត្រួសត្រាយផ្លូវសម្រាប់ការពង្រីកឥទ្ធិពលរបស់ចិននៅកម្ពុជា និងអាស៊ាន

ការបង្កកជំនួយ USAID ភ្លាមៗក្រោមរដ្ឋបាលអាមេរិកថ្មីរបស់លោ […]

សេដ្ឋកិច្ច​ចិនជួបវិបត្តិថ្មី ជះឥទ្ធិពលដល់ទីផ្សារ​អចលន​ទ្រព្យ​និងគម្រោងអភិវឌ្ឍន៍សំខាន់ៗនៅអាស៊ាន

ទំហំពាណិជ្ជកម្មតម្លៃប្រមាណ ៧២២ពាន់លានដុល្លាររ វាងចិន និ […]

ទីផ្សារអចលនទ្រព្យអាស៊ីអាគ្នេយ៍ ត្រៀមខ្លួនសម្រាប់កំណើន ដែលមិនធ្លាប់មានពីមុនមក

ទិដ្ឋភាពអចលនទ្រព្យអាស៊ីអាគ្នេយ៍ កំពុងជួបប្រទះការផ្លាស់ប […]