អ្នកដឹកនាំខាងឧស្សាហកម្មនឹងគិតគូរពីទិដ្ឋភាពរាជធានីភ្នំពេញនៅឆ្នាំ ២០២០ នៅពេលប្រជ

ក្រុមមេដឹកនាំឧស្សាហកម្ម នឹងពិភាក្សាវែកញែកពីទិដ្ឋភាពរបស់រាជធានីភ្នំពេញនៅឆ្នាំ ២០២០ ក្នុងពេលប្រជុំអតីតនិស្សិតជាសកលប្រចាំឆ្នាំលើកទី ២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩-៣០ ខែមករា ឆ្នាំ ២០១៦។

បណ្តាញទំនាក់ទំនងអតីតនិស្សិតប្រចាំឆ្នាំអញ្ជើញមេដឹកនាំមកពីឧស្សាហកម្ម និងរដ្ឋាភិបាល រួមគ្នានៅជុំវិញនៃការពិភាក្សាក្រុមផ្លាស់ប្តូរយោបល់ និងមុខងារសង្គម ដើម្បីពិភាក្សាលើប្រធានបទក្តៅគគុកដែលប្រទេសកម្ពុជាកំពុងប្រឈមនាពេលបច្ចុប្បន្ន។ ការប្រជុំនេះត្រូវបានរៀបចំឡើងដោយ កម្មវិធីអភិវឌ្ឍន៍អន្តរជាតិលើវិស័យអប់រំ ដែលជាអ្នកផ្តល់សេវាទីកន្លែងដល់និស្សិតធំជាងគេបំផុតលើពិភពលោក។

លោក Andrew Barkla នាយកប្រតិបត្តិនៅ IDP Education បានពន្យល់ពីប្រជាប្រិយភាព នៃព្រឹត្តិការណ៍ពិសេសមួយនេះ ដោយបាននិយាយថា “ការប្រជុំអតីតនិស្សិតជាសកលនេះ បានឆ្លុះបញ្ចាំងពីផលប៉ះពាល់របស់អតីតនិស្សិតក្នុងការអភិវឌ្ឍធនធានមនុស្សរបស់ប្រទេស និងការទទួលស្គាល់ ក្នុងលំដាប់ថ្នាក់ខ្ពស់បំផុតពីរដ្ឋាភិបាល និងឧស្សាហកម្ម”។

ការពិភាក្សាមួយក្នុងចំណោមការពិភាក្សា GAC ២០១៦ ដែលមានការរំពឹងទុកខ្ពស់បំផុតនោះ គឺនគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញនៅឆ្នាំ ២០២០ ។ វាគ្មិន លោកបណ្ឌិត សុក ស៊ីផាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជាស្តីពីច្បាប់សំណង់ និងជាដៃគូគ្រប់គ្រង SokSiphana&associates លោក គឹមហៀង អគ្គនាយកក្រុមហ៊ុនអចលទ្រព្យខ្មែរ/និងជាប្រធានសមាគមន់ CVEA លោក ហ៊ុន ចាន់សាន ស្ថាបត្យករដ៏ល្បីនៃក្រុម Re-Edge Architecture + Design លោក Simon Griffiths នាយករងក្រុមហ៊ុន CBRE កម្ពុជា។ អ្នកសម្របសម្រួលលោក David Marshall បានក្លាយជាប្រមុខនៃពហុជាតិក្រុមហ៊ុននៅធនាគារ ANZ និងជាសមាជិកគណៈកម្មាធិការ CanCham និង IBC។

ជាមួយនឹងព្រឹត្តិការណ៍ដែលបានរៀបចំឡើងដោយមានកម្រងសំនូរ-ចម្លើយ វាគ្មិននឹងធ្វើការពិភាក្សាអំពីទស្សនៈវិស័យនៃការរីកចម្រើននាពេលអនាគត និងលក្ខណៈរបស់រាជធានីក្នុងន័យធ្វើផែនការ ការរចនាហេដ្ឋារចនាសម្ព័ន្ធ និងនិរន្តរភាព។ ក្រុមនេះឆ្លើយតបទៅនឹងសំណួរ និងការពិភាក្សាអំពីបញ្ហាដែលប្រឈមមុខនឹងទីក្រុង ព្រមទាំងឱកាសសម្រាប់ប្រជាជន និងវិស័យសំណង់ និងអចលនទ្រព្យរបស់ខ្លួន។

សួរថាតើលោកគិតថាការប្រជុំនេះអាចផ្តល់ប្រយោជន៍ដល់អ្នកដែលបានចូលរួមដែររឺទេ? លោក Simon Griffiths បាននិយាយថា “រឿងដែលល្អបំផុតដែលមិនធ្លាប់មាននរណាម្នាក់អាចធ្វើបាន គឺការជឿជាក់លើការរៀនបន្ត និងការអភិវឌ្ឍខ្លួនឯង និងអ្នកដទៃទៀតដែលនៅជុំវិញអ្នក។ ពួកយើងមិនដែលឈប់រៀន ហើយមិនដែលឈប់ចែករំលែកបទពិសោធន៍ជាមួយមនុស្សនៅជុំវិញខ្លួន។

លោក ហ៊ុន ចាន់សាន ដែលបានសិក្សាស្ថាបត្យកម្មនៅអាមេរិក និងជាអ្នកផ្តល់អត្ថបទសម្ភាសន៍ និងបទពិសោធន៍ល្អៗជាទៀងទាត់ដល់ទស្សនាវដ្តី សំណង់ និងអចលនទ្រព្យផងដែរនោះ បានលើកឡើងថា “GAC គឺជាវេទិកាដែលបង្កើតការផ្លាស់ប្តូរគំនិតគ្នាសម្រាប់ទីក្រុងភ្នំពេញ ដើម្បីឱ្យខ្ញុំអាចចែករំលែកគំនិតរបស់ខ្ញុំលើផ្នែកបរិស្ថាន និងសង្គមដែលខ្ញុំបានកើត និងកំពុងរស់នៅដែលជះឥទ្វិពលយ៉ាងជ្រាលជ្រៅដល់គោលដៅជីវិតរបស់ខ្ញុំ។ GAC២០១៦ គឺត្រូវបានបើកជាផ្លូវការក្រោមអធិបតីរបស់ ឯកឧត្តមបណ្ឌិត ហង្សជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា។ មន្ត្រីរៀបចំប្រមើលមើលការចូលរួមពីអតីតនិស្សិតជាង ៥០០នាក់ អ្នកជំនាញ និងមេដឹកនាំរដ្ឋាភិបាល និងវិស័យឯកជនផងដែរ។ ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យជាដៃគូប្រព័ន្ធផ្សព្វផ្សាយមោទនភាពក្នុងការ GAC2016 នេះ។

- Video Advertisement -