អ្នកអភិវឌ្ឍន៍ថៃចាប់ផ្តើមលក់គម្រោងឡើងវិញក្រោយពីអ្នកទិញមិនអាចបង់ប្រាក់បន្ត

ក្រុមហ៊ុនអភិវឌ្ឍន៍ជាច្រើននៅប្រទេសថៃ បាននិងកំពុងចាប់ផ្តើមលក់គម្រោងលំនៅដ្ឋានរបស់ខ្លួនឡើងវិញ បន្ទាប់ពីអតិថិជនរបស់ពួកគេ មិនអាចបន្តបង់ប្រាក់ដែលនៅសេសសល់ដោយសារតែការរឹតត្បិតទៅលើសមាមាត្រនៃដែនកំណត់តម្លៃប្រាក់កម្ចី LTV កំណត់ដោយរដ្ឋាភិបាលថៃ។

យោងតាមការស្ទង់មតិជាតិ ដែលបានរាយការណ៍ដោយសារព័ត៌មាន The Nation កាលពីចុងខែកញ្ញា បានបង្ហាញថា គម្រោងដែលត្រូវបានលក់ទៅឲ្យអតិថិជនដំបូងម្តងរួចទៅហើយ ឥឡូវនេះ គឺត្រូវបានដាក់លក់សារជាថ្មី ពីព្រោះធនាគារបដិសេធមិនផ្តល់ប្រាក់កម្ចីដល់អតិថិជនទាំងនោះ។

តាមការរាយការណ៍ដដែល ក្រុមហ៊ុន Ananda Development Plc គឺស្ថិតក្នុងចំណោមក្រុមហ៊ុនដែលធ្វើការដាក់លក់យូនីតខុនដូរបស់ខ្លួនក្នុងតម្លៃចន្លោះពី ១,២៩ លានបាត (ប្រមាណជា ៤២,១៧៦ ដុល្លារអាមេរិក) និង ២៥,៩ លានបាតក្នុងមួយយូនីត (ប្រមាណជា ៨៤៦,៧៩២ ដុល្លារអាមេរិក) ។ ភាគច្រើននៃយូនីតខុនដូទាំងនេះ គឺត្រូវបានលក់ម្តងរួចទៅហើយ។

ស្រដៀងគ្នានេះដែរ ក្រុមហ៊ុន Park Land Charan-Pinklow ក៏បាននិងកំពុងធ្វើការផ្តល់ជូននូវការលក់យូនីតខុនដូរបស់ខ្លួនក្នុងតម្លៃចាប់ពី ២,២៧ លានបាត (ប្រមាណ ៨៨,២៧៥ ដុល្លារអាមេរិក) ក្នុងមួយយូនីត។

ថ្លែងប្រាប់សារព័ត៌មានខាងលើ លោក Kessara Thanyalakpark នាយកប្រតិបត្តិរងនៃក្រុមហ៊ុន Sena Development Plc បានមានប្រសាសន៍ថា ប្រមាណជា ២០ ភាគរយនៃអតិថិជនរបស់ក្រុមហ៊ុនដែលបានស្នើសុំប្រាក់កម្ចីត្រូវបានធនាគារធ្វើការច្រានចោល ដែលនេះ គឺបានបង្ខំឲ្យក្រុមហ៊ុនដាច់ចិត្តធ្វើការដាក់គម្រោងលក់ម្តងទៀត។

យោងតាមប្រភពដដែល តម្លៃយូនីតខុនដូដែលដាក់លក់ម្តងទៀតនេះ គឺនឹងទាបជាងតម្លៃក្នុងទីផ្សារ ដោយសារអតិថិជនដំបូងបានទូទាត់ប្រាក់កក់ដំបូងម្តងរួចមកហើយ។

សមាមាត្រនៃដែនកំណត់តម្លៃប្រាក់កម្ចី LTV ត្រូវបានរឹតបន្តឹងនៅពេលធនាគារថៃបារម្ភថាអាចនឹងមានប្រាក់កម្ចីមិនល្អនៅក្នុងវិស័យអចលនទ្រព្យ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]