ឥណទានវិស័យសំណង់មាន ១៣ពាន់លានដុល្លារ ត្រឹមត្រីមាសទី១ កើនជាង២៩%

គិតត្រឹមចុងត្រីមាសទី១ នៃឆ្នាំ ២០២២ ប្រាក់កម្ចីដែលផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ដល់វិស័យឯកជន មានសរុបដល់ជាង ៥០ពាន់លានដុល្លារអាមេរិក ដែលកើនជាង២៤% បើធៀបនឹងឆ្នាំមុន។

ក្នុង​នោះ ឥណទាន​ដែល​ផ្ដល់ឱ្យ​វិស័យ​សំណង់​មាន​ចំនួន​ច្រើន​បំផុត​​ បើ​យោង​តាម​របាយការណ៍ចេញផ្សាយកាលពីថ្ងៃទី ៣០ មិថុនា ​​របស់​ធនាគារជាតិ​នៃ​កម្ពុជា។

ឥណទានដែលផ្តល់ដល់វិស័យសំណង់គិតត្រឹមត្រីមាសទី ១ នេះ មានដល់ ១៣,៧ ពាន់លានដុល្លារ ដែលស្មើនឹង ២៧% នៃឥណទានសរុប។

បរិមាណឥណទាននេះ កើនឡើង ២៩,៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

របាយការណ៍ដដែលបន្ដថា កម្ចីក្នុងវិស័យពាណិជ្ជកម្មលក់ដុំ និងរាយ ច្រើនលំដាប់ទី ២ ដែលមានដល់ ១២,៦  ពាន់លានដុល្លារ តាមដោយវិស័យសេវាកម្ម កសិកម្ម និងកម្ចីគ្រួសារ ដែលមាន ៥ ពាន់លាន  ៤,៨ ពាន់លាន និង២,៧  ពាន់លាន រៀងៗគ្នា។

លោកជំទាវ ជា សិរី ឧបការីទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា វិស័យហិរញ្ញវត្ថុកម្ពុជា នៅតែមានបញ្ហាប្រឈមផ្សេងៗដូចជា ការពិបាកក្នុងការស្នើសុំកម្ចីរបស់សហគ្រាសធុនតូច និងមធ្យម និងកង្វះចំណេះដឹងផ្នែកហិរញ្ញវត្ថុ ជាដើម។

លោកស្រីបានបន្ថែមថា ចាប់តាំងពីដើមឆ្នាំ ២០២០ មក វិបត្តិកូវីដក៏បានប៉ះពាល់យ៉ាងខ្លាំងដល់សកម្មភាពសេដ្ឋកិច្ច និងវិស័យធនាការ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]