ឥណទានសរុបកើនឡើង ២០,៧% ក្នុងឆមាសទី១ វិស័យសំណង់និងអចលនទ្រព្យមានចំណែកជាង២៨%

ឥណទានសរុបរបស់អតិថិជននៅកម្ពុជា កើនឡើង ២០,៧% ឬស្មើនឹង២៦,៧ ប៊ីលានដុល្លារ (ជិត ១ លានគណនី) ក្នុងឆមាសទី ១ នៃឆ្នាំ ២០២០ ដោយក្នុងនោះ ឥណទានដែលផ្ដល់ឱ្យវិស័យសំណង់ និងអចលនទ្រព្យមានសរុប ២៨,៨%។ នេះបើយោងតាមរបាយការណ៍ប្រចាំឆមាសទី ១ របស់ធនគារជាតិនៃកម្ពុជា។

របាយការណ៍នេះបានបន្តថា ឥណទានត្រូវបានផ្ដល់ទៅវិស័យសំខាន់ៗជាច្រើន ដែលក្នុងនោះ កម្ចីទិញផ្ទះជាកម្មសិទ្ធិបុគ្គលរួមចំណែក ១១,៦% ការជួញដូរអចលនទ្រព្យ ៨% និងសំណង់ ៩,២%។

ដោយឡែក ប្រភពដដែលក៏បានឱ្យដឹងទៀតថា ទោះបីឥណទានមានកំណើនក្ដី ដោយសារតែវិបត្តិកូវីដ វិស័យសំណង់គឺមាននិន្នការថមថយ ព្រោះមានការថយចុះនៃតម្រូវការរបស់អនិវាសជន ការបញ្ចប់គម្រោងសាងសង់មួយចំនួននាពេលកន្លងមក និងជាពិសេសភាពរអាក់រអួលនៃការនាំចូលសម្ភារនិងសំណង់ ដែលធ្លាក់ចុះប្រមាណ ១៤%។

ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលធនាគារអភិបាលនៃធនាគារជាតិនៃកម្ពុជា បានថ្លែងនៅក្នុងកិច្ចប្រជុំលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ កាលពីដើមសប្ដាហ៏នេះថា៖ «ទោះបីការរីករាលដាលនៃជំងឺកូវីដ១៩ បានបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់កំណើនសេដ្ឋកិច្ចក្ដី វិស័យធនាគារនៅតែមានការរីកចម្រើនរឹងមាំ និងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការផ្តល់សាច់ប្រាក់ដល់សេដ្ឋកិច្ច»។

«ក្នុងវិស័យធនាគារ ហានិភ័យចំបងដែលបណ្តាលមកពីជំងឺ រួមមានការធ្លាក់ចុះនូវប្រាក់ចំណូលរបស់ប្រជាជន និងអាជីវកម្ម ដែលអាចនាំឱ្យមានការធ្លាក់ចុះនៃកំណើនប្រាក់កម្ចីនិងប្រាក់បញ្ញើ ការធ្លាក់ចុះនៅក្នុងវិស័យសំណង់និងអចលនទ្រព្យ និងការធ្លាក់ចុះនៃមូលធនបរទេសហូរចូលក្នុងវិស័យធនាគារ»។

គួរបញ្ជាក់ផងដែរថា ទោះបីជាមានវិបត្តិកូវីដក្ដី ទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារបានកើនឡើង ១៧% ឬ ស្មើនឹង ៤៤,៦ ប៊ីលានដុល្លារ ក្នុងឆមាសទីមួយនេះ ដែលជាសញ្ញាបង្ហាញថាវិស័យធនាគារនៃកម្ពុជាមានវឌ្ឍនភាពប្រកបដោយទំនុកចិត្ត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០ […]

ជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុប […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេ […]

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេ […]

សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់នៅកម្ពុជា​ ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុន […]