ឥណ្ឌាសង់វិមានសាសនាខ្នាតយក្ស ដើម្បីប្រជែងនឹងប្រាសាទអង្គរវត្តរបស់កម្ពុជា

អង្គរការសាសនាអន្តរជាតិ ISKCON ប្រកាសថា នឹងបើកដំណើរការវិមានសាសនាដ៏ធំបំផុតលើពិភពលោក តម្លៃប្រមាណ ១០០លានដុល្លារ ក្នុងឆ្នាំ២០២៤។ នេះបើយោងតាម The Economic  Times ចុះថ្ងៃទី២៩ សីហា ២០២២។

វិមាននេះមានឈ្មោះថា Temple of Vedic Planetarium ដែលមានទីតាំងនៅ Mayapur បេងហ្គាល់ខាងលិចនៃប្រទេសឥណ្ឌា។ នៅពេលសាងសង់រួចរាល់ វិមាននឹងធំជាងវិហារ St. Paul’s ដែលមានទីតាំងនៅ Vatican ប្រាសាទ Taj Mahal ក្នុងទីក្រុង Agra និងប្រាសាទអង្គរវត្តរបស់កម្ពុជា។

ការសាងសង់បានចាប់ផ្ដើមតាំងពីឆ្នាំ ២០១០ ប៉ុន្តែការដ្ឋានត្រូវបានយឺតយាវដោយសារវិបត្តិកូវីដ។

អង្គការ International Society for Krishna Consciousness (ISKCON) បានបង្ហាញ ពីមហិច្ឆតារបស់ខ្លួនថា ខ្លួនសាងសង់វិមានសាសនានេះសម្រាប់ទុកជាអច្ឆរិយៈរបស់ប្រទេសឥណ្ឌា។

វិមានដ៏ធំអស្ចារ្យមួយនេះអាចផ្ទុកអ្នកកាន់សាសនាបានចំនួន ១០០០០នាក់ សម្រាប់ធ្វើការអធិដ្ឋាន ច្រៀង និងរាំ ដើម្បីបង្ហាញពីសេចក្តីស្រឡាញ់របស់ពួកគេចំពោះព្រះអម្ចាស់។

គួរម្លឹកដែរថា លោក Alfred Ford ដែលជាចៅទួតរបស់អ្នកជំនួញដ៏ល្បីល្បាញម្នាក់គឺលោក Henry Ford និងជាអនាគតម្ចាស់ក្រុមហ៊ុន Ford Motor Company គឺជាប្រធាននៃការសាងសង់អគារដ៏ធំមួយនេះ ព្រមទាំង  បានរួមចំណែកបរិច្ចាគទឹកប្រាក់ ចំនួន ៣០ លានដុល្លារ ក្នុងគម្រោងសាងសង់នេះផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០ […]

ជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុប […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេ […]

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេ […]

សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់នៅកម្ពុជា​ ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុន […]