ឥណ្ឌូណេស៊ីដាក់ឱ្យដំណើរការផ្លូវរថភ្លើងលឿនបំផុតនៅអាស៊ីអាគ្នេយ៍ ហ្សាកាតាដល់ ក្រុងបានឌុង ចំណាយពេលត្រឹម ៣៦នាទី

ឥណ្ឌូណេស៊ី ប្រទេសដែលជាប់ប្រសិទ្ធនាមថាត្បូងគុជនៅអាស៊ីអាគ្នេយ៍ជាមួយនឹងស្បៃវប្បធម៌ដ៏សម្បូរបែបរបស់ខ្លួនដែលក្រាលគ្របដណ្តប់លើកោះជាង ១៧០០០ ទើបនឹងបានបន្ថែមវណ្ណកម្មថ្មីមួយទៀតទៅក្នុងអរិយធម៌របស់ខ្លួននោះគឺ ផ្លូវរថភ្លើងលឿនបំផុតនៅអាស៊ីអាគ្នេយ៍។ ខ្សែរថភ្លើងលឿនបំផុត ដែលទើបនឹងបានសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងខែតុលា ឆ្នាំ ២០២៣ នេះ មានឈ្មោះសមស្របថា WHOOSH (វ៉ូស ជាឧទានសព្ទបញ្ជាក់ពីភាពស្ញើបពេលប៉ះអារម្មណ៍នឹងល្បឿនឬរយៈខ្ពស់) ដោយបានបដិវត្តពេលវេលាធ្វើដំណើររវាងរដ្ឋធានីដ៏អ៊ូអរនៃទីក្រុងចាកាតា ទៅទីក្រុងបានឌុង ដែលពីមុនធ្លាប់តែប្រើពេលរហូតដល់ ៥ ម៉ោង មកត្រឹមតែ ៣៦ នាទីប៉ុណ្ណោះ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Bentley Systems

គម្រោងផ្លូវដែកល្បឿនលឿនពីហ្សាកាតា-បានឌុង លាតសន្ធឹងចម្ងាយ ៨៣គីឡូម៉ែត្រជាផ្លូវខ្ពស់ផុតពីដី មានស្ពានចំនួន ៤៦ ផ្លូវរូងក្រោមដីចំនួន ១៣ និងផ្លូវកាត់ចំនួន ៥៥ ត្រូវបាន រចនា និងសាងសង់ក្រុមហ៊ុន PT Wijaya Karya (Wika)។ តាមរយៈការប្រើប្រាស់ឧបករណ៍រចនាឌីជីថលពីផលិតផល Bentley System គម្រោងនេះបានផ្លាស់ប្តូរយ៉ាងមានប្រសិទ្ធភាពពីវិធីសាស្រ្តសាមញ្ញទៅជាការរចនាបែប 3D កម្រិតខ្ពស់ ដែលអនុញ្ញាតឱ្យមានឱកាសកែលម្អវឌ្ឍនភាពជាបន្តបន្ទាប់មុននឹងសម្រេចចេញជាលទ្ធផលនេះ ទោះបីជាក្នុងអំឡុងពេលមានបញ្ហាប្រឈមដោយជំងឺរាតត្បាតក៏ដោយ។

ចេញពីសមិទ្ធផលដ៏អស្ចារ្យនេះ ឥណ្ឌូនេស៊ីក៏កំពុងរៀបចំផែនការពង្រីកផ្លូវខ្សែរថភ្លើងថ្មីមួយទៀត ដោយបន្ថែមប្រវែង ៧០០ គីឡូម៉ែត្រ ដើម្បីតភ្ជាប់បន្តពីទីក្រុងបានឌុង ( Bandung ) ទៅសុរបាយ៉ា ( Surabaya)។ ការដកស្រង់មេរៀនដែលប្រមូលបានពីគម្រោង Jakarta-Bandung នេះ  ត្រូវបានគេរំពឹងថានឹងមានតម្លៃមិនអាចកាត់ថ្លៃបានក្នុងការដឹកនាំជំពូកបន្ទាប់នៃដំណើរទំនើបកម្មនិងបដិវត្តន៍ផ្លូវរថភ្លើងល្បឿនលឿនដ៏មានមហិច្ឆតារបស់ប្រទេសឥណ្ឌូនេស៊ី និងរបស់សកលលោកទាំងមូល៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ទីក្រុងឌុប្លាំងប្រើ បច្ចេកវិទ្យាឌីជីថលជំនាន់ថ្មីដើម្បីកសាងអនាគតដ៏ឆ្លាតវៃ និងមានសុវត្ថិភាព

ទីក្រុងឌុប្លាំងកំពុងប្រែក្លាយខ្លួនទៅជាទីក្រុងឆ្លាតវៃ តា […]

ទីក្រុងឌូប្លាំងបង្កើតប្រព័ន្ធគ្រប់គ្រង «ទីក្រុងឆ្លាតវៃ» ថ្មីដោយប្រើកម្មវិធី Bentley និង NVIDIA

បញ្ហាកកស្ទះចរាចរណ៍ បញ្ហាទឹកជំនន់ បញ្ហាស្ទះលូ ឬសូម្បីតែប […]

បទសម្ភាសន៍ពិសេស ៖ តើចំណុចអ្វីដែលធ្វើឱ្យទីក្រុង គួរឱ្យចង់រស់នៅ និងមាននិរន្តរភាព?

បញ្ហាគ្រោះធម្មជាតិ ការកកស្ទះចរាចរណ៍ ក៏ដូចជាការបំពុលបរិស […]

ក្រសួង២ សហការគ្នាធ្វើបរិវត្តកម្មឌីជីថលលើវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា

ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ […]

ក្រុមហ៊ុន NTT ចង់ពង្រីកការវិនិយោគរបស់ខ្លួន ផ្តោតលើការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា

ក្រុមហ៊ុន NTT DOCOMO GLOBAL Inc., របស់ជប៉ុន បានបង្ហាញបំ […]

ក្រុមហ៊ុនម៉ាឡេស៊ីចំនួន២ បង្ហាញបំណងចង់​វិនិយោគលើវិស័យឌីជីថល​នៅកម្ពុជា

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយសម្រាប់ទិដ្ឋភាពឌីជីថលដែ […]