ឯកជនជំរុញអោយមានការផ្តល់ការបណ្តុះបណ្តាលនិងកម្មសិក្សាបន្ថែមសំរាប់ការងារវិស័យសំណង់

អ្នកជំនាញមកពីស្ថាប័នរដ្ឋនិងស្ថាប័នឯកជនផ្សេងៗបានអំពាវនាវដល់ក្រុមហ៊ុនឯកជនអោយផ្តល់ការបណ្តុះបណ្តាលនិងកម្មសិក្សាការងារបន្ថែមសំរាប់និស្សិតនិងកម្មករ ជាពិសេសក្នុងវិស័យសំណង់ដើម្បីជាការជួយបង្កើនធនធានមនុស្សដែលមានចំណេះជំនាញនិងវិជ្ជាជីវៈច្បាស់លាស់ក្នុងវិស័យនេះ។

ការអំពាវនាវខាងលើត្រូវបានលើកឡើងក្នុងវេទិការពិភាក្សាដែលបានរៀបចំឡើងដោយវិទ្យាស្ថានបណ្តុះបណ្តាល និង ស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា CDRI ដែលបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០១៨។

ក្នុងកិច្ចពិភាក្សាខាងលើ លោក ម៉ប់ ស៊ីនួន ដែលជានាយកនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គររបស់ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈបានជំរុញឱ្យក្រុមហ៊ុនឯកជនសហការថែមទៀតក្នុងការផ្តល់ការបណ្តុះបណ្តាលដល់បុគ្គលិកក៏ដូចជាកម្មសិក្សាការងារដល់និស្សិតក្នុងវិស័យសំណង់។

ជាក់ស្តែង ស្ថាប័នរបស់លោកបានផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់និស្សិតជាច្រើនសំរាប់ការងារពាក់ព័ន្ធទៅនឹងវិស័យសំណង់នៅឯទីរួមខេត្តសៀមរាប។

លោកបានបន្ថែមទៀតថា ដើម្បីរួមចំណែកក្នុងការលើកកម្ពស់ធនធានមនុស្សដែលមានចំណេះជំនាញរដ្ឋាភិបាលនិងស្ថានប័នឯកជន ក៏បានបង្កើត “ក្រុមប្រឹក្សាជំនាញតាមវិស័យ ឬ Sector Skills Council ” ដែលតួនាទីរបស់ក្រុមប្រឹក្សានេះគឺផ្តោតសំខាន់ទៅលើការបណ្តុះបណ្តាលវិជ្ជាជីវៈសំរាប់វិស័យអាទិភាពដែលរួមមានវិស័យសំណង់ វិស័យគ្រឿងម៉ាស៊ីន វិស័យអគ្គិសនី និងវិស័យផលិតធុនស្រាល។

ទន្ទឹមនឹងនេះដែរ លោក សាន់ ផានិត ដែលជាអ្នកគ្រប់គ្រងផ្នែកបណ្ដុះបណ្ដាលនិងអភិវឌ្ឍន៍នៅក្រុមហ៊ុន Mega Asset Management Co., Ltd ដែលជាក្រុមហ៊ុនឈានមុខគេមួយនៅកម្ពុជាក្នុងវិស័យសំណង់និងអចលនទ្រព្យ ក៏បានបង្ហាញពីការគាំទ្រចំពោះការផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់និស្សិតដើម្បីជំរុញដល់ការអភិវឌ្ឍន៍របស់ក្រុមហ៊ុនក៏ដូចជានិស្សិតផ្ទាល់។

លោក សាន់ ផានិត ក៏បានបញ្ជាក់ថាក្រុមហ៊ុន Mega Asset Management Co., Ltd បានផ្តល់កម្មសិក្សាការងារសំរាប់វិស័យសំណង់ជាច្រើនកន្លែងដល់និសិ្សតនិងកម្មករដែលការងារទាំងនោះរួមមានវិស្វករ និងអ្នកបច្ចេកទេសជាដើម។

សូមបញ្ជាក់ផងដែរថា សិក្ខាសាលារយៈពេលកន្លះថ្ងៃខាងលើត្រូវបានរៀបចំឡើងនៅសណ្ឋាគារភ្នំពេញហើយមានអ្នកចូលរួមប្រមាណជាង ១០០ នាក់មកពីស្ថាប័នរដ្ឋនិងក្រុមហ៊ុនឯកជន វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស និងសាកលវិទ្យាល័យនានា។

ជាមួយគ្នានេះដែរ លោកបណ្ឌិត ឆែម រិទ្ធី នាយកប្រតិបត្តិរបស់ CDRI ក៏បានថ្លែងទៅកាន់អង្គពិធីថា៖ «ប្រសិនបើយើងចង់បានកម្លាំងពលកម្មល្អយើងត្រូវមានកិច្ចសហការនិងមានភាពជាដៃគូល្អរវាងរដ្ឋាភិបាលនិងវិស័យឯកជន» ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]