១ឆ្នាំ រដ្ឋាភិបាលកម្ពុជាបានចុះកិច្ចព្រមព្រៀងឥណទានថ្មីជាមួយដៃគូអភិវឌ្ឍជាង $១.៧ពាន់លាន កើន២%

ក្នុងឆ្នាំ២០២៤កន្លងទៅ រដ្ឋាភិបាលកម្ពុជាបានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីជាមួយដៃគូអភិវឌ្ឍនានាសរុបចំនួន ១.៧៩៥ លានដុល្លារ កើនឡើង ២% ធៀបនឹងឆ្នាំ២០២៣។​

ទំហំនៃកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីនេះ ស្មើនឹង ៨១% នៃពិតានដែលច្បាប់បានអនុញ្ញាត។ នេះបើយោងតាមរបាយការណ៍ស្ថិតិបំណុលសាធារណកម្ពុជា​ចេញផ្សាយនៅថ្ងៃទី១១​ ខែមីនា។

របាយការណ៍ដដែលបង្ហាញថា  កិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ក្នុងក្របខ័ណ្ឌទ្វេភាគី មាន ៣៩% និងក្របខ័ណ្ឌពហុភាគី ៦១%។

­­­­ក្នុងត្រីមាសទី៤ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីជាមួយដៃគូអភិវឌ្ឍនានាសរុបចំនួន ៧៦៣លានដុល្លារ ក្នុងត្រីមាសទី៤ ឆ្នាំ២០២៤។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា​ ឥណទានទាំងនេះ សុទ្ធសឹងជាឥណទានមានកម្រិតសម្បទានខ្ពស់ ដោយមានធាតុអំណោយជាមធ្យមប្រមាណ ៤៥%។

ក្រសួងសង្កត់ធ្ងន់ថា គោលដៅនៃការចុះកិច្ចព្រមព្រៀងឥណទានថ្មីទាំងនេះ​គឺសម្រាប់បំពេញតម្រូវការហិរញ្ញប្បទានក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល សំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនរយៈពេលវែង និងបង្កើនផលិតភាព សេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម។​

បើតាមរបាយការណ៍ខាងលើ គិតត្រឹមដំណាច់ឆ្នាំ២០២៤ សន្និបំណុលសាធារណរបស់កម្ពុជា ដោយគិតទាំងបំណុលមរតក បានកើនដល់ចំនួន ១២,០៣ ពាន់លានដុល្លារ​ ដែលជាកម្រិតរក្សានូវចីរភាព និងហានិភ័យកម្រិតទាប។​

តម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈក្រៅប្រទេស ស្នើនឹង១៩ភាគរយ ធៀបនឹង ផសស ដែលជាកម្រិតទាបជាង អនុបាតគោល ៤០%។​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]