១១ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចូលដែកនិងដែកថែបសរុបជិត ៣៣០លានដុល្លារ កើន២២%

កម្ពុជា បាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប​ ៣២៧ លានដុល្លារ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២២នេះ កើន ២២ភាគរយ ធៀបនឹងរយ

ៈពេលដូចគ្នាកាលពីឆ្នាំមុន។​

ផលិតផលដែក និងដែកថែប ស្ថិតក្នុងស្ថិតិទំនិញពាណិជ្ជកម្មនាំចូលតាមជំពូកទំនិញទាំង២០មុខ ដែលខ្ពស់បំផុត ក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ។​

របាយការណ៍ដដែលបញ្ជាក់ថា ទំហំនៃការនាំចូលដែក និងដែកថែប តំណាង ១,២ភាគរយ​ នៃទំហំនាំចូលសរុប ២៧,៧៤ពាន់លានដុល្លារ ។​

ក្នុងខែវិច្ឆិកា ការនាំចូលដែក និងដែកថែប មានទឹកប្រាក់ ប្រមាណ ២៥លានដុល្លារ កើនឡើងជិត១៦ភាគរយ។

កំណើននៃតម្លៃនាំចូលដែក និងដែកថែបនេះ ស្របពេលដែលវិស័យសំណង់កំពុងកើនឡើង។​

ក្នុងរយៈពេលបីត្រីមាស នៃឆ្នាំ២០២២នេះ រដ្ឋាភិបាល បានអនុម័តលើសំណើគម្រោងសាងសង់សរុបមានចំនួន ១១៧៥គម្រោង ​កើន​ឡើ​ង ១៤៧គម្រោង ស្មើនឹង ១៤,៣% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ នេះបើតាមព្រឹត្តបត្រស្ថិតិ​សេដ្ឋ​កិច្ច និង​​ហិរញ្ញវត្ថុត្រីមាសទី៣ ឆ្នាំ២០២២។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

គិតត្រឹមត្រីមាសទី៣-២០២២ រដ្ឋប្រមូលបាន ១០លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ

រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទុនចំនួនប្រមាណ ១០.១៥ លានដ […]

សម្តេច៖ តម្លៃអគ្គិសនី និងប្រេង ត្រូវរក្សារនៅដដែរ មិនឱ្យតម្លើងថ្លៃតាមអំពើចិត្តឡើយ

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា […]

ស្វែងយល់ពីសិទ្ធិជួលអចិន្ត្រៃយ៍ តើអ្នកផ្តល់សេវាជួល និងអ្នកជួលមានសិទ្ធិអ្វីខ្លះ?

អ្វីទៅជាសិទ្ធិជួលអចិន្ត្រៃយ៍? បើតាមមាត្រា ២៤៤ នៃក្រមរដ្ […]

ផ្សារទំនើប AEON៣ តម្លៃ ២៩០លានដុល្លារ គ្រោងបើកសាកល្បង ថ្ងៃទី១៥ ខែធ្នូ មុខនេះ

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុ […]

Bentley Systems ប្រកាសឈ្មោះជ័យលាភីកម្មវិធីប្រកួតគម្រោងសំណង់ឆ្នើម ឆ្នាំ ២០២២

Bentley Systems ដែលជាក្រុមហ៊ុនវិស្វកម្មសំណង់ឌីជីថលល្បីល […]