៧ចំណុចនេះអាចជួយឲ្យអ្នកទទួលបាននូវរបៀបថែរក្សាដំបូលស័ង្កសីជាប់បានលើសពី១០ឆ្នាំ

ស្របពេលដែលការប្រើប្រាស់ស័ង្កសីគឺជាជម្រើសដ៏ពេញនិយម និងសក្កិសមបំផុតសម្រាប់ប្រក់ដំបូលលំនៅដ្ឋានរបស់ប្រជាជនកម្ពុជា ក្រុមហ៊ុនឯកទេសខាងផលិតស័ង្កសី ISI STEEL បានចេញវីដេអូររយៈពេល២នាទីបង្ហាញ៧ចំណុចដើម្បីធ្វើឲ្យដំបូលស័ង្កសីអាចរក្សាគុណភាពបានយូរ។
ចំណុចទាំងនោះរួមមាន៖

១) ការវេចខ្ចប់៖ អ្នកត្រូវវេចខ្ចប់ទុកដាក់សង្ក័សីឲ្យបានត្រឹមត្រូវដើម្បីការពារមិនឲ្យមានការដាច់រលាត់ដែលនឹងបណ្តាលឲ្យខូចគុណភាពស័ង្កសី
២) ការដឹកជញ្ជូន៖ នៅពេលដឹកជញ្ជូន មិនត្រូវដាក់របស់ធ្ងន់ៗសង្កត់លើស័ង្កសីជាដាច់ខាត ព្រោះវាអាចបណ្តាលឲ្យស័ង្កសីដាច់ក្រពឹត ឬរយៈ
៣) ការទុកដាក់៖ នៅពេលទៅដល់ការដ្ឋានត្រូវស្វែងរកទីតាំងសមរម្យសម្រាប់រក្សាទុកសន្លឹកស័ង្កសី និងត្រូវទុកដាក់ស័ង្កសីណាដែលសើមនៅដាច់ដោយឡែក ដើម្បីជូតសម្អាតវាឲ្យស្ងួតសិន កុំឲ្យស័ង្កសីឡើងច្រែះឆាប់រហ័ស
៤) ទឹកភ្លៀង៖ មិនត្រូវទុកស័ង្កសីនៅត្រាំទឹកភ្លៀង និងត្រូវសម្អាតវាភ្លាមៗឲ្យស្ងួតក្រោយត្រូវទឹកភ្លៀង
៥) សារធាតុប៉ះពាល់៖ ការពារកុំឲ្យប្រឡាក់ ដី ធូលី ផេះ ថ្នាំសម្លាប់សត្វល្អិត និងសារធាតុផ្សេង ដូចជា សំណ ទង់ដែង កាបោន ឬក្រាភិត ដែកអ៊ីណុក ឬសារធាតុរាវហូរកាត់ ព្រោះវាអាចធ្វើឲ្យខូចសន្លឹកស័ង្កសី
៦) ស្នាម៖ មិនត្រូវធ្វើឲ្យមានស្នាមឆ្កូតលើសពី២មីលីម៉ែត្រឡើយ ព្រោះវាអាចបណ្តាលឲ្យស័ង្កសីខូចគុណភាព និងច្រែះស៊ី
៧) ការលាបសារធាតុផ្សេង៖ បើស័ង្កសីរហែកលើសពី២មីលីម៉ែត្រមិនត្រូវប្រើសារធាតុផ្សេងទៅលាបលើនោះឡើយ ហើយត្រូវប្តូរសន្លឹកថ្មី។

ដើម្បីស្វែងយល់កាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់ ជីប ម៉ុង លែន បានបើកលក់ជាផ្លូវការហើយ

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់ជាផ្លូវក […]

ក្រុមហ៊ុនដែកលំដាប់ថ្នាក់លេខ១នៅកម្ពុជា បើកសម្ពោធផលិតផលថ្មី ៣ប្រភេទ

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឈរជើងយ៉ាងរឹងមាំក្នុងចំណា […]

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់​ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការថ្ងៃ ២៥វិច្ឆិកា​​ ខាងមុខនេះ

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ​សណ្ឋាគារ ហៃយ៉ាត់ […]

2023 ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី ERA នឹងពង្រីកវិលាលភាពខ្លួនឱ្យរិតតែខ្លាំងក្នុងទីផ្សារខុនដូនៅកម្ពុជា

ក្រុមហ៊ុន ERA Cambodia ដែល​ជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯក […]

តោះ! មកទស្សនាទិដ្ឋភាពនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាមួយតារាវ័យក្មេងជាច្រើនរូប

ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលកំពុងបើកដ […]