ផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម នៅមណ្ឌលគីរី ប្រវែង៣១៤គីឡូម៉ែត្រ សង់រួចរាល់ ៨០% ហើយ

មកទល់បច្ចុប្បន្ន ផ្លូវក្រវ៉ាត់ព្រំដែន កម្ពុជា-វៀតណាម នៅខេត្តមណ្ឌលគីរី ដែលមានប្រវែង៣១៤គីឡូម៉ែត្រ បានស្ថាបនារួចរាល់ប្រមាណ ៨០% ហើយ។ នេះបើយោងតាមប្រសាសន៍របស់ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៣ ខែមីនា។

ឯកឧត្តម បានឱ្យដឹងថា ផ្លូវប្រវត្តិសាស្ត្រក្រវ៉ាត់ព្រំដែនមួយខ្សែនេះ ជាប់នឹងខេត្តបីរបស់ប្រទេសវៀតណាម ហើយនឹងដើរតួរជាផ្លូវយុទ្ធសាស្ត្រក៏សំខាន់មួយ។

ឯកឧត្តម បន្តថា៖ «ផ្លូវនេះនឹងជួយសម្រួលដល់កងកម្លាំងឈរជើងការពារព្រំដែនឱ្យងាយស្រួលចូលទៅគ្រប់គ្រងជាងមុន និងជាផ្លូវសេដ្ឋកិច្ចថ្មីសម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ផងដែរ»។

គួរជម្រាប់ថា កន្លងទៅនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន ធ្លាប់មានប្រសាសន៍ថា ផ្លូវក្រវ៉ាត់ស្របព្រំដែន កម្ពុជា-វៀតណាមនេះ គឺជាចក្ខុវិស័យក្នុងយុទ្ធសាស្រ្តបម្រើប្រជាពលរដ្ឋ ក្នុងរយៈពេលយូរអង្វែង។

រដ្ឋាភិបាល ក៏រំពឹងថា តាមរយៈផ្លូវនេះ ខេត្តមណ្ឌលគិរី នឹងកាន់តែកែប្រែមុខមាត់ថ្មី ទាំងវិស័យសេដ្ឋកិច្ច ទេសចរណ៍ វិស័យសិក្សាធិការ និងវប្បធម៌ជាដើម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រយៈពេល៣០ឆ្នាំ អូស្ត្រាលីបានជួយកម្ពុជាជាង $១ពាន់លាន អភិវឌ្ឍវិស័យសំខាន់ៗ៩

ក្នុងរយៈពេល ៣០ឆ្នាំកន្លងទៅ រដ្ឋាភិបាលអូស្ត្រាលី បានផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការដល់កម្ពុជា ដែលមានទឹកប្រាក់ជា​ង​ ១ពាន់លានដុល្លារ ដើម្បីគាំទ្រវិស័យសំខាន់ៗនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រ​សួ​ង​​ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលនិយាយអំពី “កម្ពុជារៀបចំកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រី លើ​ក​ទី៤ ជាមួយអូស្រ្តាលី។ បើតាមប្រភពខាងលើ ជំនួយផ្លូវការទាំងនេះ បានគាំទ្រលើវិស័យអប់រំ ពាណិជ្ជកម្ម កសិកម្ម សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ យេនឌ័រ អភិបាលកិច្ច ការប្រែប្រួលអាកាសធាតុ និងការបោសសម្អាតមីន។ ទន្ទឹមនឹងនេះដែរ ភាគីទាំងពីរបានដាក់ចេញនូវយុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ឆ្ពោះទៅឆ្នាំ២០៤០ ក៏ដូចជាការបង្កើតការិយាល័យពាណិជ្ជកម្ម និងវិនិយោគប្រចាំស្ថានទូតអូស្ត្រាលីនៅកម្ពុជា និងកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសនាពេលថ្មីៗនេះ ដើម្បីជួយជំរុញកំណើនពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងទំនាក់ទំនងរវាង​ប្រជាជន និងប្រជាជន។ (អានបន្ថែម) ជាមួយគ្នានេះដែរ ភាគីអូស្ត្រាលី ក៏បានគូសបញ្ជាក់ពីសារសំខាន់នៃការគាំទ្រភាពធន់ក្នុងអនុតំបន់មេគង្គ តាមរយៈមូលនិធិ ២២២,៥លានដុល្លារអូស្ត្រាលី ក្រោមក្របខណ្ឌភាពជាដៃគូ សម្រាប់រយៈពេល ៥ឆ្នាំបន្ទាប់។ ដោយឡែក ចំពោះជំនួយអភិវឌ្ឍន៍ផ្លូវការវិញ ភាគីអូស្ត្រាលី បានបញ្ជាក់ពីការរៀបចំសេចក្តីព្រាងផែនការភាពជាដៃគូអភិវឌ្ឍន៍សម្រាប់កម្ពុជា ឆ្នាំ២០២៤-២០២៨​ ខណៈដែលចាប់ពីឆ្នាំ២០២៣ ដល់២០២៤ ប្រទេសអូស្ត្រាលី បានគ្រគ្រោងផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការចំនួន ៨៣,៦លានដុល្លារអូស្ត្រាលី ស្មើនឹងជាង ៥៦,៥លានដុល្លារអាមេរិក […]

ក្រុមហ៊ុនខូប៊ឺ ភែកឃីជីង បោះទុនជាង $៣លាន បង្កើតរោងចក្រផលិតកេសកាតុងនៅព្រះសីហនុ

អនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ (អ.គ.វ.ខ.ស.ន) បានសម្រេចឯកភាពជូនក្រុមហ៊ុន​ ខូប៊ឺ​ ភែកឃីជីង​ (ខេមបូឌា​)​ ឯ.ក​​ វិនិយោគជាង ៣លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតកេសកាតុងនៅខេត្តព្រះសីហនុ។ នេះបើតាមកិច្ចប្រជុំដឹកនាំដោយលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤។ ក្រុមហ៊ុនខាងលើនេះ ប្រើដើមទុនចុះបញ្ជី ១.៥០០.០០០ដុល្លារ និងទុនវិនិយោគ ៣.០៤០.៧៣៥,៣៥ ដុល្លារ បង្កើតរោងចក្រផលិតកេសកាតុង ផលិតផលធ្វើពីក្រដាស សម្ភារៈវេចខ្ចប់ និងសម្ភារៈបន្ទាប់បន្សំគ្រប់ប្រភេទ។ បើតាមកិច្ចប្រជុំខាងលើ អនុគណៈកម្មាធិការ បានឯកភាពលើសំណើស្នើសុំវិនិយោគនេះ​ និងសម្រេចចុះបញ្ជីវិនិយោគជាគម្រោងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅ​អនុគណៈកម្មាធិការ​វិនិយោគ​ខេត្តព្រះសីហនុ​។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនខាងលើ នឹងវិនិយោគបង្កើតរោងចក្រថ្មីនេះ ដែលស្ថិតនៅភូមិអូរចំណារ​ ឃុំអូរឧកញ៉ាហេង​ ស្រុកព្រៃនប់​ ខេត្តព្រះសីហនុ​។ គួរបញ្ជាក់ថា ក្នុងរយៈពេល ៣ខែដំបូង ក្នុងឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ១០៦គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ២,២ពាន់លានដុល្លារ និងអាចបង្កើតការងារបានជាង ១០៧ពាន់កន្លែង។ (អានបន្ថែម) - Video Advertisement -

បច្ចុប្បន្នកម្ពុជាមានខេត្តចំនួន ០៦ ដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ខណៈចុងឆ្នាំនេះនឹងប្រកាសថែមខេត្តចំនួន ០៧ទៀត

គិតមកដល់ពេលនេះ កម្ពុជាមានខេត្តចំនួន ០៦ ដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)ទាំងស្រុង ខណៈនៅចុងឆ្នាំ ២០២៤ខាងមុខនេះ រដ្ឋនឹងប្រកាសទទួលស្គាល់ខេត្តចំនួន ០៧បន្ថែមទៀត ដែលបញ្ចប់ការបន្ទោបង់ពាសវាល (ODF)។ នេះបើយោងតាមរបាយការណ៍ដែលបានបង្ហាញក្នុងកិច្ចប្រជុំស្តីពីយុទ្ធសាស្ត្រផ្គត់ផ្គង់ទឹក និងអនាម័យនៅជនបទ ដើម្បីឈានទៅសម្រេចបាននូវការផ្គត់ផ្គង់ទឹក និងអនាម័យជនបទឱ្យបាន ១០០% នៅឆ្នាំ២០៣០ ក្រោមអធិបតីភាព ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។ របាយការណ៍ដដែល បានឱ្យដឹងថា កម្ពុជាត្រៀមប្រកាស រាជធានី ខេត្ត ចំនួន ៧ទៀត ជាខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល(ODF)ជាផ្លូវការ នៅចុងឆ្នាំ២០២៤នេះ។ រាជធានី ខេត្តទាំងនោះរួមមាន៖ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តរតនគិរី ខេត្តសៀមរាប និងខេត្តកំពង់ធំ ។ ក្រសួងអភិវឌ្ឍន៍ជនបទ បញ្ជាក់ទៀតថា គិតត្រឹមឆ្នាំ២០២៣ អត្រាគ្របដណ្តប់ទឹកស្អាតតាមទីជនបទជាមូលដ្ឋាន សម្រេចបាន ៨៣,៣% និងអត្រាគ្របដណ្តប់អនាម័យជនបទជាមូលដ្ឋាន សម្រេចបាន ៨៦,៦% ដែលក្នុងនោះ មានខេត្ត […]

គម្រោងស្ដារផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) សម្រេចបាន ៥២.១២ %

បច្ចុប្បន្នគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង)កំពុងដំណើរការយ៉ាងរលូន ខណៈសម្រេចការសាងសង់បាន ៥២.១២ភាគរយ ហើយ។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម សូរ វ៉ិចទ័រ ប្រធានគម្រោង និងជារដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៨ មេសា ២០២៤។ ឯកឧត្តមបញ្ជាក់ទៀតថា ពេលនេះគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ដែលចាប់ផ្តើមពីចំនុចបំបែកផ្លូវជាតិលេខ៤ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានប្រវែងសរុប ១៤៨គីឡូម៉ែត្រ ដែលការដ្ឋានសាងសង់កំពុងមមាញឹកខ្លាំង ក្នុងការអ៊ុត AC ជាបន្តបន្ទា ជាពិសេសការងារ Base Course បានជាអតិប្បរមា និងការងារ Structure ត្រូវអ៊ុត AC បញ្ចប់ នៅរដូវប្រាំង ឆ្នាំ២០២៥ខាងមុខ។ ជាមួយគ្នានេះដែរ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានចង្អុលបង្ហាញនិងជំរុញឱ្យឯកឧត្តម សូរ វ៉ិចទ័រ ធ្វើយ៉ាងណា សម្រេចការងារស្ដារផ្លូវមួយខែ្សនេះឱ្យបាន ៦០ភាគរយ នៅត្រឹមខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។ ក្នុងនោះដែរឯកឧត្តមប្រធានក៏បានលើកឡើងពីការកែប្រែមួយចំនួន ដែលតម្រូវឱ្យមានការបន្ថែមទៅលើប្លង់ដើមការងារ (Variation Order) […]

ត្រីមាសទី១-២០២៤ កម្ពុជានាំចូលសម្ភារសំណង់ តម្លៃជិត ៣៥០លានដុល្លារ កើន២២%

ក្នុងត្រីមាសទី១ ឆ្នាំ ២០២៤ កម្ពុជានាំចូលគ្រឿងសំណង់មានទឹកប្រាក់ ៣៤៩លានដុល្លារ កើនឡើង២២.២៤​ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យបស់អគ្គនាយកដ្ឋានគយ​ និងរដ្ឋាករកម្ពុជា។ របាយការណ៍ដែលចេញផ្សាយកាលពីពេលថ្មីៗនេះ បានបង្ហាញថា ការនាំចូលដែក និងដែកថែប មានទឹកប្រាក់ ១៦៦លានដុល្លារ ក្នុងត្រីមាសទី១ មានកំណើន ៣៨.១៥ភាគរយ ។ របាយការណ៍ដដែលបង្ហាញថា កម្ពុជាក៏បាននាំចូលស៊ីម៉ងត៍ មានតម្លៃ​ ៥.៣២លានដុល្លារ កើនឡើង១៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។​ បច្ចុប្បន្ន​នៅ​ប្រទេស​កម្ពុជា មាន​រោងចក្រ​ផលិត​ស៊ីម៉ងត៍​ចំនួន​ ៥ កំពុង​ដំណើរការដែលមានសមត្ថភាពផលិតស៊ីម៉ងត៍ប្រមាណ ៩លានតោនក្នុងមួយឆ្នាំ។​ - Video Advertisement -

៤ថ្ងៃ កម្ពុជាទាក់ទាញទេសចរបានជាង ២១លាននាក់ ក្នុងនោះខេត្ត៣ឈានមុខគេ

រយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ មេសា កម្ពុជាទទួលបានភ្ញៀវទេសចរជាតិនិងអន្តរជាតិដើរលេងកម្សាន្តនៅទូទាំងប្រទេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិសរុបចំនួន ២១.៨លាននាក់ ក្នុងនោះខេត្តចំនួនបី (កំពង់ចាម, ព្រៃវែង និងកំពង់ស្ពឺ) ទាក់ទាញបានច្រើនជាងគេ។ នេះបើយោងតាមស្ថិតិដែលបានធ្វើបច្ចុប្បន្នភាពនៅលើបណ្តាញតេឡេក្រាមផ្លូវការរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៨ មេសា ២០២៤។ គួរបញ្ជាក់ថា ក្នុងរយៈពេល០៤ថ្ងៃនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលបានប្រព្រឹត្តិឡើងចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ កម្ពុជាទទួលបាន ប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងក្របខណ្ឌទូទាំងប្រទេសមានចំនួនកើនឡើងច្រើន ក្នុងនោះមានទេសចរជាតិសរុបប្រមាណ ២១.៧០២.៨១៦នាក់ និងទេសចរបរទេស មានប្រមាណ  ១១០.៣២២នាក់, ធៀបនឹងឆ្នាំ២០២៣ ដែលមានរយៈពេល ៣ថ្ងៃ កម្ពុជាទទួលបានទេសចរប្រមាណតែ ១៣,១៣លាននាក់ ប៉ុណ្ណោះ។ តាមប្រភពដដែលបានបង្ហាញទៀតថា ខេត្តចំនួន៣ នាំមុខគេក្នុងការ ទាក់ទាញភ្ញៀវទេចរបានច្រើនជាងគេ ក្នុងនោះរួមមាន៖ ខេត្តកំពង់ចាមទទួលបាន ៥.៣៤៩.៨១១នាក់, ខេត្តព្រៃវែងទទួលបាន ២.២៩៨.៤០២នាក់, និងខេត្តកំពង់ស្ពឺទទួលបាន ២.១០៣.៩១៥នាក់។ ជាការកត់សម្គាល់ ក្រោយមានការលើកទឹកចិត្តពីរាជរដ្ឋាភិបាល ឱ្យមានការរៀបចំសង្ក្រានគ្រប់រាជធានី ខេត្ត ឃើញថាព្រឹត្តិការណ៍ក្នុងឆ្នាំនេះពិតជាបានទាក់ទាញបងប្អូនប្រជាពលរដ្ឋចេញដើរលេងកម្សាន្តច្រើននៅតាមភូមិ ឃុំ ស្រុកនានាទូទាំងប្រទេស។ គួរបញ្ចាក់ថា ចំនួនភ្ញៀវទេសចរសរុបទាំង […]