តើយើងនឹងដើរដល់ណាក្នុងឆ្នាំ ២០១៦?
នៅឆ្នាំ ២០១៦ យើងរំពឹងថា ទីផ្សារលំនៅឋាននឹងមានការកើនឡើងតាមកំណើនសេដ្ឋកិច្ច។ ខ្ញុំព្យាករណ៍ថានឹងមានកំណើនល្អទាំងក្នុងការលក់អចលនទ្រព្យ និងតម្លៃស្រដៀងគ្នាទៅនឹងអ្វីដែលយើងបានឃើញនៅក្នុងឆ្នាំ ២០១៥ ទោះបីជានៅក្នុងល្បឿនយឺតជាងមុនបន្តិច។ ឆ្នាំ ២០១៦ នេះគួរតែអាចព្យាករណ៍បាន និងមានស្ថិរភាពជាងឆ្នាំកន្លងមក។
យើងដឹងថាមនុស្សជាច្រើនកំពុងសម្លឹងមើលពីពេលអនាគត និងអ្វីដែលនឹងកើតឡើងចំពោះសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា។ យើងក៏មើលឃើញផងដែរថា មានការជឿទុកចិត្តច្រើនទាំងនៅក្នុងទីផ្សារ និងក្នុងចំណោមប្រជាជនកម្ពុជាក្នុងពេលអនាគត។
សេដ្ឋកិច្ចកម្ពុជាមានស្ថេរភាពយ៉ាងខ្លាំង និងបណ្តាប្រទេសបរទេសក៏កំពុងបង្ហាញពីការជឿទុកចិត្តយ៉ាងខ្លាំងលើប្រទេសកម្ពុជា ដែលវាត្រូវបានឆ្លុះបញ្ចាំងតាមរយៈការវិនិយោគនៅក្នុងចំនួនមួយដ៏ច្រើន។ កម្ពុជាមានអ្វីជាច្រើនដែលផ្តល់ជូនក្នុងនាមជាសមាជិកអាស៊ាន ដោយក្នុងនោះជាង ៧០ ភាគរយទទួលយកដោយតំបន់ជនបទដូច្នេះវាមានឱកាសជាច្រើនដើម្បីពង្រីកទីផ្សារសម្រាប់អនាគតនៃប្រទេសកម្ពុជា និងប្រជាជនរបស់ប្រទេសមួយនេះ។ កត្តាសំខាន់មួយទៀតនោះគឺ ផលិតផលក្នុងស្រុកសរុប (GDP) នៅក្នុងប្រទេសកម្ពុជាមានស្ថិរភាពខ្លាំងណាស់ ដោយមានកំណើន ៧ ភាគរយក្នុងឆ្នាំ ២០១៤ និងឆ្នាំ ២០១៥ ហើយយើងរំពឹងថានឹងដូចគ្នាដែរសម្រាប់ឆ្នាំ ២០១៦ នេះ។
ដោយតម្លៃផ្ទះនៅក្នុងប្រទេសកម្ពុជាត្រូវបានព្យាករណ៍ថានឹងកើនឡើងពី ៤ ទៅ ៥ ភាគរយ ហើយនិងមានអ្នកទិញថ្មីៗជាច្រើននៅក្នុងទីផ្សារ ដូចនេះឆ្នាំ ២០១៦ នឹងក្លាយជាពេលវេលាដ៏ល្អសម្រាប់ការលក់ផ្ទះ។ កំណើនសមធម៌ សេដ្ឋកិច្ចដែលប្រសើរជាងមុន និងសុវត្ថិភាពហិរញ្ញវត្ថុ នឹងនាំឲ្យមានប្រជាជនកាន់តែច្រើនលក់ផ្ទះរបស់ពួកគេនៅឆ្នាំ ២០១៦។
ជារួម លក្ខណៈទីផ្សារអចលនទ្រព្យនៅកម្ពុជាក្នុងឆ្នាំ ២០១៦ មានភាពវិជ្ជមានសម្រាប់អ្នកដែលមានគម្រោងក្នុងការទិញ លក់ ឬវិនិយោគ។ ការទិញខុនដូធ្វើជាផ្ទះថ្មីរបស់អ្នកផ្ទាល់ ឬសម្រាប់ជាការវិនិយោគក្នុងពេលអនាគត ការទិញដី ការទិញអចលនទ្រព្យ ទិញផ្ទះក្នុងបូរី និងអ្វីជាច្រើនទៀត សុទ្ធតែមានឱកាសប្រកបដោយសក្តានុពលសម្រាប់អ្នក។
ទោះជាយ៉ាងណាយើងត្រូវតែចាំរឿងមួយក្នុងចិត្តថា យើងត្រូវតែកែលម្អគុណភាព និងមូលដ្ឋានចំណេះដឹងរបស់យើង ដើម្បីអាចប្រកួតប្រជែងជាមួយអ្នកអភិវឌ្ឍន៍ និងអ្នកវិនិយោគបរទេស។ ប្រសិនបើយើងមិនចាប់ផ្តើមធ្វើវាទេ យើងនឹងបាត់បង់មូលដ្ឋាន ហើយទីបំផុតវានឹងមានឥទ្ធិពលអវិជ្ជមានលើទីផ្សារ។
យើងអាចមើលឃើញថា វិនិយោគិន និងរដ្ឋាភិបាល កំពុងចាប់ផ្តើមពិនិត្យមើលកាន់តែខ្លាំងលើគម្រោង និងការអភិវឌ្ឍនានា ដើម្បីធ្វើឲ្យប្រាកដថា គម្រោង និងការអភិវឌ្ឍន៍ទាំងនោះគោរពតាមស្តង់ដារដែលតម្រូវដើម្បីទទួលបានការអនុម័តយល់ព្រមដែរឬទេ ហើយថាតើវាមានសក្តានុពលដើម្បីទទួលបានជោគជ័យនៅទីបញ្ចប់ដែរ ឬទេ។
សំណួរដ៏ធំមួយនៅក្នុងទីផ្សារនៅតែផ្តោតលើគម្រោងខុនដូជាច្រើននៅក្នុងរាជធានីភ្នំពេញ។ តើមានការផ្គត់ផ្គង់លើសតម្រូវការទេ? ចម្លើយគឺសាមញ្ញ។ ក្នុងរយៈពេល ១៨ខែខាងមុខទៀតខុនដូប្រមាន 11,000 units នឹងត្រូវបានដាក់បញ្ចេញលក់នៅក្នុងទីផ្សារ។ បច្ចុប្បន្ននេះ ភាគច្រើននៃខុនដូទាំងនេះ កំពុងត្រូវបានទិញដោយអ្នកវិនិយោគ ហើយវានឹងត្រូវបានលក់ទៅវិញបន្ទាប់ពីគម្រោងត្រូវបានបញ្ចប់។ មានការព្យាករណ៍ថានឹងមានប្រជាជនកម្ពុជាវ័យក្មេងថ្នាក់កណ្តាលចាប់អារម្មណ៍ខ្លាំងលើខុនដូនេះ ដោយសារតែនិន្នាការនៃការស់នៅបែបសម័យថ្មី។ តម្រូវការលំនៅដ្ឋាននឹងបន្តកើនឡើង ដោយសារតែមានប្រជាជនវ័យក្មេងជាច្រើននៅកម្ពុជាដែលនឹងចាប់ផ្ដើមក្រុមគ្រួសារផ្ទាល់ខ្លួនគេ ហើយនេះគឺជាដំណើរការដែលបន្តមានរហូត។ សម្រាប់មនុស្សគ្រប់គ្នាដែលនៅស្ងៀម និងការរង់ចាំឲ្យមានចលនាទៅមុខនៃសេដ្ឋកិច្ចក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ អាចបញ្ចប់ការរង់ចាំដ៏យូរនោះ ព្រោះថាឆ្នាំ ២០១៦ នេះ នឹងក្លាយជាឆ្នាំដែលល្អបំផុតសម្រាប់ឈានទៅមុខទៀត។

