អ្នកតាំងពិព័រណ៍ចំនួន ១៥២ ក្រុមហ៊ុន បានចូលរួមក្នុងការតាំងពិព័រណ៍ BMAM & CBR ឆ្នាំ ២០១៦

ពិព័រណ៍អាស៊ី BMAM & GBR ឆ្នាំ ២០១៦ គឺជាការតាំងពិព័រណ៍ និងសន្និសីទអន្តរជាតិដ៏ធំស្តីពី ឧបករណ៍/មធ្យោបាយគ្រប់គ្រង អគារបៃតង និងការធ្វើឲ្យប្រសើរឡើងនូវឧស្សាហកម្មផលិតកម្ម ដែលបាននាំក្រុមហ៊ុនថៃ និងក្រុមហ៊ុនអន្តរជាតិចំនួន ១៥២ មកចូលរួមដាក់តាំងបង្ហាញផលិតផលចុងក្រោយ និងបច្ចេកវិទ្យាច្នៃប្រឌិតថ្មីរបស់ខ្លួន នៅក្នុងឧស្សាហកម្មសំណង់ និងវិស័យផលិតកម្មនៅក្នុងប្រទេសថៃ។

ការតាំងពិព័រណ៍នេះរៀបចំឡើងដោយក្រុមហ៊ុន IMPACT Exhibition Management Co. Ltd. នៅសាលទី៦ នៃមជ្ឈមណ្ឌលតាំងពិព័រណ៍ និងសន្និបាត IMPACT នៅ Muang Thong Thani នាទីក្រុងបាងកកពីថ្ងៃទី ២១ ដល់ទី ២៣ ខែកញ្ញា ឆ្នាំ២០១៦។

ការតាំងពិព័រណ៍នេះគឺជាព្រឹត្តិការណ៍ពីរក្រោមកម្មវិធីតែមួយ ដែលហៅថា សប្តាហ៍នៃសំណង់អាស៊ី ២០១៦ ដោយមានប្រារព្ធព្រឹត្តិការណ៍ជាច្រើនទាក់ទងនឹងវិស័យសំណង់នៅទូទាំងប្រទេសថៃសម្រាប់ទីផ្សារអាស៊ី។

ការតាំងពិព័រណ៍រយៈពេល ៣ ថ្ងៃនេះ បានទាក់ទាញអ្នកជំនាញឧស្សាហកម្ម ពាណិជ្ជករ និងមន្ត្រីរដ្ឋាភិបាលក្នុងប្រទេសថៃ អាស៊ី និងអឺរ៉ុប ជាង ៧១៦៩ ដែលនាំឲ្យមានការចរចាមុខជំនួញជាច្រើនសម្រាប់ទាំងវិស័យឯកជន និងវិស័យសាធារណៈ។

នៅពីក្រោយភាពជោគជ័យយ៉ាងខ្លាំងកម្មវិធីនេះ គឺការរួមបញ្ចូលគ្នាយ៉ាងរលូននូវព្រឹត្តិការណ៍ប្រចាំឆ្នាំhallmark ទាំងពីរ ពិព័រណ៍អាស៊ី BMAM ២០១៦ ដែលជាការតាំងពិព័រណ៍ និងសន្និសីទអន្ដរជាតិលើកទី ៩ ស្តីពីការកសាង ការថែទាំ និងឧបករណ៍គ្រប់គ្រង និងពិព័រណ៍អាស៊ី GBR ២០១៦ ដែលជាការតាំងពិព័រណ៍ និងសន្និសីទអន្ដរជាតិលើកទី ៦ ស្តីពីការសាងសង់អគារបៃតង និងការធ្វើឲ្យប្រសើរឡើងនូវគ្រឿងម៉ាស៊ីន។

លោកស្រី Pornphan Bulner ប្រធានរៀបចំការតាំងពិព័រណ៍ IMPACT នៃក្រុមហ៊ុន IMPACT Exhibition Management Co. Ltd. បានឲ្យដឹងថា “ភាពជោគជ័យនៃព្រឹត្តិការណ៍ឆ្នាំនេះបានមក គឺមិនត្រឹមតែមកពីព្រឹត្តិការណ៍ពីរនោះទេ ប៉ុន្តែគឺបានមកដោយសារព្រឹត្តិការណ៍ធំមេ នោះគឺសប្តាហ៍នៃសំណង់អាស៊ីឆ្នាំ ២០១៦ ដែលបង្កើតឲ្យមានការតាំងពិព័រណ៍ធំ ៣ ក្នុងព្រឹត្តិការណ៍តែ ១ និងហាងលក់ទំនិញដែលមានគ្រប់យ៉ាងសម្រាប់ឧបករណ៍សាងសង់ និងសំណង់ គ្រឿងម៉ាស៊ីន និងបច្ចកវិទ្យាដែលទំនើបឈានមុខបំផុត”។

លោកស្រីបានឲ្យដឹងផងដែរថា “ពិព័រណ៍អាស៊ី BMAM និងGBR ឆ្នាំ ២០១៦ គឺជាពិព័រណ៍ និងសន្និសីទអន្ដរជាតិឯកទេស ដែលពិតជាអាចបម្រើសេចក្តីត្រូវការរបស់សហគ្រិនដោយផ្ទាល់ និងផ្តល់នូវផលប្រយោជន៍យ៉ាងខ្លាំងដល់ទេសចរណ៍ពាណិជ្ជកម្ម និងសាធារណជនទូទៅ ដែលមានចំណាប់អារម្មណ៍លើការឧបករណ៍គ្រប់គ្រង ការកសាងការថែទាំ និងអគារបៃតង ស្របពេលនឹងការជំរុញប្រទេសថៃឲ្យក្លាយទៅជាមជ្ឈមណ្ឌលនៃ MICE ក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) និងតំបន់អាស៊ី”។ លោកស្រីបានបន្ថែមថា “លើសពីនេះទៀត ភាពពេញចិត្តរបស់អ្នកទស្សនា និងអ្នកតាំងពិព័រណ៍លើការតាំងពិព័រណ៍អាស៊ី BMAM និង GBR ឆ្នាំ ២០១៦ នាំឲ្យសហគ្រិនក្នុងតំបន់ និងអន្តរជាតិកក់ទុកនៅទីតាំងសម្រាប់ព្រឹត្តិការណ៍នៅឆ្នាំក្រោយ”។

ដោយមានការគាំទ្រជាពិសេសពីសមាគម ក្រសួងរដ្ឋាភិបាល ក្រុមហ៊ុន និងអ្នកទស្សនាដែលពាក់ព័ន្ធទៅនឹងវិស័យឧស្សាហកម្មសំណង់ ការតាំងពិព័រណ៍អាស៊ី BMAM & GBR ២០១៦ ហាក់ត្រៀមខ្លួនជាស្រេចដើម្បីក្លាយជាការតាំងពិព័រណ៍ឧស្សាហកម្មនាំមុខគេមួយក្នុងតំបន់អាស៊ីនាពេលអនាគត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០ […]

ជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុប […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេ […]

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេ […]

សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់នៅកម្ពុជា​ ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុន […]