វិធីសាស្រ្តសំខាន់ៗទាំង៤នៃការរៀបការ៉ូនៅទីតាំងដែលសើម

៤ ជំហានសម្រាប់ការរៀបឥដ្ឋការ៉ូយ៉ាងល្អឥតខ្ចោះនៅកន្លែងសើម

បន្ទប់សើមគឺជាកន្លែងសំខាន់សម្រាប់មនុស្សនៅទូទាំងពិភពលោកដូចជា បន្ទប់ទឹកធំទំនើប ឬកន្លែងងូតទឹកតូចៗ ឬបង្គន់ ផ្ទះបាយ កន្លែងបោកគក់ រានហាល ឬរានហាលផ្ទាល់ដី ឬរានដំបូល។ Sika ផ្តល់ជូននូវរបៀបរៀបឥដ្ឋការ៉ូសម្រាប់ការងារសាងសង់ថ្មី និងការងារតុបតែងថ្មី ទៅតាមតម្រូវការជាក់លាក់នៅក្នុងបន្ទប់សើម ដោយគ្រាន់តែធ្វើតាមជំហានដូចខាងក្រោមប៉ុណ្ណោះ៖

1. អ្នកអាចធ្វើឱ្យផ្ទៃឥដ្ឋការ៉ូខាងលើស្អាត និងរលោង ហើយស្រទាប់ខាងក្រោមត្រូវបានការពារជម្រាបទឹកដោយប្រើផលិតផល SikaTop® Seal -107 ។ វាជាបាយអរស៊ីម៉ង់ត៍ដែលមានភាពបត់បែន និងមានពីរសមាសភាគ។ ផលិតផលនេះបង្ហាញខ្លួនក្នុងឆ្នាំ១៩៨១ ហើយបាននាំមុខគេនៅទូទាំងពិភពលោកខាងផ្នែកការពារជម្រាបទឹកនៅក្នុងបន្ទប់សើម។ ដើម្បីប្រើវា អ្នកគ្រាន់តែលាយសមាសភាគ A និង B មុនពេលប្រើរយៈពេល ៣នាទី ហើយលាបវាដោយប្រើជក់ ឬ ស្លាបព្រាបាយអរ។

2. នៅពេលបន្ទប់សើមរបស់អ្នកត្រូវបានលាបការពារជ្រាបទឹករួចហើយ គឺដល់ពេលត្រូវរៀបក្រាលឥដ្ឋការ៉ូ។ Sika សូមណែនាំនូវឥដ្ឋការ៉ូស៊ីម៉ង់ត៍សម្បូរសារធាតុ Ploymer ដែលមានគុណភាពខ្ពស់ស្របតាមស្តង់ដាអឺរ៉ុបនោះគឺ SikaCeram ® -188។ អ្នកគ្រាន់តែបន្ថែមទឹក ៦,៥ លីត្រសម្រាប់ផលិតផលមួយកំប៉ុង ហើយលាយវារយៈពេល ៣នាទី ទើបលាបលើជញ្ជាំង និងកម្រាល។

3. ដើម្បីបង្កើនភាពធន់ និងសោភ័ណភាពនៃកម្រាលឥដ្ឋ និងជញ្ជាំងនោះ Sika សូមណែនាំឱ្យប្រើប្រាស់កំបោរបៀក Sika® Tile ដែលជាប់បានយូរ ការពារជ្រាបទឹក មានពីរធាតុផ្សំ និងជាកំបោរបៀកឥដ្ឋការ៉ូសម័យថ្មី។ វាត្រូវបានរចនាឡើងដើម្បីផ្តល់នូវភាពធន់ខ្ពស់នឹងសារធាតុគីមី និងសំណឹក ហើយមានពណ៌សម្រាប់ជ្រើសរើស។ ការប្រើគឺមានភាពងាយស្រួល ដោយគ្រាន់តែលាយសមាសភាគ A និង B ទុករយៈពេល ៣នាទី។ ផលិតផលនេះអាចលាបដោយប្រើស្លាបព្រាបាយអរ ឬឧបករណ៍បាញ់លាប។ ងាយស្រួលតែមានលក្ខណៈវិជ្ជាជីវៈ។

4. ចុងក្រោយ ក្នុងករណីត្រូវដាក់បំពង់ទុយោឆ្លងកាត់ ឬទុកចន្លោះជុំវិញសម្ភារៈអនាម័យ ឬអ្វីជាក់លាក់ផ្សេងទៀតនោះ យើងមានផលិតផលថ្នាំលាប Sikaflex® -11FC ដែលអាចបំពេញមុខងារយ៉ាងល្អធន់នឹងបាក់តេរី ហើយអាចភ្ជាប់គ្នាបានយ៉ាងល្អ។

ត្រៀមរួចរាល់ក្នុងការប្រើប្រាស់ហើយឬនៅ!

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០ […]

ជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុប […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេ […]

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេ […]

សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់នៅកម្ពុជា​ ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុន […]