ការប្រមូលផ្តុំធំបំផុតសម្រាប់ឧស្សាហកម្មសំណង់គឺនៅ MBAM OneBuild ២០១៨
ពិព័រណ៍បច្ចេកវិទ្យាសំណង់និងហេដ្ឋារចនាសម្ព័ន្ធនៅប្រទេសម៉ាឡេស៊ីឈ្មោះថា(MBAMOneBuild)ដែលបានប្រារព្ធធ្វើឡើងក្រោមកិច្ចសហការជាមួយសមាគមស្ថាបនិកកំពូលម៉ាឡេស៊ី(MBAM)បានប្រព្រឹត្តិឡើងដោយជោគជ័យ ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ ២០១៨នៅឯមជ្ឈមណ្ឌលសន្និបាតទីក្រុងកូឡាឡាំពួប្រទេសម៉ាឡេស៊ី។
នៅក្នុងឆ្នាំ២០១៨នេះ ពិព័រណ៍ MBAMOneBuild បានទាក់ទាញអ្នកទស្សនារាប់ពាន់នាក់មកពីស្ថាប័នរដ្ឋនិងឯកជនព្រមទាំងភ្ញៀវអន្តរជាតិមកពីប្រទេសអូស្ត្រាលី ជប៉ុន កម្ពុជា ម៉ាឡេស៊ី កូរ៉េ ម៉ូរីស ឥណ្ឌា និងប្រទេសជាច្រើនអ្នកបន្ថែមទៀត។ លើសពីនេះទៅទៀត ពិព័រណ៍នេះក៏ទទួលបានការផ្តល់មតិយោបល់យ៉ាងវិជ្ជមានពីអ្នកតាំងពិព័រណ៍ផងដែរដែលក្នងនោះប្រតិបត្តិការជំនួញជាច្រើនត្រូវបានផ្តួចផ្តើមក្នុងកំឡុងពេលនៃការតាំងពិព័រណ៍។ប្រតិបត្តិការជំនួញបន្ទាប់ពីរយៈបីថ្ងៃនេះគឺមានចំនួនប៉ាន់ស្មានប្រមាណជា ១០០ លាន រីងហ្គីត ឬស្មើទៅនឹងប្រមាណជា ២៤ លានដុល្លារអាមេរិក។
ក្នុងអំឡុងពេលនៃកម្មវិធីខាងលើ គឺមានការអញ្ជើញឲ្យចូលរួមសិក្ខាសាលាស្តីអំពីបេតុងដោយឥតគិតថ្លៃដែលបទបង្ហាញគឺបានធ្វើឡើងដោយ Academy of Concrete Technologyនិងគ្លីនិកបេតុងរៀបចំឡើងដោយវិទ្យាស្ថានAmerican Concrete Institute Malaysiaដើម្បីផ្តល់ការប្រឹក្សាដោយឥតគិតថ្លៃលើបញ្ហាបេតុង។
ក្រៅពីនេះក៏មានកម្មវិធីធុរកិច្ច ការបង្ហាញផលិតផលផ្ទាល់ កម្មវិធីកិច្ចសហប្រតិបត្តិការទទួលខុសត្រូវសង្គមផ្នែកសំណង់ វេទិកា IPAFម៉ាឡេស៊ី២០១៨និងព្រឹត្តិការណ៍ផ្សេងៗទៀតដែលបានប្រារព្ធឡើងក្នុងអំឡុងពេលនៃការតាំងពិព័រណ៍។
អ្នកដែលបានចូលរួមទស្សនាការតាំងពិព័រណ៍នេះគឺភាគច្រើនមកពីផ្នែកអ្នកម៉ៅការសំណង់ បន្ទាប់មកគឺអ្នកអភិវឌ្ឍន៍អចលនទ្រព្យ អ្នកនាំចូលនិងនាំចេញសម្ភារសំណង់ អ្នកគ្រប់គ្រងគម្រោងនិងមន្រ្តីរដ្ឋាភិបាល។ តំណាងមកពីក្រសួងការងារនិងនាយកដ្ឋានការងារសាធារណៈម៉ាឡេស៊ី (JKR) ក្រុមប្រឹក្សាអភិវឌ្ឍន៍ឧស្សាហកម្មសំណង់ (CIDB) អាជ្ញាធរអភិវឌ្ឍន៍វិនិយោគម៉ាឡេស៊ី (MIDA) ព្រមទាំងតំណាងមកពីស្ថានទូតម៉ារ៉ុកម៉ាឡេស៊ីក៏បានបង្ហាញវត្តមានរបស់ខ្លួននៅឯកម្មវិធីនេះដើម្បីចូលរួមទស្សនាផលិតផលបច្ចេកវិទ្យានិងសេវាកម្មចុងក្រោយបំផុតនៅលើទីផ្សារ។
ទន្ទឹមនឹងនេះដែរ ពិព័រណ៍ឆ្នាំនេះគឺមានការកើនឡើងចំនួនអ្នកតាំងពិព័រណ៍ទាំងក្នុងស្រុកនិងអន្តរជាតិដើម្បីបង្ហាញពីផលិតផលនិងសេវាកម្មរបស់ពួកគេ។ ក្រុមហ៊ុនសំណង់ធំ ៗ ដែលបានបង្ហាញផលិតផលរបស់ខ្លួនរួមមានក្រុមហ៊ុន MMC-Gamuda KVMRT និងក្រុមហ៊ុន PMB Quick Access Sdn Bhd ។ ក្រៅពីនោះមានក្រុមហ៊ុនជាង ៣០ នៅប្រទេសចិនដែលព្រមទាំងមានសហគ្រាសចិន ៥០០ សហគ្រាសដូចជា Xuanhua Construction Machinery Co. , Ltd. និងក្រុមហ៊ុនសំណង់ធំ ៗផ្សេងទៀតដូចជា Henan Liming Heavy Industry Science & Technology Co.,Ltd និងGAOLI Engineering Machinery Co., Ltd។
MBAM OneBuild ២០១៨ ដែលជាលើកទី ៣ នោះនឹងប្រារព្ធឡើងនៅថ្ងៃទី ២៩ តុលា ដល់ ថ្ងៃទី ៣១ ឆ្នាំ ២០១៩ នៅឯមជ្ឈមណ្ឌលសន្និបាតកូឡាឡាំពួប្រទេសម៉ាឡេស៊ី។ សម្រាប់ព័ត៌មានបន្ថែមសូមចូលមើលគេហទំព័រ www.mbamonebuild.com ឬតាមដាន www.facebook.com/MBAMOneBuild/ ដើម្បីទទួលបានព័ត៌មានថ្មីៗ។


- Video Advertisement -