ដែកថែបអ៊ីតាលីម៉ាក វី រកឃើញម្ចាស់រង្វាន់ធំ ទី2 សម្រាប់ឆ្នាំ២០១៨

អតិថិជនមានសំណាង ទទួលបានរថយន្តFord Ranger 2018 ពីដែកថែបអ៊ីតាលីម៉ាកវី បានស្វែងរកឃើញហើយកាលពីថ្ងៃអាទិត្យទី ២៣ ខែធ្នូ ឆ្នាំ២០១៨។
ដែកថែបអ៊ីតាលីម៉ាក វី ដែលនាំចូលផ្តាច់មុខដោយ ក្រុមហ៊ុន ជីប ម៉ុង បានធ្វើការចាប់រង្វាន់ធំ រថយន្ត Ford Ranger 2018 ចុងក្រោយប្រចាំឆ្នាំ២០១៨ ជូនអតិថិជនមានសំណាង ដែលប្រព្រឹត្តទៅក្នុង កម្មវិធីផ្សាយបន្តផ្ទាល់ ប្រដាល់ភេសជ្ជៈប៉ូវកំលាំង WURKZ នៅស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍។

កម្មវិធីបានប្រព្រឹត្តិទៅដោយភាពរំភើបរីករាយ ព្រោះក្នុងនោះក៏មានការចូលរួមចាប់ឆ្នោតផ្សងសំណាងធំជូនអតិថិជនទីពីរ ក្នុងឆ្នាំ២០១៨ នេះ។ លោក ប៉ី ប៊ុនសុង ត្រូវជាស្វាមី របស់អតិថិជនដែលបានឈ្នះរង្វាន់រថយន្តទី១ កាលពីខែកក្កដា កន្លងទៅនេះ។

អតិថិជនដែលមានសំណាង ទទួលបានរថយន្ត Ford Ranger សេរីឆ្នាំ ២០១៨ ដ៏ថ្មីស្រឡាងមានឈ្មោះជា អ៊ាង មកពីខេត្ត ព្រៃវែង មានកន្ទុយឆ្នោតលេខ 997204លោកមានមុខរបរ ផ្តល់សេវាជួលម៉ៅរថយន្តសម្រាប់ដឹកដែក និងក៏ជាអ្នកទិញដែកអ៊ីតាលីម៉ាកវី ពីក្រុមហ៊ុន យកទៅចែកចាយលក់បន្តផងដែរ។

ជាមួយគ្នានេះដែរ កញ្ញាលាង ហ៊ី ជាប្រធានផ្នែកលក់ទូទាំងប្រទេស បានជំនួសមុខឲ្យដែកថែបអ៊ីតាលីម៉ាក វី សូមធ្វើការថ្លែងអំណរគុណ យ៉ាងជ្រៀលជ្រៅ ដល់អតិថិជនទាំងអស់ ដែលតែងតែជឿជាក់ និងគាំទ្រ ដែកថែបអ៊ីតាលីម៉ាក វី រហូតមក។ ក្រុមហ៊ុន នឹងខិតខំស្វែងរកកម្មវិធីពិសេស ដើម្បីផ្តល់ជូនអតិថិជន សម្រាប់ឆ្នាំបន្ទាប់ៗទៀត ដូច្នេះសូមអតិថិជន ជួយបន្តគាំទ្រ និង ជ្រើសរើស តែដែកថែប អ៊ីតាលីម៉ាកវី សម្រាប់ការសាងសង់ និងអាជីវកម្មលោកអ្នក។

ដែកថែបអ៊ីតាលីម៉ាក V ជាផលិតផលល្អនាំមុខគេ និងមានការផ្គតផ្គង់ធំជាងគេ នៅក្នុងតំបន់ ដែលផលិតដោយវិស្វករដ៏ជំនាញ និងប្រើប្រាស់ឧបករណ៍ទំនើបពីប្រទេសអ៊ីតាលី ដែលធ្វើឲ្យដែកថែបម៉ាក V ទទួលបានពានវង្វាន់ដែកល្អជាងគេលើពិភពលោក។

ដែកថែបអ៊ីតាលីម៉ាក V គ្រឹះនៃអនាគតដ៏រឹងមាំ!

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់ ជីប ម៉ុង លែន បានបើកលក់ជាផ្លូវការហើយ

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់ជាផ្លូវក […]

ក្រុមហ៊ុនដែកលំដាប់ថ្នាក់លេខ១នៅកម្ពុជា បើកសម្ពោធផលិតផលថ្មី ៣ប្រភេទ

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឈរជើងយ៉ាងរឹងមាំក្នុងចំណា […]

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់​ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការថ្ងៃ ២៥វិច្ឆិកា​​ ខាងមុខនេះ

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ​សណ្ឋាគារ ហៃយ៉ាត់ […]

2023 ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី ERA នឹងពង្រីកវិលាលភាពខ្លួនឱ្យរិតតែខ្លាំងក្នុងទីផ្សារខុនដូនៅកម្ពុជា

ក្រុមហ៊ុន ERA Cambodia ដែល​ជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯក […]

តោះ! មកទស្សនាទិដ្ឋភាពនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាមួយតារាវ័យក្មេងជាច្រើនរូប

ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលកំពុងបើកដ […]