ក្រុមហ៊ុនដែកថែបអ៊ីតាលីម៉ាក វី អបអរសាទរអ្នកឈ្នះរង្វាន់ បំណាច់ឆ្នាំ2018

នៅថ្ងៃពុធ ទី២៣ ខែមករា ឆ្នាំ ២០១៩ កន្លងទៅនេះ ក្រុមហ៊ុន ជីប ម៉ុង ដែលជាក្រុមហ៊ុននាំចូលផ្តាច់មុខ ដែកថែបអ៊ីតាលីម៉ាក វី បានរៀបចំកម្មវិធីប្រគល់រង្វាន់ រថយន្ត Ford Ranger ម៉ូតូ Zoomer X និងទូរស័ព្ទ Iphone 8 Plus ដែលជារង្វាន់បំណាច់ឆ្នាំចុងក្រោយ នៃកម្មវិធីចាប់រង្វាន់មហាសាល ឆ្នាំ ២០១៨ ជូនដល់អតិថិជនមានសំណាងរបស់ខ្លួនដោយផ្ទាល់។

ថ្លែងក្នុងពិធីប្រគល់រង្វាន់ ដែកថែបអ៊ីតាលីម៉ាក វី នេះ លោក ជា អ៊ាង មកពីខេត្ត ព្រៃវែង ដែលជាអតិថិជនមានសំណាងទទួលបានរថយន្ត Ford Ranger2018 បានមានប្រសាសន៍ទាំងក្តីរំភើប និងរីករាយថា «សព្វថ្ងៃលោកមានមុខរបរជាអ្នកផ្តល់សេវាជួល និងម៉ៅរថយន្តសម្រាប់ដឹកដែក ហើយលោកក៏ជាអ្នកទិញដែក អ៊ីតាលីម៉ាក វី ពីក្រុមហ៊ុន យកទៅចែកចាយ លក់បន្តផងដែរ»។

លោកបន្តទៀតថា «មូលហេតុដែលលោក សម្រេចចិត្តជាវដែកថែប អ៊ីតាលីម៉ាក វី មកចែកចាយបន្ត ពីព្រោះ ដែកថែបអ៊ីតាលីម៉ាក វី ត្រូវបានទទួលស្គាល់ និងគាំទ្រយ៉ាងខ្លាំងពីអ្នកប្រើប្រាស់គ្រប់ខេត្តក្រុង ថាជាដែកថែប ដែលមានគុណភាពល្អជាងគេ ហើយថែមទាំងមានកម្មវិធីជូនរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដល់អតិថិជនដែលបានជាវដែកថែបអ៊ីតាលីម៉ាក វី ទៀតផង»។

ស្របពេលជាមួយគ្នានេះដែរ កញ្ញាលាង ហ៊ី ជាប្រធានផ្នែកលក់តាមតំបន់ទូទាំងប្រទេស បានជំនួសមុខឲ្យដែកថែបអ៊ីតាលីម៉ាក វី សូមធ្វើការថ្លែងអំណរគុណ យ៉ាងជ្រៀលជ្រៅ ដល់អតិថិជនទាំងអស់ ដែលតែងតែជឿជាក់ និងគាំទ្រ ដែកថែបអ៊ីតាលីម៉ាក វី រហូតមក។ ក្រុមហ៊ុនសន្យាថា នឹងខិតខំស្វែងរកកម្មវិធីពិសេស ដើម្បីផ្តល់ជូនអតិថិជន ជាបន្តបន្ទាប់ផងដែរ ដូច្នេះសូមអតិថិជន សូមជួយបន្តគាំទ្រ និង ជ្រើសរើសតែ ដែកថែប អ៊ីតាលីម៉ាក វី សម្រាប់ការសាងសង់ដ៏រឹងមាំ និងអាជីវកម្មរបស់លោកអ្នក។

ដែកថែបអ៊ីតាលីម៉ាក វី ត្រូវបានផលិតដោយវិស្វករដ៏ជំនាញ ជាមួយបច្ចេកវិទ្យាចុងក្រោយគេបំផុតពីប្រទេសអ៊ីតាលី ដែលធ្វើឲ្យដែកថែបអ៊ីតាលីម៉ាក វី ក្លាយជាដែក ដែលមានគុណភាពល្អជាងគេ និងទទួលបាន ISO បញ្ជាក់ថែមទៀតលោក។

ដែកថែបអ៊ីតាលីម៉ាក វី មានត្រាអក្សរ V តែមួយគត់!

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់ ជីប ម៉ុង លែន បានបើកលក់ជាផ្លូវការហើយ

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់ជាផ្លូវក […]

ក្រុមហ៊ុនដែកលំដាប់ថ្នាក់លេខ១នៅកម្ពុជា បើកសម្ពោធផលិតផលថ្មី ៣ប្រភេទ

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឈរជើងយ៉ាងរឹងមាំក្នុងចំណា […]

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់​ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការថ្ងៃ ២៥វិច្ឆិកា​​ ខាងមុខនេះ

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ​សណ្ឋាគារ ហៃយ៉ាត់ […]

2023 ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី ERA នឹងពង្រីកវិលាលភាពខ្លួនឱ្យរិតតែខ្លាំងក្នុងទីផ្សារខុនដូនៅកម្ពុជា

ក្រុមហ៊ុន ERA Cambodia ដែល​ជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯក […]

តោះ! មកទស្សនាទិដ្ឋភាពនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាមួយតារាវ័យក្មេងជាច្រើនរូប

ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលកំពុងបើកដ […]