កម្ពុជារំពឹងបញ្ជូនកម្មករជំនាញផ្នែកសំណង់បន្ថែមទៅប្រទេសជប៉ុន

ប្រទេសកម្ពុជានិងជប៉ុនសន្យាជំរុញឲ្យមានកម្មករជំនាញផ្នែកសំណង់បន្ថែមទៀតតាមរយៈលទ្ធផលនៃកិច្ចប្រជុំពិភាក្សាការងាររវាងភាគីទាំងពីកាលពីថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ ២០១៩។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការសមាគមសហប្រតិបត្តិការកម្ពុជា-ជប៉ុនបានជួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការការងារបន្ថែមទៀតដែលក្នុងនោះភាគីទាំងពីរសង្ឃឹមថានឹងជំរុញបង្កើនចំនួនកម្មករជំនាញសំណង់កម្ពុជាបន្ថែមទៀត នេះបើយោងតាមការចុះផ្សារលើទំព័រហ៊្វេសប៊ុករបស់ក្រសួង។

លោក Fumio Yamada ប្រធានអង្គការសមាគមសហប្រតិបត្តិការកម្ពុជា-ជប៉ុន បានមានប្រសាសន៍ថា ក្រុមហ៊ុនសំណង់ជាង ៤០០នៅជប៉ុន បានសិក្សាលើប្រភេទដី បង្កើតបាតគ្រឹះមុននឹងសាងសង់ និងយកសំណាកដីធ្វើការពិសោធន៍នៅប្រទេសជប៉ុន ហើយលោកក៏បានបន្ថែមថា ក្រុមហ៊ុនទាំងនេះកន្លងមកក៏បានទទួលពលករខ្មែរទៅធ្វើការឯប្រទេសជប៉ុន ។

«ក្រុមហ៊ុនសំណង់នេះបានទទួលពលករខ្មែរ ដែលអាចទៅធ្វើការផ្នែកសំណង់នេះជាង៣០០នាក់ហើយ នៅឯប្រទេសជប៉ុន ។ ពលករខ្មែរនឹងមានជំនាញពិតប្រាកដខាងផ្នែកសំណង់នេះ បន្ទាប់ពីគាត់ទៅធ្វើកម្មសិក្សានៅជប៉ុនហើយនាំជំនាញនេះមកអភិវឌ្ឍវិស័យសំណង់នៅកម្ពុជាវិញ»លោក Yamada បានមានប្រសាសន៍។

ជាមួយនឹងការទទួលស្គាល់ពីភាពសំខាន់របស់ប្រទេសជប៉ុនក្នុងការជួយលើកកម្ពស់ស្តង់ដារសំណង់នៅកម្ពុជា ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ក្នុងខែមិនា ក្នុង២០១៩ខាងមុខនេះ កម្ពុជានឹងត្រូវចុះហត្ថលេខាជាមួយនឹងភាគីជប៉ុន នៅឯប្រទេសជប៉ុន លើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ស្តីពីពលករជំនាញ។

«ពលករដែលធ្វើការនៅជប៉ុន គឺមានចំនួនជាង៩ពាន់នាក់ សង្ឈឹមថា នៅឆ្នាំក្រោយនឹងមានការកើនឡើងទ្វេរមួយជាពីរ ដូច្នេះពលករក៏ត្រូវការពេលវេលាក្នុងការបណ្តុះបណ្តាលអោយមានជំនាញច្បាស់លាស់ក្នុងការបំពេញកិច្ចការងាររបស់ពួកគេរឹតតែល្អប្រសើរថែមទៀត» ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍។

«សំណង់មិនអាចប្រហែសបានទេ ប៉ះពាល់ដល់អាយុជីវិតរបស់មនុស្ស បើបច្ចេកទេសមិនល្អគឺមានហានិភ័យដល់ជីវិតរបស់មនុស្ស ដូច្នេះត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងរៀបចំដំណើរការសាងសង់អោយទៅតាមបទដ្ឋានស្តង់ដាសំណង់» ឯកឧត្តមបណ្ឌិបានបន្ថែម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០ […]

ជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុប […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេ […]

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេ […]

សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់នៅកម្ពុជា​ ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុន […]