ក្រុមហ៊ុនជិត១ពាន់ក្រុមហ៊ុននឹងរួមគ្នាអង្រួនឧស្សាហកម្មអាលុយមីញ៉ូមក្នុងពិព័រណ៍ Aluminium China

រូបសកម្មភាពក្នុងពិព័រណ៍ Aluminium China 2017

ពិព័រណ៍ពាណិជ្ជកម្មឈានមុខគេមួយនៅអាស៊ីទាក់ទងនឹងឧស្សាហកម្មអាលុយមីញ៉ូម Aluminium China 2019 នឹងវិលត្រឡប់មកអង្រួនឧស្សាហកម្មអាលុយមីញ៉ូមចិនសាជាថ្មីម្តងទៀត ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែកក្កដាខាងមុខនេះ នៅឯមជ្ឈមណ្ឌលពិព័រណ៍អន្ដរជាតិស៊ាងហៃ ប្រទេសចិន។

ដោយទទួលបានភាពជោគជ័យកាលពីរឆ្នាំ ២០១៨ ព្រឹត្តិការណ៍ពិព័រណ៍ក្នុងឆ្នាំ ២០១៩ នេះ រំពឹងថានឹងធំជាងមុន ដោយនឹងមានអ្នកតាំងពិព័រណ៍ដែលមានចំណេះជំនាញក្នុងឧស្សាហកម្មអាលុយមីញ៉ូមទាំងក្នុងនិងក្រៅប្រទេសយ៉ាងហោយជាង ៧០០ ក្រុមហ៊ុននឹងមកចូលរួម។ ក្រុមហ៊ុនទាំងនោះនឹងនាំមកនូវបច្ចេកវិទ្យានិងផលិតផលចុងក្រោយទាក់ទងនឹងឧស្សាហកម្មអាលុយមីញ៉ូមមកដាក់បង្ហាញ ដោយផ្តោតលើការច្នៃប្រឌិតថ្មីៗដូចជា គ្រឿងបន្លាស់រថយន្ត គ្រឿងបង្គុំរថយន្តទម្ងន់ស្រាល និងពហុសម្ភារអាលុយមីញ៉ូមជាច្រើនបែបទៀត។

ក្នុងនោះដែរក៏នឹងមានក្រុមហ៊ុនល្បីល្បាញធំ ៗ ជាច្រើនដូចជា CHALCO, Zhongwang, Weiqiao, Nanshan, Conglin, Nannan, Zhongfu, UACJ, Constellium, Danieli, Pyrotek, Tenova, Fronius, AP&T និង Panasonic មកចូលរួមតាំងពិព័រណ៍ផងដែរ។

លើសពីនេះ ពិព័រណ៍ពាណិជ្ជកម្មនេះក៏ជាវេទិកាដើម្បីអោយម្ចាស់អាជីវកម្មក្នុងវិស័យពាក់ព័ន្ធបានមកជួបចរចារ បង្កើតភាពជាដៃគូរពាណិជ្ជកម្ម បង្កើតបណ្តាញ ពង្រីកទីផ្សារក៏ដូចជាផ្លាស់ប្តូរគំនិតនិងផលិតផល។ លើសពីនេះ Aluminium China 2018 ក៏ជាវេទិកាផ្ដល់នូវការអប់រំក្នុងឧស្សាហកម្មអាលុយមីញ៉ូម ដែលជាប្រភពប្រមូលព័ត៌មានស្តីពីការផ្គត់ផ្គង់អាលុយមីញ៉ូមក្នុងប្រទេសចិនផងដែរ។

ចំពោះព្រឹត្តិការណ៍ក្នុងឆ្នាំនេះគឺនឹងធំជាងកាលពីឆ្នាំមុន ដោយរំពឹងថានឹងមានអ្នកចូលរួមជាង ២ ម៉ឺន ៥ ពាន់នាក់ ដែលក្នុងនោះភាគច្រើនគឺមកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។

គួរបញ្ជាក់ផងដែរថា ផលិតផលអាលុយមីញ៉ូមអេឡិចត្រូនិចនៅក្នុងប្រទេសចិបបានកើនឡើងប្រមាណ ០,៦ ភាគរយនៅក្នុងឆ្នាំ ២០១៨ ហើយតូរលេខរំពឹងថានឹងកើនឡើង ៣,៦ ភាគរយនៅឆ្នាំ ២០១៩។

ព័ត៌មានបន្ថែម សូមចូលកាន់គេហទំព័រ http://www.aluminiumchina.com/en

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

គិតត្រឹមត្រីមាសទី៣-២០២២ រដ្ឋប្រមូលបាន ១០លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ

រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទុនចំនួនប្រមាណ ១០.១៥ លានដ […]

១១ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចូលដែកនិងដែកថែបសរុបជិត ៣៣០លានដុល្លារ កើន២២%

កម្ពុជា បាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប​ ៣២៧ លា […]

សម្តេច៖ តម្លៃអគ្គិសនី និងប្រេង ត្រូវរក្សារនៅដដែរ មិនឱ្យតម្លើងថ្លៃតាមអំពើចិត្តឡើយ

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា […]

ស្វែងយល់ពីសិទ្ធិជួលអចិន្ត្រៃយ៍ តើអ្នកផ្តល់សេវាជួល និងអ្នកជួលមានសិទ្ធិអ្វីខ្លះ?

អ្វីទៅជាសិទ្ធិជួលអចិន្ត្រៃយ៍? បើតាមមាត្រា ២៤៤ នៃក្រមរដ្ […]

ផ្សារទំនើប AEON៣ តម្លៃ ២៩០លានដុល្លារ គ្រោងបើកសាកល្បង ថ្ងៃទី១៥ ខែធ្នូ មុខនេះ

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុ […]