ASA រួមគ្នាជាមួយ NEO ដើម្បីធ្វើឲ្យ Architect’19 ក្លាយជាពិព័ណ៌នាំមុខគេនៅអាស៊ានដែលនឹងទាក់ទាញសហគ្រាសថៃនិងអន្តរជាតិបានជាង ៨៥០ សហគ្រាសមកពី៤០ប្រទេស

សមាគមស្ថាបត្យករសៀមក្រោមការគាំទ្រឧបត្ថម្ភដោយអង្គភាពរបស់រាជវង្ស (ASA) និងក្រុមហ៊ុន N.C.C. Exhibition Organizer Co., Ltd. (NEO) បានប្រកាសពីការត្រៀមខ្លួនក្នុងការធ្វើឲ្យ Architect’19 ក្លាយជាការតាំងពិព័ណ៌ឈានមុខគេនៅតំបន់អាស៊ាន។ នៅឆ្នាំនេះដែរ សហគ្រិនមកពីជាង ៨៥០ ក្រុមហ៊ុន និងមកពី ៤០ ប្រទេសទូទាំងពិភពលោក នឹងបង្ហាញផលិតផល សេវាកម្ម និងបច្ចេកវិទ្យារាប់ពាន់ប្រភេទរបស់ខ្លួនដែលសុទ្ធសឹងតែជាសម្ភារស្ថាបត្យកម្ម និងសំណង់។ Architect’19 នឹងប្រារព្ធឡើងនៅថ្ងៃទី ៣០ ខែមេសា ដល់ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០១៩ នៅឯ Challenger 1-3 មជ្ឈមណ្ឌលពិព័ណ៌ IMPACT ក្រុងបាងកក ប្រទេសថៃ។

លោក Ajaphol Dusitnanond ប្រធាន ASA បានមានប្រសាសន៍ថា « Architect’19 គឺជាពិព័ណ៌បង្ហាញអំពីបច្ចេកវិទ្យាដ៏ធំបំផុតរបស់អាស៊ាន។ ការតាំងពិព័ណ៌នេះ មានគោលបំណងបង្ហាញពីភាពជឿនលឿនក្នុងវិស័យការរចនាស្ថាបត្យកម្ម ដែលវាឆ្លុះបញ្ចាំងពីសក្តានុពលរបស់សហគ្រិននិងតួនាទីដែលស្ថាបត្យករមាននៅក្នុងសង្គម»។

Architect’19 នឹងត្រូវប្រារព្ធឡើងជាលើកទី ៣៣ ក្រោមគំនិត «ការរស់នៅបែបបៃតង» ដែលនឹងបង្ហាញពីគំនិតការរចនាស្ថាបត្យកម្ម និងវត្ថុធាតុដើមសំណង់ដែលមានលក្ខណៈច្នៃប្រឌិត ដែលអាចធ្វើបដិវត្តឧស្សាហកម្មនេះឲ្យល្អ ជាពិសេសវានឹងនាំមកនូវចំណេះដឹងដល់ប្រជាជនក្នុងស្រុកដើម្បីដោះស្រាយបញ្ហាបរិស្ថានជាមួយនឹងដំណោះស្រាយប្រកបដោយចីរភាព។

លោក Acharawan Chutarat ប្រធានគណៈកម្មាធិការ Architect’19 បានបង្ហាញថា «ក្រៅពីការបង្ហាញផលិតផលប្រកបដោយភាពច្នៃប្រឌិតពីបណ្តាប្រទេសជាច្រើននោះ Architect’19 ក៏មានពិព័ណ៌ជាលក្ខណៈពិសេស ដែលរៀបចំឡើងដោយសមាគម ASA ទៅលើប្រធានបទ ការច្នៃប្រឌិតសម្ភារអគារអេកូ និងការយកចិត្តទុកដាក់លើការយល់ដឹងនិងបច្ចេកវិទ្យាដល់ប្រជាជនក្នុងស្រុក ក្នុងការដោះស្រាយបញ្ហាបរិស្ថាននៅក្នុងបរិបទបច្ចុប្បន្ននេះ។

លោក Sakchai Pattarapreechakul, ប្រធានក្រុមហ៊ុន NEO បានពន្យល់ថា «ការតាំងពិព័ណ៌ពាណិជ្ជកម្ម ដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំសេដ្ឋកិច្ចជាតិ។ នៅឆ្នាំ ២០១៨ ការតាំងពិព័ណ៌ពាណិជ្ជកម្មបានបង្កើតប្រាក់ចំណូលជាង ២ លានបាតនៅក្នុងប្រទេសរបស់យើង ហើយបានទាក់ទាញអ្នកទស្សនាជាង ៣០ លាននាក់ ដែលក្នុងនោះ រួមមានភ្ញៀវទស្សនាពិព័ណ៌ជាង ១ លាននាក់មកពីបរទេស»។

លោកបានបន្ថែមថា ទំហំពាណិជ្ជកម្មពី Architect’19 គឺនឹងមានចំនួនច្រើនជាង ១០,០០០ លានបាត ដោយសារថា កម្មវិធីនេះបានអញ្ជើញភ្ញៀវពីក្រុមហ៊ុនឈានមុខគេនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។

«ប្រទេសថៃក៏បានទទួលយកគំនិតអគារបៃតងជាបន្តបន្ទាប់ផងដែរដោយសារតែ ចំនួននៃអគារបៃតងនៅក្នុងប្រទេសថៃបានកើនឡើងយ៉ាងខ្លាំងពី ៥៥ ទៅ ២៤០ អគារនៅឆ្នាំ ២០១៨ ។ នៅឆ្នាំនេះ ចំនួននេះត្រូវបានគេរំពឹងថានឹងឡើងដល់ ២៥២ អគារ» លោក Ajinveat Vhonthong បានមានប្រសាសន៍ដូច្នេះ។

Architect’19 នឹងមានការបង្ហាញផលិតផលពីសហគ្រិនឈានមុខជាច្រើនរួមមាន ១) ប្រព័ន្ធផ្ទះដ៏ឆ្លាតវៃរបស់ក្រុមហ៊ុន SCG Cement-Building Materials Co., Ltd ២) GColor ដោយក្រុមហ៊ុន Graphenstone of Jorakay Corporation Co., Ltd ៣) ធុងទឹក និងម៉ាស៊ីនបូមទឹកពីក្រុមហ៊ុន Thammasorn Co., Ltd ៤) ថ្នាំលាប nano-tech colour innovation ពីក្រុមហ៊ុន TPI Polene Public Co., Ltd ៥) ផលិតផលបង្គន់ពីក្រុមហ៊ុន Mogen (Thailand) Co., Ltd និង ៦) ផលិតផលប្រកបដោយភាពច្នៃប្រឌិតរបស់ក្រុមហ៊ុន Häfele (Thailand) Limited ដូចជាប្រព័ន្ធចាក់សោឌីជីថលជាដើម។

Architect’19 ក៏មានការបង្ហាញអ្វីថ្មីៗជាច្រើនដែលរួមបញ្ចូលទាំង AICA Laminate មកពីប្រទេសជប៉ុន ការច្នៃប្រឌិតអាងហែលទឹកដែលមិនប្រើប្រាស់ជាតិ Toxic និងកញ្ចក់ Halio smart-tinting ពីក្រុមហ៊ុនAGC និងផលិតផលច្រើនទៀត។

សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍អាចចុះឈ្មោះនៅគេហទំព័រ www.asa.or.th/architectexpo ឬស្វែងយល់បន្ថែមអំពីពិព័ណ៌នៅហ្វ៊េសប៊ុកតាមរយៈឈ្មោះ ASA CREW និងនៅលើកម្មវិធីទូរសព្ទ ASA ឬទាក់ទងទៅកាន់កញ្ញា Usanee Thavornkan តាមរយៈទូរសព្ទលេខ ០៨១ ៩៨៤ ៥៥០០ ឬអ៊ីម៉ែល usanee@incom.co.th

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់ ជីប ម៉ុង លែន បានបើកលក់ជាផ្លូវការហើយ

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់ជាផ្លូវក […]

ក្រុមហ៊ុនដែកលំដាប់ថ្នាក់លេខ១នៅកម្ពុជា បើកសម្ពោធផលិតផលថ្មី ៣ប្រភេទ

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឈរជើងយ៉ាងរឹងមាំក្នុងចំណា […]

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់​ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការថ្ងៃ ២៥វិច្ឆិកា​​ ខាងមុខនេះ

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ​សណ្ឋាគារ ហៃយ៉ាត់ […]

2023 ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី ERA នឹងពង្រីកវិលាលភាពខ្លួនឱ្យរិតតែខ្លាំងក្នុងទីផ្សារខុនដូនៅកម្ពុជា

ក្រុមហ៊ុន ERA Cambodia ដែល​ជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯក […]

តោះ! មកទស្សនាទិដ្ឋភាពនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាមួយតារាវ័យក្មេងជាច្រើនរូប

ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលកំពុងបើកដ […]