ប្រទេសឥណ្ឌូនេស៊ីកំពុងពិចារណាក្នុងការផ្លាស់ប្តូរដ្ឋធានី

រដ្ឋាភិបាលឥណ្ឌូណេស៊ីកំពុងពិចារណាពីការផ្លាស់ប្តូររដ្ឋធានីហ្សាកាតារបស់ខ្លួន ទៅកោះមួយនៅក្បែរកោះ Borneo ដោយសារមានការព្រួយបារម្ភអំពីការកើនឡើងនៃចំនួនប្រជាជន ការកកស្ទះទីក្រុង និងការកើនឡើងកម្រិតទឹកសមុទ្រយ៉ាងឆាប់រហ័ស។

ផែនការផ្លាស់ប្តូរនេះ គឺផ្តោតលើសក្តានុពលនៃការបង្កើតរាជធានីថ្មីចម្ងាយ ៩០០ គីឡូម៉ែត្រពី តំបន់ Palangka Raya នៅកណ្តាលខេត្ត Kalimantan ។

ក្រុមការងារមកពីក្រសួងសម្របសម្រួលកិច្ចការនយោបាយ ច្បាប់ និងសន្តិសុខ បានធ្វើការសិក្សាពីលទ្ធភាពដើម្បីវាយតម្លៃពីភាពសមស្របនៃទីតាំងដោយផ្អែកលើទិដ្ឋភាពនយោបាយ ផ្នែកច្បាប់ សន្តិសុខ និងការសម្លឹងមើលតំបន់ដែលមានទំហំ ៣០០០០០ ហិកតា ដើម្បីសាងសង់ជាអគាររដ្ឋាភិបាល។

ការផ្លាស់ប្តូររដ្ឋធានីត្រូវបានគេពិភាក្សាគ្នាដោយសារប្រទេសជាតិមួយនេះត្រូវបានស្ថិតក្រោមអាណានិគមរបស់ប្រទេសហូឡង់ ប៉ុន្តែការខ្វះខាតនៃការរៀបចំផែនការទីក្រុងនៅទសវត្សឆ្នាំ ១៩៦០ បានធ្វើឲ្យឥឡូវនេះមានភាពចលាចលនៅតាមទីក្រុងដោយគ្មាននិរន្តរភាព។

- Video Advertisement -