ការលក់ផលិតផលអន្តរជាតិម៉ាក IKO គឺជាជម្រើសដ៏រឹងមាំបំផុត
តើអ្នកមើលឃើញវិស័យសំណង់នៅកម្ពុជាយ៉ាងម៉េចដែរ?
ខ្ញុំបានសង្កេតឃើញមានការវិវត្តន៍ជាវិជ្ជមានលើវិស័យសំណង់នៅក្នុងប្រទេសកម្ពុជា ជាមួយនឹងឱកាសអភិវឌ្ឍន៍អាជីរកម្មសម្រាប់ផលិតផលម៉ាក IKO។ មានគម្រោងសំណង់ជាច្រើនត្រូវបានសាងសង់ឡើង សម្រាប់ការអភិវឌ្ឍន៍នៅរាជធានីភ្នំពេញ រួមទាំងអគារពាណិជ្ជកម្ម និងអគារលំនៅដ្ឋាន។
សម្រាប់ដំបូលលំនៅដ្ឋាន មនុស្សខ្លះនឹងជ្រើសរើសដំបូលធ្វើពីដែក ព្រោះវាជាវត្ថុធាតុដើមដែលមានទម្ងន់ស្រាល។ ជម្រើសផ្សេងទៀតសម្រាប់ការប្រក់ដំបូលដែលមានទម្ងន់ស្រាល គឺដំបូលស្រាលហើយទន់ ដែលជាជម្រើសល្អដោយសារ វាមានគុណសម្បត្តិជាងដំបូលដែក ព្រោះវាអាចស្រូបយកសំលេងរំខានដែលបណ្តាលមកពីទឹកភ្លៀងបានយ៉ាងល្អ ដែលនេះគឺធ្វើឱ្យវាជាជម្រើសល្អឥតខ្ចោះសម្រាប់កាត់បន្ថយសំលេងរំខាននៅក្នុងអគារ (ជាពិសេសក្នុងរដូវភ្លៀង) នៅពេលដែលយើងប្រៀបធៀបទៅនឹងដំបូលធ្វើពីសម្ភារផ្សេងៗទៀត។
តើអ្វីទៅដែលធ្វើឱ្យក្រុមហ៊ុន IKO ចាប់អារម្មណ៍ទីផ្សារសំណង់នៅកម្ពុជា?
ក្រៅពីគុណសម្បត្តិនៃដំបូលស្រាល និងភាពធន់នឹងអាកាសធាតុ (សំណើម សំលេង និងខ្យល់) សម្រាប់ទីផ្សារសំណង់នៅកម្ពុជា ក្រុមហ៊ុន IKO អាចផ្តល់បទពិសោធន៍និងជំនាញបច្ចេកទេសជាង ៥០ ឆ្នាំក្នុងការផលិតដំបូលស្រាលហើយទន់ ដែលមានន័យថា មានដំបូលស្រាលហើយទន់របស់ IKO រាប់ពាន់លានម៉ែត្រការ៉េ ក្នុងគ្រប់អាកាសធាតុ និងនៅទូទាំងពិភពលោក ដែលមានចាប់ពីសីតុណ្ហភាពត្រជាក់ខ្លាំងនៅតំបន់អាឡាស្កា រហូតដល់កំដៅត្រូពិចក្តៅនៅអាហ្វ្រិក។
យើងកត់សម្គាល់ឃើញថាក្រុមហ៊ុន IKO បានផលិតដំបូលស្រាលហើយទន់ដែលមានគុណភាពខ្ពស់ តើអ្នកអាចប្រាប់យើងអំពីផលិតផលនេះបានដែរឬទេ? តើផលិតផលនេះគឺថ្មីនៅក្នុងទីផ្សារកម្ពុជាមែនទេ?
បាទ នេះគឺថ្មីសម្រាប់ទីផ្សារកម្ពុជា។ ភាពស្អិតជាប់ដោយស្វ័យប្រវត្តិរបស់ ដំបូលIKO នេះគឺជាចំនុចពិសេសឯកលើសពីប្រភេទដំបូលផ្សេងៗ ហើយដំបូលIKO មានគុណភាពខ្ពស់នៅអ៊ឺរ៉ុប (ស្របតាមស្តង់ដារអឺរ៉ុប CE) និងបានផលិតឡើងនិងបំផុសគំនិតពីប្រពៃណីនិងបទពិសោធន៍ជនជាតិកាណាដាដ៏យូរអង្វែង។
តើដំបូលស្រាលហើយទន់សក្ក័សមជាមួយសំណង់នៅកម្ពុជាក្នុងលក្ខខ័ណ្ឌ និងអាកាសធាតុបែបនេះដែរឬទេ?
បាទពិតណាស់។ ដូចដែលបានរៀបរាប់ពីមុនអញ្ចឹង គម្រោងនៅទូទាំងពិភពលោកជាច្រើនមានអគារលំនៅដ្ឋានបែបរីសតជាដើម មានទីតាំងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជា ប្រទេសឥណ្ឌូណេស៊ី ថៃ វៀតណាម និងម៉ាឡេស៊ី។
តើក្រុមហ៊ុន IKO មានគម្រោងដើម្បីចែកចាយដំបូលស្រាលហើយទន់មកកម្ពុជាឬទេ?
បាទ យើងបានចាប់ផ្តើមសន្ទនាជាមួយដៃគូមួយចំនួនហើយ។ ក្នុងនាមជាអ្នកជំនួញនៅទូទាំងពិភពលោក IKO កំពុងស្វែងរកដៃគូដែលមានជំនាញវិជ្ជាជីវៈ គួរឱ្យទុកចិត្ត និងការជម្រុញទឹកចិត្តដើម្បីធ្វើការជាមួយក្នុងរយៈពេលវែង។ IKO ផ្តល់នូវការធ្វើទីផ្សារ និងការគាំទ្របច្ចេកទេសពេញលេញដើម្បីអាចរីកចម្រើន និងអភិវឌ្ឍទីផ្សាររួមគ្នា។
IKO គឺជាឈ្មោះនាំមុខគេក្នុងវិស័យដំបូលស្រាលហើយទន់ដែលមានគុណភាពខ្ពស់។ ដោយទទួលបានកេរ្តិ៍ឈ្មោះរឹងមាំសម្រាប់ជំនាញរបស់ខ្លួនក្នុងការផលិតនិងការគ្រប់គ្រង នៃដំបូលស្រាលហើយទន់ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលជាច្រើន។ ជាមួយនឹងរោងចក្រចំនួន ៣១ នៅអាមេរិកខាងជើង អឺរ៉ុប អាស៊ី និងអូស្ត្រាលី IKO គឺជាក្រុមហ៊ុនផលិតនិងនាំចេញធំបំផុតរបស់ពិភពលោក (៣ជំនាន់) នៃផលិតផលដំបូលដែលមានជំនាញនៅទូទាំងពិភពលោកតាំងពីឆ្នាំ ១៩៥១ ។
VIDEO
- Video Advertisement -