ការស្រាវជ្រាវ៖ វិស្វកម្មខុសក្នុងការគ្រប់គ្រងទឹកបានបង្ខំឱ្យស្តេចខ្មែរផ្លាស់ប្តូររាជនីពីកោះកេរ្តិ៍ទៅអង្គរ
ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ការធ្វើវិស្វកម្មខុសក្នុងការគ្រប់គ្រងទឹកនៅរាជធានីកោះកេរ្តិ៍របស់កម្ពុជានាសតវត្សរ៍ទី ១០ បានបណ្តាលឱ្យព្រះរាជាខ្មែរធ្វើការប្តូរទីតាំងរាជធានី ពីភាគខាងជើងនៃប្រទេសកម្ពុជា នេះបើយោងការចុះផ្សាយរបស់ eurekalert។
ការរកឃើញនេះ បានធ្វើឡើងនៅពេលដែលក្រុមអ្នកស្រាវជ្រាវដឹកនាំដោយលោកបណ្ឌិត Ian Moffat មកពីសាកលវិទ្យាល័យ Flinders ក្នុងប្រទេសអូស្រ្តាលី បានប្រើប្រាស់ប្រពន្ធ័រ៉ាដាក្រោមដីដើម្បីធ្វើជាផែនទីសម្រាប់មើលផ្ទៃខាងលើនៃការលេចធ្លាយទឹកនៅកោះកេរ្តិ៍។
តាមរយៈការប្រើប្រាស់ប្រពន្ធ័រ៉ាដានេះ ក្រុមការងារអាចយល់កាន់តែច្បាស់អំពីមូលហេតុដែលអាងស្តុកទឹកមិនដំណើរការក្នុងកំឡុងពេលនៃការប្រើប្រាស់ក្នុងឆ្នាំដំបូង ដែលនាំឱ្យពួកគេជឿជាក់ថា នេះអាចជាមូលហេតុដែលរាជធានីត្រូវបានផ្លាស់ប្តូរ។
ផ្អែកលើការសិក្សា អ្នកបុរាណវិទ្យាបានពន្យល់ថា បន្ទាប់ពីពិនិត្យមើលគំរូនៃហេដ្ឋារចនាសម្ព័ន្ធ គឺច្បាស់ណាស់ថា ទំនប់ដែលមានប្រវែង ៧ គីឡូម៉ែត្រដែលត្រូវបានរចនាឡើងដើម្បីទាញយកទឹកពីស្ទឹងគឺមិនគ្រប់គ្រាន់ដើម្បីផ្ទុកលំហូរទឹកជាមធ្យមនៅក្នុងអាងស្តុកទឹកបានឡើយ។
លោកបណ្ឌិត Moffat ត្រូវបានដកស្រង់សម្តីដោយលោក eurekalert ថា ៖ « នៅពេលនោះ ការចាប់ផ្តើមគម្រោងវិស្វកម្មសំណង់ស៊ីវិលដូចជាការកសាងប្រាសាទ ការកសាងទីក្រុងឡើងវិញ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទឹក គឺជាចំណុចសំខាន់ក្នុងការបង្កើតអំណាចរបស់ព្រះរាជាខ្មែរ» ។
លោកបណ្ឌិត Moffat បានពន្យល់បន្ថែមទៀតថា ការបរាជ័យនៃទំនប់វារីអគ្គិសនីនៅកោះកេរ្តិ៍ដែលលោកមានប្រសាសន៍ថាគឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធធំបំផុតនិងមានមហិច្ឆតាបំផុតនៅពេលនោះអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់កិត្យានុភាពនៃរដ្ឋធានីអធិបតេយ្យ និងបានរួមចំណែកក្នុងការសម្រេចចិត្តឡើងវិញក្នុងការ បង្កើតអង្គរជារដ្ឋធានីនៃចក្រភពខ្មែរ។
កោះកេរ្តិ៍ គឺស្ថិតនៅចម្ងាយ ៩០ គីឡូម៉ែត្រភាគខាងជើងបែកខាងកើតនៃអង្គរ ហើយត្រូវបានបង្កើតឡើងជារាជធានីនៅពាក់កណ្តាលសតវត្សរ៍ទី ១០ នៃគ្រឹសករាជ ក្រោមស្នាព្រះហស្ថព្រះរាជាជ័យវរ្ម័នទី ៤ ។ អ្នកបុរាណវិទ្យានៅតែព្យាយាមស្វែងយល់អំពីប្រាសាទដ៏ចំណាស់នៃប្រាសាទកោះកេរ្តិ៍នេះផងដែរ។

