SEARA ជាអ្នកជំនាញតែមួយគត់នៅអាស៊ី លើការសាងសង់កន្លែងហាត់ប្រាណ

នៅ​ពេល​ដែល​ស្ថាបនិក​វិស្វកម្ម​កីឡា និង កម្សាន្ត​អាស៊ី​អិលធីឌី ហៅ​កាត់​ថា (SEARA) ត្រូវ​បាន​បង្កើត​ឡើង​នៅ​ទីក្រុង​បាងកក​កាល​ពី​ឆ្នាំ ១៩៩១ យុទ្ធសាស្ត្រ​តែ​មួយ​គត់​គឺ​ផ្លោត​លើ​​ស្តង់ដារ​អន្តរជាតិ​។ នេះ​មិន​ត្រឹម​តែ​ជា​យុទ្ធសាស្ត្រ​ទីផ្សារ​អាជីវកម្ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​យុទ្ធសាស្ត្រ​​ដ៏​សំខាន់​មួយ​ដែល​ត្រូវ​ចំណាយ​ពេល​រាប់​ឆ្នាំ​ដើម្បី​​កសាង។

លោក Patrick Dean សហ​ស្ថាបនិក​បាន​ថ្លែង​ថា “យើង​បាន​ឃើញ​ទីផ្សារ​នៅ​សិង្ហបុរី និង កូឡាឡាំពួរ​ ដែល​សំណង់​កីឡដ្ឋាន​ត្រូវ​បាន​គេ​សាងសង់​ឡើង​ឲ្យ​មាន​ស្តង់ដារ​កម្រិត​ខ្ពស់​។ យើង​បាន​សម្រេច​ចិត្ត​រង់ចាំ​ទីផ្សារ​នេះ​រហូត​ដល់​វា​ហូរ​ឆ្ពោះ​ទៅ​ទិស​ខាងជើង”។ អ្វី​ដែល​នៅ​ខ្វះខាត​គឺ ឧស្សាហកម្ម​បដិសណ្ឋារកិច្ច​លំដាប់​ខ្ពស់​ ដែល​វា​ទើប​តែ​​ចាប់​ផ្តើមប៉ុណ្ណោះ។ SEARA កសាង​កេរ្តិ៍ឈ្មោះ​របស់​ខ្លួន​ជា​ចម្បង​ក្នុងការ​សាងសង់​ទីលាន​វាយ​កូន​បាល់​នៅ​តាម​សណ្ឋាគារ និង រមណីយដ្ឋាន​ល្បីៗ។

ការ​ផ្លាស់ប្តូរ​ទីផ្សារ​បាន​កើត​ឡើង នៅ​ពេល​ដែល​តំបន់​នេះ​ចាប់​ផ្តើម​ងើប​ចេញ​ពី​វិបត្តិ​ហិរញ្ញវត្ថុ​អាស៊ី។ ចាប់​ពី​ពាក់​កណ្តាល​ឆ្នាំ ២០០០ មក​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​ដែល​បាន​ហែល​ឆ្លង​ផុត​ពី​វិបត្តិសេដ្ឋកិច្ច ឬ ដែល​ទើប​តែ​ចូល​ប្រលូក​ក្នុង​ទីផ្សារ បាន​ចាប់ផ្តើម​យកចិត្ត​ទុកដាក់​​ធ្វើ​​យ៉ាង​ណា​ឲ្យ​​ផលិតផល​ឬ​សេវាកម្ម​របស់​ពួកគេ​​មាន​ច្រើន​មុខ ​និង​ថា​តើ​វា​ជះឥទ្ធិពល​យ៉ាងណា​ដល់​យីហោ​របស់​ពួកគេ។

ដំបូង​ឡើយ SEARA ធ្វើ​ការ​សាងសង់​ទីលាន​វាយ​កូនបាល់​ផ្តើម​ចេញ​ពី​ខុនដូ សហគមន៍​លំនៅឋាន សណ្ឋាគារ និង រមណីយដ្ឋាន​ដែល​មិន​សូវ​ល្បី។ ក្រោយ​មក​មាន​ការ​សាងសង់​ក្លឹប​ហាត់ប្រាណ និង ទីលាន​បាល់ទាត់​ហ្វូតសាល​ជា​ដើម។

ក្រុម​កីឡា​បាល់ទាត់​ចាប់ផ្តើម​ធ្វើ​​ទំនើបកម្ម​កន្លែង​កីឡា និង យីហោ​របស់​ពួកគេ។ សាលារៀន និង កន្លែង​របស់​រដ្ឋាភិបាល​បាន​ចាប់ផ្តើម​​បំពាក់​នូវ​គ្រឿង​បរិក្ខារ​របស់​ពួកគេ​ឲ្យ​​មាន​គុណភាព​ខ្ពស់​ជាង​មុន។ ការ​អភិវឌ្ឍ​នៃ​នគរោបនីយកម្ម និង ការ​រីក​ចម្រើន​របស់​វណ្ណៈ​កណ្ដាល ធ្វើ​ឲ្យ​ពួកគេ​ចង់​បង្កើត​ទីលាន​វាយ​កូនគោល​ផ្ទាល់​ខ្លួន ហើយ​ការសាងសង់​នេះ​ក៏​ចាប់​ផ្ដើម​មាន​សន្ទុះ​ចាប់តាំង​ពី​ទសវត្ស​ឆ្នាំ ១៩៩០ មក។

SEARA ជោគជ័យ ដោយគេ​​ចេះ​ជ្រើសរើស​ផលិតផល​ល្អ​បំផុត​សម្រាប់​លក្ខខណ្ឌ​ជាក់លាក់​របស់​តំបន់​នានា។ លោក​ Patrick Dean បាន​និយាយ​ថា “ពួកយើង​ធ្លាប់​មាន​បទពិសោធន៍​ជូរចត់​មួយ​ចំនួន។ ប៉ុន្តែ​យើង​មិន​បោះបង់​ការងារ​យើង​ចោល​ឡើយ ហើយ​យើង​តែងតែ​ធ្វើ​ការ​កែតម្រូវ និង មិន​​ធ្វើ​ឲ្យ​មាន​កំហុស​ជា​លើក​ទី​២​ឡើយ”។

បច្ចុប្បន្ន SEARA គឺជា​​ក្រុមហ៊ុន​ឈាន​មុខ​គេ​ក្នុង​ទីផ្សារ​សំណង់ និង បរិក្ខារ​​កីឡា​ស្តង់ដារ​អន្តរជាតិ ដែល​អាច​បំពេញ​នូវ​លក្ខខ័ណ្ឌ​​សំណង់​កីឡដ្ឋាន​របស់​ស្ថាប័ន​កីឡា​នានា។ SEARA ដើរ​តួ​ជា​អ្នក​ប្រឹក្សា​បច្ចេកទេស មុន​ពេល​ធ្វើ​ការងារ​សំណង់​ ពិសេស​គឺ​ការ​ប្រើប្រាស់​សមាសធាតុ​​ដែល​ត្រូវ​ទៅ​នឹង​លក្ខខ័ណ្ឌ​អាកាសធាតុ​ និង ដី​នៅ​អាស៊ីអាគ្នេយ៍៕

 

 

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០ […]

ជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុប […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេ […]

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេ […]

សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់នៅកម្ពុជា​ ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុន […]