ខេត្តព្រះសីហនុមានគម្រោងសាងសង់អគារជាង ១០០០ គម្រោង ក្នុងរយៈពេល២ឆ្នាំ

ទិន្នន័យ​សំណង់ គិត​ចាប់​ពីឆ្នាំ២០១៧ ដល់ខែវិចិ្ឆកា ឆ្នាំ២០១៩ មានចំនួន ១,០៧៦​គម្រោង ហើយ​អគារ​កម្ពស់​ចាប់ពី​៥ជាន់ ដល់៤៥ជាន់ មានចំនួន ៨០១គម្រោង ។ នេះបើតាម​រដ្ឋបាលខេត្តព្រះសីហនុ។

ប្រភពខាងលើបន្តថា គិតត្រឹមខែតុលា ឆ្នាំ​២០១៩ មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ ឆ្នាំ​២០១៩ មាន​ចំនួន​ប្រមាណ ៨៨០កន្លែង ក្នុងនោះសណ្ឋាគារ និង ផ្ទះសំណាក់​មាន​ជាង ៣៤៥កន្លែង (ប្រមាណ ១០,០៩៨បន្ទប់) និង ភោជនីយដ្ឋាន ៣១៣ កន្លែង។

កន្លង​មក មានការ​ព្រួយបាម្ភ​អំពី​ការ​ថយចុះ​នូវ​តម្រូវការ​អចលនទ្រព្យ​ក្នុង​ខេត្ត​មួយ​នេះ ប៉ុន្តែ​គេ​ជឿ​ថា ផ្លូវ​ល្បឿន​លឿន​តម្លៃ ១,៩ ប៊ីលាន​ដុល្លារ ភ្ជាប់​ពី​ទីក្រុង​ភ្នំពេញ ទៅ​កាន់​ខេត្ត​ព្រះសីហនុ ដែល​បាន​ចាប់ផ្តើម​សាងសង់តាំង​ពី​ ខែ​ មីនា​ ឆ្នាំ​២០១៩​ មក​ម្ល៉េះ ហើយ​ត្រូវ​ចំណាយ​ពេល​សាងសង់ ៤៨ ខែ​ឲ្យ​រួចរាល់ នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ខេត្តព្រះសីហនុ​ងើប​ឡើងវិញ ដោយសារ​តែ​សក្តានុពល​ចម្រុះ​របស់​វា រួម​ទាំង​ការអភិវឌ្ឍន៍ផ្នែក​ដឹកជញ្ជូន និង​ឧស្សាហកម្ម​កាន់តែ​ច្រើន ដែល​នឹង​ធ្វើ​ឲ្យ​តំបន់​ឆ្នេរ​មួយ​នេះ​ក្លាយជា​ទីក្រុង​រមណីយដ្ឋាន​មាន​សភាព​អ៊ូអរ​ម្តងទៀត។

ម្យ៉ាងវិញទៀត ថវិកា​ជិត ​៣០០​លាន​ដុល្លារ សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធ និង ការស្ថាបនា ផ្លូវក្រុងព្រះសីហនុចំនួន ៣៤ខែ្ស ដែលនឹងកែប្រែមុខមាត់ថ្មីរបស់​ខេត្ត​សក្តានុពល​នេះ​ឡើង​វិញ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]