អូស្ត្រាលីអូសខ្សែកាបក្រោមសមុទ្រលក់ថាមពលសូឡាឱ្យសាំងហ្គាពួរ

“គម្រោងខ្សែកាបព្រះអាទិត្យ” (The Sun Cable Project) ដ៏ធំសម្បើមមួយ ដែលមានតម្លៃវិនិយោគប្រមាណ ១៣, ១ ពាន់លានដុល្លារអាមេរិក សម្រាប់ចំណាយទៅលើការអូសខ្សែកាបក្រោមសមុទ្រ ដើម្បីបញ្ជូនថាមពលសូឡាពីអូស្ត្រាលីមកប្រទេសសិង្ហបុរី នឹងចាប់ផ្តើមដំណើរការស្ទាបស្ទង់ភូមិសាស្ត្រ ដើម្បីសាងសង់ក្នុងពេលឆាប់ៗនេះ។ នេះបើតាមការឱ្យដឹងពីបាំងកកប៉ុស្តិ៍ កាលពីថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២០ នេះ។

គម្រោងយក្សដ៏ធំនេះ មានមហិច្ឆតាដើម្បីនាំចេញថាមពលពីស្ថានីយថាមពលពន្លឺព្រះអាទិត្យដ៏ធំមួយនៅក្នុងប្រទេសអូស្រ្តាលី ភ្ជាប់ទៅសិង្ហបុរីតាមរយៈខ្សែកាបក្រោមសមុទ្រប្រវែង ៣.៨០០ គីឡូម៉ែត្រ ពោលគឺអូសកាត់មហាសមុទ្រឥណ្ឌា សមុទ្រប្រទេសទីម័រ ពុះចំពាក់កណ្តាលប្រទេសឥណ្ឌូនេស៊ី កាត់សមុទ្រជ្វា រំលងមកដល់សំាងហ្គាពួរតែម្តង។

គម្រោងខ្សែកាបដ៏ធំនេះ ត្រូវបានសហស្ថាបនិក ក្រុមហ៊ុន Atlassian គឺលោក Mike Cannon-Brookes និងស្ថាបនិករបស់ក្រុមហ៊ុន Fortescue Metals លោក Andrew Forrest បានចុះកិច្ចសន្យាប្រគល់ឱ្យ ក្រុមហ៊ុន Guardian Geomatics ដែលមានមូលដ្ឋាននៅទីក្រុង Perth នៃប្រទេសអូស្ត្រាលី ដើម្បីធ្វើការសិក្សាស្ទាបស្ទង់ភូមិសាស្ត្រផ្លូវសម្រាប់អូសខ្សែកាបតង់ស្យុងខ្ពស់ រួចហើយ។

តំណាងក្រុមហ៊ុន Guardian Geomatics បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ថា “ការសិក្សាស្ទាបស្ទង់ភូមិសាស្ត្រលើកដំបូងនេះ គឺជាជំហានដ៏ធំមួយឆ្ពោះទៅរក ការសម្រេចសមិទ្ធផលគម្រោងយក្ស ដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារ។ គម្រោងនេះ ត្រូវបានគេហៅថា ជាការនាំចេញ “ថាមពលពន្លឺព្រះអាទិត្យ” ទៅកាន់ទ្វីបអាស៊ី។”

ចំណែកឯ តំណាងម្ចាស់គម្រោង ( The Sun Cable Project ) នេះ បានឱ្យដឹងដែរថា គម្រោងនេះ អាចផ្គត់ផ្គង់ថាមពលអគ្គិសនីដល់ប្រទេសសិង្ហបុរី បានមួយភាគប្រាំ (២០%) ដែលនឹងជួយកាត់បន្ថយការពឹងផ្អែកលើការនាំចូលឧស្ម័នធម្មជាតិ របស់កូននាគសេដ្ឋកិច្ចអាស៊ីមួយនេះ​ បានមួយចំណែកធំផងដែរ។

មិនតែប៉ុណ្ណោះ គម្រោងនេះ ក៏មានផែនការភ្ជាប់ថាមពលទៅប្រទេសឥណ្ឌូនេស៊ីផងដែរ ហើយគ្រោងនឹង ចាប់ប្រតិបត្តិការពាណិជ្ជកម្ម (លក់ថាមពល) ចាប់ពីឆ្នាំ ២០២៧ តទៅ។

សូមបញ្ចាក់ថា ទន្ទឹមនឹងការអនុវត្តគម្រោងថាមពលយក្សនេះ ក្រុមហ៊ុន  Atlassian ក៏កំពុងធ្វើការតំឡើងអាគុយធំដែលមានសមត្ថភាពផ្ទុកថាមពល ៥០ មេហ្គាវ៉ាត់ នៅជិតតំបន់ដារវីន (Darwin) នៅដែនដីភាគខាងជើងរបស់អូស្រ្តាលី (ជាប់ទ្វីបអាស៊ី) មួយទៀតផងដែរ។ កាលពីដំបូងទី ស្ថានីយអាគុយនេះ កសាងឡើងដើម្បីបម្រុងថាមពលទុក សម្រាប់ទ្រទ្រង់ (back up) ថាមពលដល់បណ្តាញអគ្គិសនីក្នុងតំបន់។ ប៉ុន្តែក្រោយមក គេគ្រោងនឹងយកវា ធ្វើជាផ្នែកមួយនៃប្រព័ន្ធផ្ទុកថាមពលដ៏ធំ ដើម្បីផ្គត់ផ្គង់ថាមពល ដល់ “គម្រោងតភ្ជាប់ថាមពលរវាងអាស៊ាន – អូស្រ្តាលី”។ ការស្ថាបនាស្ថានីយផ្ទុកថាមពលនេះ គ្រោងនឹងចាប់ផ្តើមនៅឆ្នាំ ២០២១ និងចាប់ប្រតិបត្តិការ ពីឆ្នាំ ២០២២ ទៅ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]