តើដំបូលបន្ទះសន្លឹក ( Roof Shingles) មានអត្ថប្រយោជន៍ដូចម្តេចខ្លះ?

IKO, អ្នកជំនាញដំបូលបន្ទះសន្លឹក ( Shingles ) ចែករំលែកចំណេះដឹងរបស់ខ្លួនទាក់ទងនឹងការប្រក់ដំបូលអគារ ជូនដល់លោកអ្នក

នៅពេលប្រៀបធៀបទៅនឹងសម្ភារៈដំបូលទូទៅ ដំបូលប្រភេទដំបូលបន្ទះសន្លឹក ( Shingles ) ដែលមានលក្ខណៈជាបន្ទះសន្លឹកផលិតចេញពីជ័រកៅសូ៊ផ្សំជាមួយសំឡីកែវ មានទម្ងន់ស្រាលជាង និងទន់អាចបត់បែនបានកាន់តែច្រើន ដោយវាផ្តល់នូវកម្រិតគុណភាពខ្ពស់មិនគួរឱ្យជឿជាមួយសោភ័ណភាព តម្លៃ និងពេលវេលាក្នុងការដំឡើង។ គ្រោងដំបូលស្រាល និងបិទជិត ធ្វើឱ្យគម្រោងសាងសង់ដំបូលផ្ទះរបស់អ្នកស្អាតប្លែក ពីការប្រើប្រាស់ប្រភេទគ្រឿងប្រក់ដំបូលដទៃទៀត។

តើអ្នកដំឡើងដំបូលឥដ្ឋដោយរបៀបណា?

ដំបូលឥដ្ឋមានភាពរហ័ស និងមានប្រសិទ្ធភាពក្នុងការតំរៀប ព្រោះថាក្រៅពីមានគុណភាពខ្ពស់ហើយ វានៅមានទំងន់ស្រាលថែមទៀត ដែលធ្វើឱ្យគេអាចដាក់វាលើសំណង់ដំបូលដែលមានស្រាប់ ដែលងាយស្រួលសម្រាប់គម្រោងរុះរើដំបូល។

ចុះគុណភាពផលិតផលដំបូលឥដ្ឋរបស់ IKO វិញ ល្អយ៉ាងណាដែរ?

ដោយមានរោងចក្រផលិតជាង ២០ កន្លែងនៅអាមេរិកខាងជើង និងអឺរ៉ុប IKO បានក្លាយជាអ្នកនាំមុខគេ ក្នុងការផលិតនិងផ្គត់ផ្គង់ផលិតផលប្រក់ដំបូលនេះ។

សាខាលក់របស់ IKO អន្ដរជាតិដែលមានមូលដ្ឋាននៅអ៊ឺរ៉ុប ផលិតចេញនូវផលិតផលដំបូលឥដ្ឋ ដែលមានទម្រង់ និងពណ៌ផ្សេងៗគ្នាចំនួន ៧០ ប្រភេទ សំរាប់ទីផ្សារអឺរ៉ុប និងសម្រាប់នាំចេញទៅក្រៅប្រទេស។ សញ្ញាសម្គាល់ CE សម្គាល់ការធានាដែលផលិតដោយអ៊ឺរ៉ុប ដែលអនុលោមតាមស្តង់ដារដ៏តឹងរឹងរបស់អឺរ៉ុប សម្រាប់សម្ភារៈសំណង់។ វាគឺជាការធានានៃភាពធន់នៃផលិតផល IKO ដែលផ្តល់សុវត្ថិភាពអគ្គិភ័យពេញលេញ និងបញ្ជាក់យ៉ាងច្បាស់ពីគុណសម្បត្តិដែលមិនចេះរីងស្ងួត។

តើដំបូលឥដ្ឋ (Roof Shingles) មានភាពធន់នឹងអាកាសធាតុយ៉ាងណាដែរ?

ដំបូលឥដ្ឋ IKO មានភាពធន់ខ្ពស់ចំពោះអាកាសធាតុគ្រប់ប្រភេទ រាប់ចាប់ពីសីតុណ្ហភាពតំបន់ប៉ូល រហូតដល់កម្តៅត្រូពិកសំណើម និងខ្យល់ខ្លាំង ដូចនៅប្រទេសកម្ពុជាយើងជាដើម។ ធាតុផ្សំនៃផលិតផលពីសារធាតុកែវសរសៃ មានភាពរឹងមាំល្អណាស់ ហើយផ្នែកខាងក្រៅរបស់វា មានភាពជាប់លាប់ខ្លាំង ដែលធ្វើឱ្យគុណភាពដំបូលអាចទ្រទ្រង់រាល់ការប៉ះពាល់បរិយាកាសខាងក្រៅបានយូរបំផុត។

ដូច្នេះ IKO អាចផ្តល់ការការពារយ៉ាងពិតប្រាកដលើដំបូលរបស់អ្នកប្រឆាំងនឹងព្យុះព្រឹល ខ្យល់បក់បោកខ្លាំង ដែលមានកម្លាំងរហូតដល់ ២២០ គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចការពារទប់ទល់នឹងកម្លាំងព្រិលនិងទឹកកក កំដៅវាលខ្សាច់ និងកាំរស្មីយូវីបានទៀតផង។ មិនតែប៉ុណ្ណោះ ដំបូលឥដ្ឋខេមប្រីជ Xtreme 9,5 ° មានភាពធន់ទ្រាំគួរឱ្យចាប់អារម្មណ៍ចំពោះខ្យល់កន្ត្រាក់នៅពេលមេឃមានភ្លៀងខ្លាំងបាន។

ដោយសារលក្ខណៈអំណោយផលនៃភាពស្វិតណែនជាប់របស់វា ដំបូលឥដ្ឋដែលមានភាពរឹងមាំ និងជាប់ល្អនេះ អាចទប់ទល់នឹងភ្លៀងដែលបក់បោកខ្លាំងបំផុតបាន។ ដំបូលឥដ្ឋប្រភេទនេះ ត្រូវបានឆ្លងកាត់ការធ្វើតេស្តសាកល្បងដោយវិទ្យាស្ថាន KIWA-BDA ហូល្លង់រួចមកហើយ និងមានសមត្ថភាពលើសពីបទដ្ឋាន CEN / TR 15601: 2012 ដែលជាខ្នាតវាស់គុណភាពអន្តរជាតិមួយថែមទៀតផង។ បទដ្ឋាននេះ កំណត់កម្រិតខ្ពស់នៃភាពធន់ទៅនឹងខ្យល់ និងភ្លៀងនៃផលិតផល។ នេះគឺជាករណីដ៏អស្ចារ្យដែលកើតឡើងលើកទីមួយហើយ ក្នុងរវាង ៥០ ឆ្នាំនេះ នៅអឺរ៉ុប (យោងតាមវិទ្យាស្ថានប៊ីអ៊ែរអ៊ី) ។ និយាយដោយសាមញ្ញ គឺថា ខេមប្រ៊ីជ Xtreme គឺជាជម្រើសដំបូលដែលមានសុវត្ថិភាពបំផុត សម្រាប់ប្រើចំពោះអគារនៅក្នុងតំបន់ដែលប្រឈមនឹងស្ថានភាពអាកាសធាតុធ្ងន់ធ្ងរ។

តើដំបូលឥដ្ឋនេះ អាចដំឡើងលើរនាំងដំបូលបានគ្រប់ប្រភេទអគារ ឬបានសម្រាប់តែអគារប្រភេទនិវាសនដ្ឋានធំៗប៉ុណ្ណោះទេ?

ដំបូលឥដ្ឋនេះ គេអាចដំឡើងនៅលើប្រក់ដំបូលទាំងអស់ ដែលមានខ្នាតធ្នើចាប់ពី ១៥ ដឺក្រេរហូតដល់ ៨៥ ដឺក្រេ។ រាប់តាំងពីដំបូលប្រក់ក្បឿង ដំបូលពីរ៉ាមីត ដំបូលកោង ឬប្រក់ដំបូល mansard ឬដំបូលរាងសាជី ទម្រង់ដំបូលប្រភេទណាក៏បាន តាមតែអ្នកអាចរាប់ឈ្មោះបាន។

គ្រោងដំបូលដែលសមរម្យបំផុតមួយ គឺ IKO ខេមប្រ៊ីដអ៊ិចស្ត្រេត ៩.៥ °។ ភាពបត់បែនក្នុងការប្រើប្រាស់បានរបស់វា នៅលើគ្រោងដំបូលដែលមានជម្រាលខ្លាំង (៩,៥ ដឺក្រេ រហូតដល់ ៩០ដឺក្រេ) និងលក្ខណៈរូបរាងវិមាត្រ ៣ (3D) របស់វា ធ្វើឱ្យស្ថាបត្យករ និងអ្នករចនាជាច្រើន បានសម្រេចជ្រើសរើសយកផលិតផលដំបូលនេះ ហើយបើជ្រើសយកប្រភេទដែលធ្វើអំពីឈើ ថ្មធម្មជាតិ និងប្រភេទសិលាឆ្នួនវិញ នោះមើលទៅទាក់ទាញអារម្មណ៍ខ្លាំងមែនទែន។ ។

ដំបូលឥដ្ឋប្រភេទខេមប្រ៊ីជអ៊ីចស្ទ្រ៊ីម ៩.៥ °​ (Cambridge Xtreme 9,5°) គឺជាដំណោះស្រាយដំបូលដ៏ល្អបំផុត សម្រាប់គម្រោងប្រក់ដំបូលថ្មី ឬគម្រោងរុះរើដំបូលឡើងវិញ។ មិនថាអ្នកមានគម្រោងសាងសង់ផ្ទះ “សាមញ្ញ” (អគារស្នាក់នៅ) ឬគម្រោងស្ថាបត្យកម្មប្លែកៗ ដូចជាផ្សារទំនើប ឬសណ្ឋាគារដែលល្អផ្តាច់មុខនោះទេ ដំបូលសន្លឹកបន្ទះនេះ នៅតែជាជម្រើសដ៏ល្អបំផុតសម្រាប់គម្រោងរបស់លោកអ្នក។

អតិថិជន ដែលមានការចាប់អារម្មណ៍ សូមមេត្តាទាក់ទងមកកាន់អាសយដ្ឋាន៖

damir.milas@iko.com

ដាមើរ មីឡាស (Damir Milas)

អ្នកគ្រប់គ្រង​ផ្នែក​លក់ប្រចាំតំបន់របស់ IKO

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់ ជីប ម៉ុង លែន បានបើកលក់ជាផ្លូវការហើយ

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់ជាផ្លូវក […]

ក្រុមហ៊ុនដែកលំដាប់ថ្នាក់លេខ១នៅកម្ពុជា បើកសម្ពោធផលិតផលថ្មី ៣ប្រភេទ

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឈរជើងយ៉ាងរឹងមាំក្នុងចំណា […]

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់​ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការថ្ងៃ ២៥វិច្ឆិកា​​ ខាងមុខនេះ

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ​សណ្ឋាគារ ហៃយ៉ាត់ […]

2023 ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី ERA នឹងពង្រីកវិលាលភាពខ្លួនឱ្យរិតតែខ្លាំងក្នុងទីផ្សារខុនដូនៅកម្ពុជា

ក្រុមហ៊ុន ERA Cambodia ដែល​ជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯក […]

តោះ! មកទស្សនាទិដ្ឋភាពនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាមួយតារាវ័យក្មេងជាច្រើនរូប

ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលកំពុងបើកដ […]